អ្នកណាជាមនុស្សសំខាន់បំផុត?

ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៥៖ ពិធីខមាទោសម្ដាយឱពុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ រូបថត ថាច់ ប្រីជា គឿន
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៥៖ ពិធីខមាទោសម្ដាយឱពុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ រូបថត ថាច់ ប្រីជា គឿន

តើអ្នកណាជាមនុស្សសំខាន់បំផុតសម្រាប់មនុស្សយើង ? កាលណាមនុស្សគ្រប់រូបយល់អំពីសារៈសំខាន់របស់មនុស្សហើយ តើនាំមកប្រយោជន៍អ្វីខ្លះដល់ខ្លួន, សង្គម និងគ្រួសារ ? ដើម្បីបានជ្រាបច្បាស់ សូមលោកអ្នកស្ដាប់ និងទស្សនា នូវធម្មកថារបស់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) ដែលបានសម្ដែងនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំ មមែសប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅនេះ ដោយបិតិសោមនស្ស ។