VOKK – សំឡេងកម្ពុជាក្រោម – សេច​ក្ដី​ថ្លែង​អំ​ណរ​គុណ ចំ​ពោះ​ការ​ផ្ដល់​ប្រ​វត្តិ​វត្ត​កោះ​កែវ​សេរី

សេច​ក្ដី​ថ្លែង​អំ​ណរ​គុណ ចំ​ពោះ​ការ​ផ្ដល់​ប្រ​វត្តិ​វត្ត​កោះ​កែវ​សេរី

December 15, 2016 7:03 AMComments Off on សេច​ក្ដី​ថ្លែង​អំ​ណរ​គុណ ចំ​ពោះ​ការ​ផ្ដល់​ប្រ​វត្តិ​វត្ត​កោះ​កែវ​សេរីViews: 170

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦ នេះ ការិយាល័យ វិទ្យុសំឡេងកម្ពុជាក្រោម បានទទួលនូវប្រវត្តិ វត្តកោះកែវសរី (កោះ) ឋិតនៅក្នុងស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ពីសប្បុរសជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បន្ទាប់ពីគណៈកម្មការ នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីជូនដំណឹងមួយចុះ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ ម្សិលមិញនេះ ស្ដីពីការចងក្រងប្រវត្តិវត្ត នៅដែនដីកម្ពុជាក្រោម ហើយបានអំពាវនាវដល់ពលរដ្ឋខ្មែរ ក្រោមឲ្យជួយផ្ដល់នូវឯកសារទាក់ទិននឹងប្រវត្តិនីមួយៗ មកយើងខ្ញុំ ។

ខ្លោងទ្វារវត្តកោះកែវសេរី ។ រូបថត សឺន ទេព កុសល

ខ្លោងទ្វារវត្តកោះកែវសេរី ។ រូបថត សឺន ទេព កុសល

គណៈកម្មការនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើដែលបានផ្ញើប្រវត្តិ វត្តកោះកែវសេរី (កោះ) ជូនដល់យើងខ្ញុំ ។ យើងខ្ញុំនឹងទាក់ទងមកលោកដើម្បីផ្ដល់នូវរង្វាន់លើកទឹកចិត្តចំពោះការខិតខំស្រាវជ្រាវរបស់លោក ។

យើងខ្ញុំ សង្ឃឹមថា នឹងមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើនទៀត នឹងផ្ដល់នូវឯកសារប្រវត្តិវត្តមក យើងខ្ញុំជាបន្តបន្ទាប់ជាមិនខាន ។ សូមអរគុណ និងអរព្រះគុណ!

ព័ត៌មានបន្ថែមសូមទាក់ទង

ព័ត៌មានបន្ថែមសូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម តាមរយៈទូរស័ព្ទលេខ (៤០៨) ៥៥០-៥០៦០ ឬ អ៊ីមែល khmerkampucheakrom@ gmail.com ឬ vokk2001@gmail.com ឬ លោកអ្នកអាចទាក់ទាងយើងខ្ញុំតាម រយៈទំព័រហ្វេកបុកផ្លូវ ការរបស់វិទ្យុសំឡេងកម្ពុជាក្រោមដែលមានអាសយដ្ឋាន www.facebook.com/vokk.net ។

Comments are closed