យួន​បញ្ជូន​រថក្រោះ កាំភ្លើង​ធំ រថពាសដែក និង​សព្វាវុធ​ធុន​ធំ មកកាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​កំពុងមាន​បញ្ហា ?

July 17, 2015 5:59 PMComments Off on យួន​បញ្ជូន​រថក្រោះ កាំភ្លើង​ធំ រថពាសដែក និង​សព្វាវុធ​ធុន​ធំ មកកាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​កំពុងមាន​បញ្ហា ?Views: 122526

ដោយ ស៊ឺន ចែងចើន| សារព័ត៌មាន ព្រៃនគរ ​

​កាល​ថ្ងៃ ១៤ កក្ត​ដា ២០១៥ កន្លងទៅ​ថ្មីៗ នេះ រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ដឹកជញ្ជូន រថក្រោះ កាំភ្លើង​ធំ រថពាសដែក និង​សព្វាវុធ​ធុន​ធំ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក ក្នុងប្រទេស​វៀតណាម បង្ហោះ និង​ចែកចាយ​តៗ គ្នា​យ៉ាង​លឿន រហូត​ធ្លាយ​មកដល់​ស្រុក​ខ្មែរ ។

រថពាសដែក​ច្រើន​គ្រឿង ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថភ្លើង​វែង​មួយ ចេញពី​ខេត្ត​ដា​ណា​ង និង​ខេត្ត​ហ្វេ ឆ្ពោះទៅ​ភាគ​ខាង​ត្បួ​ង​ប្រទេស​វៀតណាម ។ (​រូបថត​៖ Facebook )

រថពាសដែក​ច្រើន​គ្រឿង ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថភ្លើង​វែង​មួយ ចេញពី​ខេត្ត​ដា​ណា​ង និង​ខេត្ត​ហ្វេ ឆ្ពោះទៅ​ភាគ​ខាង​ត្បួ​ង​ប្រទេស​វៀតណាម ។ (​រូបថត​៖ Facebook )

​យោងតាម​គេហទំព័រ​មួយ ដែល​ផ្សាយ​ជា​ភាសា​យួន​ឈ្មោះ viendongdaily.com បាន​ស្រង់​យក​រូបភាព និង​ការពណ៌នា​របស់​អ្នក​បង្ហោះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់ថា រថពាសដែក​ច្រើន​គ្រឿង ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថភ្លើង​វែង​មួយ ចេញពី​ខេត្ត​ដា​ណាំ​ង និង​ខេត្ត​ហ្វេ មក​រក្សាទុក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ។​

គេហទំព័រ​ដដែល ក៏បាន​ដកស្រង់​រូបភាព​រថពាសដែក​ប្រ​ភេទ M113 ដែល​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នៅ​ទីក្រុង​ព្រៃនគរ​ថត​បាន​ ខណៈដឹក​ចេញពី​ហ្គ័​រ​វាប់ (Go Vap) ឆ្ពោះទៅកាន់​កង​យោធា​តំបន់ ៧ ។​

រូបថត​នេះ ត្រូវបាន​គេ​ថត​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅឯ​ស្ថានីយ​រថភ្លើង Văn Xá, Huế ។ (​រូបថត​៖ Facebook )

រូបថត​នេះ ត្រូវបាន​គេ​ថត​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅឯ​ស្ថានីយ​រថភ្លើង Văn Xá, Huế ។ (​រូបថត​៖ Facebook )

​គេ​ពុំទាន់​ដឹងថា រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម បញ្ជូន​សព្វាវុធ​ទំនើបៗ ពី​ភាគ​ខាងជើង មកកាន់​ភាគខាងត្បូង ក្នុង​គោលបំណង​អ្វី​ឡើយ ។ ប៉ុន្តែ​បើ​យោងតាម​ការ​ជ​ជែក​យ៉ាង​​ផុល​ផុស​​ពី​បញ្ហានេះ ​ក្រុម​អ្នកប្រើប្រាស់​បណ្តាញសង្គម និង​ម​ជ្ឍ​ដ្ឋា​ន​នានា បាន​លើកឡើងថា មូល​ហេតុដែល​បក្សកុម្មុយនិស្តិ៍យួន​បញ្ជូន​សព្វាវុធ​ទាំងនេះ គឺ​ទីមួយ​ ដើម្បី​ទប់ទល់ នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​វៀតណាម និង​ចិន​កំពុង​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​លើ​ជម្លោះ​ទាមទារ​គ្រប់គ្រង​ប្រជុំ​កោះ ដែល​សំបូរ​ទៅដោយ​ឧស្ម័ន​ធម្មជាតិ Paracel ។ ទី​ពីរ គឺដើម្បី​ទប់ទល់ នឹង​ស្ថានភាព​តាង​តឹង នៅតាម​បណ្តោយ​ព្រំដែន​ជាប់​​ជាមួយ​កម្ពុជា ដែល​កំពុងតែមាន​បញ្ហា ។ ស្របពេល ដែល​ក្រុមតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង នឹង​ដឹកនាំ​ប្រជាជន​ជាង ២ ពាន់​នាក់ ចុះទៅពិនិត្យ​បង្គោល​ព្រំដែន​លេខ ២០២-២០៣ នៅ​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុ​កំពង់រោទិ៍ ខេត្តស្វាយរៀង នៅ​ថ្ងៃទី ១៩ ខែកក្កដា​ខាងមុខនេះ ។

រូបថត​នេះ ត្រូវបាន​គេ​ថត​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅឯ​ស្ថានីយ​រថភ្លើង Văn Xá, Huế ។ (​រូបថត​៖ Facebook )

រូបថត​នេះ ត្រូវបាន​គេ​ថត​នៅ​ព្រឹក​ថ្ងៃ​អង្គារ នៅឯ​ស្ថានីយ​រថភ្លើង Văn Xá, Huế ។ (​រូបថត​៖ Facebook )

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​វៀ​ត​ណា​ម កាលពី​ថ្ងៃ ១៦ កក្កដា ម្សិលមិញ បាន​ចេញមុខ​បដិសេធ​ព័ត៌មាន​ទាំងនេះ ដែលថា​ខ្លួន​បាន​ដឹកជញ្ជូន​សព្វាវុធ មក​ដាក់ពង្រាយ​នៅតាម​បណ្តោយ​ព្រំដែន​ភាគ​និរតី ជាមួយ​ប្រទេស​កម្ពុជា ដែល​កំពុងមាន​បញ្ហា ។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA ផ្សាយ​ជា​ភាសា​យួន ។​

រថពាសដែក​ធុន M113 ត្រូវបាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នៅ​ទីក្រុង​ព្រៃនគរ​ថត​បាន​សកម្ម​ភាព​ដឹក​ចេញពី​ហ្គ័​រ​វាប់ (Go Vap) ឆ្ពោះទៅកាន់​កង​យោធា​តំបន់ ៧ ។​

រថពាសដែក​ធុន M113 ត្រូវបាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នៅ​ទីក្រុង​ព្រៃនគរ​ថត​បាន​សកម្ម​ភាព​ដឹក​ចេញពី​ហ្គ័​រ​វាប់ (Go Vap) ឆ្ពោះទៅកាន់​កង​យោធា​តំបន់ ៧ ។​

​លោក Le Hai Binh អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​ថ្លែងប្រាប់​អ្នកកាសែត​ នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​៖

«​ព័ត៌មាន ដែល​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បានលើកឡើង​ នៅពេលនេះ គឺមិនពិត​នោះទេ​»៕

Comments are closed