ជម្លោះដីធ្លី​រវាង​វត្ត​មេ​ពាំង​នៅ​ស្រុក​កំពង់​ស្ពាន ជាមួយនឹង​ជនជាតិ​យួន​កាន់តែ​ឡើងក​ម្ដៅ​

April 4, 2017 5:00 PMComments Off on ជម្លោះដីធ្លី​រវាង​វត្ត​មេ​ពាំង​នៅ​ស្រុក​កំពង់​ស្ពាន ជាមួយនឹង​ជនជាតិ​យួន​កាន់តែ​ឡើងក​ម្ដៅ​Views: 1130

​នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ ព្រះសង្ឃ​វត្ត​មុនី​រង្សី​មេ​ពាំង ឋិត​នៅក្នុង​ភូមិ​មេ​ពាំង ឃុំ​ឬ​ស្សី​ស្រុក ស្រុក កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ត្រូវ​ស្ត្រី​ជនជាតិ​យួន​ជា​ម្ចាស់ផ្ទះ​ដែល​មក​រស់នៅ​លើដី​កំពុងមាន​ជម្លោះ ជេរ​ប្រ ទេច​មាក់ងាយ​យ៉ាងខ្លាំង ។ ការដែល​ស្ត្រី​យួន​បាន​ប្រ​តៃ​ប្រ​តាប់ និង​ជេរប្រទេច​ព្រះសង្ឃ​នោះ ខណៈដែល​ព្រះ សង្ឃ​វត្ត​មុនី​រង្សី​មួយក្រុម​បាននាំគ្នា​ទៅ​កាប់ឆ្ការ​នៅលើ​ដី​នោះ ដែល​ព្រះសង្ឃ​ទាំងនោះ​ចាត់ទុកថា​ជា​ដី​របស់​វត្ត ឋិត​នៅ​ខាងក្រៅ​បរិវេណ​វត្ត សព្វថ្ងៃ ។ ព្រះសង្ឃ​អះអាងថា ជនជាតិ​យួន​បានមក​រស់នៅ​លើដី​វត្ត​ដោយ​គ្មាន ការអនុញ្ញាតិ​ពី​វត្ត​ឡើយ ។ ចំណែក​ខាង​ជនជាតិ​យួន​វិញ បាន​អះអាងថា គេ​មិន​ព្រម​ចេញពី​ដី​នោះទេ ដរាប ណា​ពួកគេ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ជា​សំណង​ពី​រដ្ឋាភិបាល ។​

​យោងតាម​វីដេអូ​ឃ្លី​ប​មួយ​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ Facebook ឈ្មោះ “​មាតុភូមិ​ខ្មែរក្រោម​” បង្ហាញ​ឲ្យ​នូវ ទិដ្ឋភាព​ជម្លោះដីធ្លី​រវាង​វត្ត​មេ​ពាំង និង​គ្រួសារ​ជនជាតិ​យួន​មួយ​នេះ កាន់​តែមាន​សភាព​ក្ដៅគគុក តែ​គេ​នៅ ទទួលបាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​យួន​នៅឡើយ ។ នៅក្នុង វីដេអូ​ឃ្លី​ប​ដដែល គេ​ឃើញ​ព្រះសង្ឃ​វត្ត​មេ​ពាំង​មួយក្រុម​បាន​កាន់​កាំបិត​មក​កាប់ឆ្ការ​ដើមឈើ​នៅក្បែរ​ផ្ទះ​របស់ ជនជាតិ​យួន ហើយ​គេ​ឃើញ​ស្ត្រី​ជនជាតិ​យួន​បាន​ចេញមក​ច្រាន​ព្រះសង្ឃ​មិន​ឲ្យ​កាប់ឆ្ការ​លាយ​ជាមួយ​ពាក្យ សម្ដី​ប្រទេច​ជា​ភាសា​យួន​មាក់ងាយ​ព្រះសង្ឃ​ដោយ​ប្រការ​ផ្សេងៗ ។​

​ព្រះសង្ឃ​បាន​និយាយ​ទៅកាន់​ស្ត្រី​ជនជាតិ​យួន​នោះ​ថា បានមក​នៅៗ​មិន​ចង់​ចេញ ។ ចំណែក​ស្ត្រី​ជនជាតិ យួន​បាន​សួររក​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​ព្រះសង្ឃ ហើយ​ព្រះសង្ឃ​ក៏បាន​សួររក​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​ស្ត្រី​ជនជាតិ​យួន នោះដែរ តែ​ស្ត្រី​ជនជាតិ​យួន​នោះបាន​ឆ្លើយថា គេ​មិន​ព្រម​រើ​ផ្ទះ​ចេញ​ទេ ដរាបណា​នៅ​មិនទាន់មាន​សម្រេច ពី​រដ្ឋាភិបាល​យួន ។​

​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរ​យួន​មួយក្រុម​បាននាំគ្នា​ចូលទៅ​វត្ត​មុនី​រង្សី​មេ​ពាំង ដោយ​មិនបាន ផ្ដល់ដំណឹង​ជាមុន ដើម្បី​បង្ខំ​ឲ្យ​ព្រះសង្ឃ​នៅក្នុង​វត្ត ចុះហត្ថលេខា​លើ​លិខិតស្នាម​កាត់​ដី​វត្ត​ប្រគល់​ទៅ​ឲ្យ​ជន ជាតិ​យួន ។ តែ​ព្រះសង្ឃ​មិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​នោះឡើយ ។​

​ជម្លោះ​បញ្ហាដីធ្លី​នៅក្នុង​វត្ត​មេ​ពាំង​ជាមួយនឹង​ជនជាតិ​យួន​នេះ បានអូសបន្លាយ​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ តែ​រដ្ឋា​ភិ បាល​យួន​ហាក់ដូចជា​ធ្វើ​ព្រងើយ​ចំពោះ​រឿងនេះ ហើយ​មិន​ព្រម​ដោះស្រាយ​ឲ្យ​បាន​ដាច់ស្រេច​ឡើយ ។ វិទ្យុ សំឡេង​កម្ពុជា​ក្រោម នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​យួន និង​មន្ត្រី​សង្ឃ​ខ្មែរ ក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង អំពី​រឿង​នោះ​នៅឡើយ ៕​

សូមទស្សនាវីដេអូខាងក្រោម

Comments are closed