វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី មានអាយុ ១១២ ឆ្នាំ

March 30, 2017 6:23 AMComments Off on វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី មានអាយុ ១១២ ឆ្នាំViews: 86

ប្រវត្តិផ្ដល់ដោយពលរដ្ឋខ្មែរក្រោម

វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ឋិតនៅភូមិស្វាយសៀមថ្មី ឃុំងាយស្វៀង ស្រុកថ្កូវ ខេត្តព្រះ ត្រពាំង ។ វត្តស្វាយសៀមថ្មី បានកសាង ក្នុង ឆ្នាំ មមី ព. ស. ២៤៤៩ គ. ស. ១៩០៥ វត្តមានផ្ទៃដី ២២៦០០ ម៉ែត្រការ៉េ ។ មកដល់ឆ្នាំ ២០១៧ វត្តនេះ មានអាយុកាល ១១២ ឆ្នាំ ហើយ ។

សព្វថ្ងៃ ភូមិស្វាយសៀម ត្រូវរដ្ឋាភិបាលយួនប្ដូរឈ្មោះទៅជាភាសាយួនថា អឹបស្វយសៀម (ấp Soài Xiêm) ។ ចំណែកភូមិមួយចំនួនទៀត ដូចជា ជ្រៃធំ ភូមិត្រពាំងវែង និងភូមិស្លោង យួនហៅ រួមទៅជាភាសាយួនថា អឹបស្វយធំ (ấp Soài Thum) ។

អ្នកដែលបានប្រគេនដីកសាងវត្តវត្តរួមមាន៖

១. តា ស៊ូ យាយ ធិម
២. តា អុច យាយ ផង់
៣. តា អួង យាយ អែង
៤. តា អួង យាយ ទៀង
៥. តា រាជ យា បុប
៦. តា សរ យាយ អុយ

ចាប់តាំងពីកកើតវត្តមកដល់ពេលបច្ចុប្បន្ន បានឆ្លងកាត់ព្រះចៅអធិការវត្តចំនួន ១៥ ជំនាន់ គឺ៖

១. ព្រះចៅអធិការ នាម អាម គ. ស. ១៩០៥ – ១៩០៦
២. ព្រះចៅអធិការ នាម ងិន គ. ស. ១៩០៦-១៩២០
៣. ព្រះចៅអធិការ នាម យក គ. ស. ១៩២០-១៩៤១
៤. ព្រះចៅអធិការ នាម សាញ់ គ. ស. ១៩៤១-១៩៤៧
៥. ព្រះចៅអធិការ នាម សិញ គ. ស. ១៩៤៧-១៩៥៥
៦. ព្រះចៅអធិការ នាម គិម ងិន គ. ស. ១៩៥៥-១៩៥៧
៧. ព្រះចៅអធិការ ថាច ឥន្ទ គ. ស. ១៩៥៧-១៩៦០
៨. ព្រះចៅអធិការ នាម យ៉ាង ថាញ គ. ស. ១៩៦០-១៩៦៧
៩. ព្រះចៅអធិការ នាមកៀងអុក គ. ស. ១៩៦៧-១៩៧១
១០. ព្រះចៅអធិការ នាមថាច់ធន់ គ. ស. ១៩៧១-១៩៧៦
១១. ព្រះចៅអធិការ នាមថាច់សុខេន គ. ស. ១៩៧៦-១៩៨១
១២. ព្រះចៅអធិការ នាម ថាច់ សាយ គ. ស. ១៩៨១-១៩៩៧
១៣. ព្រះចៅអធិការ នាម គិម ហ៊ិប គ. ស. ១៩៩៧-២០០៥
១៤. ព្រះចៅអធិការ នាម ថាច់ ពិសិដ្ឋ គ. ស. ២០០៥-២០០៧
១៥. ព្រះចៅអធិការ នាម ថាច់ ញ៉ឹក គ. ស. ២០០៧ មកដលស្វពថ្ងៃ ។

វត្តមាន ១៣ វេន ចែកចេញជា ៤ ភូមិ គឺ៖

១. ភូមិស្លោង
២. ភូមិត្រពាំងវែង
៣. ភូមិជ្រៃធំ
៤. ភូមិស្វាយសៀម

យោងតាមសេចក្ដីរាយការណ៍ឆ្នាំ ២០១៧ របស់វត្តស្វាយសៀមថ្មី វត្តមានពុទ្ធបរិស័ទប្រហែល ៤០០ គ្រួសារ ។

ចាប់តាំងពីបានកកើតមក ព្រះវិហាបានរុះរើមួយលើក ហើយបានកសាងថ្មី រួចបានធ្វើបញ្ចុះខណ្ឌ សីមាសម្ពោធឆ្លងនៅក្នុងឆ្នាំ ២០០៦ ។

តាមសេចក្ដីរាយការណ៍របស់បរិស័ទចំណុះជើងវត្ត សព្វថ្ងៃ នៅក្នុងវត្តមានសសេអក្សយួនខ្លះដែរ ដោយសារមានជនជាតិយួនចូលបច្ច័យកសាង ដូច្នេះ បានជាព្រះសង្ឃបានដាក់ឈ្មោះរបស់គេជា អក្សរយួន ។ តាមសេចក្ដីរាយការណ៍ដដែល វត្តមិនទាន់មានបណ្ណាល័យសម្រាប់បរិស័ទអានសៀវ ភៅទេ ហើយ សៀវភៅខ្មែរដែលព្រះសង្ឃ និងកូនចៅខ្មែរអាន និងរៀនសូត្របាននោះ គឺសៀវភៅ ទូទៅ ។ ចំណែក សៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ តាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមមិនអាចអានបានទេ ៕

Comments are closed