VOKK – សំឡេងកម្ពុជាក្រោម – សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​ផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៧ ដល់​សមាជិក សមាជិកា និង​និស្សិត​ក្រីក្រ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​ផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៧ ដល់​សមាជិក សមាជិកា និង​និស្សិត​ក្រីក្រ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​

August 11, 2017 8:34 PMComments Off on សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​ផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៧ ដល់​សមាជិក សមាជិកា និង​និស្សិត​ក្រីក្រ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​Views: 54

ដោយ ស៊ឺន ចែងចើន|VOKK

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​ទី ១៣ សីហា ២០១៧ ខាងមុខនេះ នឹង រៀបចំ​ពិធី​ផ្តល់​អាហារូបករណ៍ សម្រាប់​ឆ្នាំ ២០១៧ ដល់​សមណ​និស្សិត និង​និស្សិត​ក្រីក្រ​ចំនួន ២៦ អង្គ និង​រូប ក្រោម​អធិបតីភាព​ព្រះ​មុនីកោសល ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ។​

ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធានសម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពិធីផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធានសម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពិធីផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

​ពិធី​ចែក​អាហារូបករណ៍​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក​-​សមាជិកា សិស្ស​-​និស្សិត​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​កុមារា កុមារី និង​សប្បុរសជន នៅ​ទីស្នាក់ការ​កណ្ដាល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឋិត​ក្នុង​កុដិ​លេខ ១៧ វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​សមា​ជិ​ក សមាជិកា ប្រចាំឆ្នាំ ២០១៧ ។​

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ថេរ​ដីកា​ថា មូលហេតុ​នៃ​ការផ្តល់​អាហារូបករណ៍​នេះ ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សមាជិក​-​សមាជិកា សិស្ស​-​និស្សិត នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ ក្នុង និង​ក្រៅប្រទេស ហើយក៏​ស្របទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលបំណង​រួម ចំណែក​ក្នុង​ការកសាង​សង្គមជាតិ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​តាម​ពាក្យ ស្លោក​របស់ខ្លួន​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ។​

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ​៖

ពិធីផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ សីហា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

ពិធីផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ សីហា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

ជាមួយគ្នានេះដែរ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ និង​មានលទ្ធភាព​អាច​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស និង​ការបញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​

សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕

Comments are closed