ព្យុះ​លេខ ១០ បង្ក​គ្រោះមហន្តរាយ​ដល់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​

ព្យុះ​លេខ ១០ នៅតាម​បណ្ដោយ​សមុទ្រ​ខេត្ត​ហា​តិ​ញ និង ខេត្ត​ហ្វា​ង​បិ​ញ ប្រមាណ ១២០ គីឡូម៉ែត្រ បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធំ និង​ទឹកជំនន់​នៅតាម​ខេត្ត​ជាច្រើន ក្នុង​ភាគ​កណ្ដាល នៃ​ប្រទេស​វៀតណាម ។​

ផែនទីបង្ហាញពីតំបន់ដែលត្រូវរងព្យុះលេខ ១០ ។ រូបថត៖ ស្ថានីយ៍ឧតុនិយមរដ្ឋវៀតណាម
ផែនទីបង្ហាញពីតំបន់ដែលត្រូវរងព្យុះលេខ ១០ ។ រូបថត៖ ស្ថានីយ៍ឧតុនិយមរដ្ឋវៀតណាម

​យោងតាម​ស្ថានីយ៍ឧតុនិយម​រដ្ឋ​នៃ​ប្រទេស​វៀតណាម បាន​ជូនដំណឹង​នៅវេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ ថា ព្យុះ​លេខ ១០ នេះ កម្លាំង​ខ្យល់​ខ្ពស់បំផុត​ដែលមាន​ល្បឿន ពី ១១៥ ដល់ ១៥០ ក្នុង​មួយ​ម៉ោង បណ្ដាល​ដើមឈើ​រលំ រំ​បូល​ផ្ទះ​របើក ទឹក​ជន់​ចូល​ផ្ទះ មនុស្ស​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ។​

ខាងក្រោមជារូបថតទិដ្ឋភាពព្យុះ លេខ ១០ (វេលា ៩:៣០ នាទី ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧) នៅភាគកណ្ដាល នៃប្រទេសវៀតណាម៖