ប្រពៃណី ទំនៀមទម្លាប់​ចូល​វស្សា និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា និង​អក្សរសាស្ត្រ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​

July 10, 2017 11:14 AMComments Off on ប្រពៃណី ទំនៀមទម្លាប់​ចូល​វស្សា និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា និង​អក្សរសាស្ត្រ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​Views: 60

ដោយ ស៊ឺន ចែងចើន| VOKK

បុណ្យ​ចូល​វស្សា ឬ​ចាំ​វស្សា ជា​ប្រពៃណី​របស់​ព្រះសង្ឃ​ពុទ្ធសាសនិក​មាន​តាំងពី​ជំនាន់​ពុទ្ធកាល​រៀងមក ។​

​ថ្ងៃ​ចូល​ព្រះវស្សា គឺជា​ថ្ងៃ​សំខាន់​មួយ    ក្នុងចំណោម​ថ្ងៃ​សំខាន់ៗ ដទៃទៀត ក្នុង​ព្រះពុទ្ធសាសនា ដែល​ព្រះសង្ឃ​ថេរវាទ គ្រប់​ប្រទេស​ទាំងអស់​តាំងចិត្ត​អធិដ្ឋាន ចូល​ព្រះវស្សា នៅ​កន្លែង​ណាមួយ ក្នុង​វស្សានរដូវ​ចំនូ​ន ៣ ខែ ។​

ព្រះសង្ឃខ្មែរក្រោមនៅក្នុងវត្តមួយនៃខេត្តឃ្លាំង ។

ព្រះសង្ឃខ្មែរក្រោមនៅក្នុងវត្តមួយនៃខេត្តឃ្លាំង ។

​ការចូល​វស្សា​របស់​ព្រះសង្ឃ​មាន​រយៈពេល ៣ ខែ (​មួយ​ត្រៃមាស​)  ក្នុង​វស្សា​ន្ត​រដូវ  ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ ជា​ទាយក​ទាយិកា ឧបាសក​ឧបាសិកា​វិញ ក៏​នាំគ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះដែរ ដោយ​ចាត់ចែង​សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប គ្រឿង​បរិក្ខា និង​គ្រឿង​សក្ការៈ​មួយចំនួនទៀត​តាម​លទ្ធភាព  យកមក​ថ្វាយ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា ។​

​សម្រាប់​ឆ្នាំនេះ នៅ​ថ្ងៃអាទិត្យ ០១ រោច ខែអាសាឍ ឆ្នាំរការ នព្វស័ក ព​. ស​. ២៥៦១ ដែល​ត្រូវ នឹង​ថ្ងៃទី ៩ ខែកក្កដា គ​. ស​. ២០១៧ ជា​ថ្ងៃ​ចូល​វស្សា​របស់​ព្រះសង្ឃ នៅតាម​វត្ត​អារាម​នានា រយៈពេល ៣ ខែ ។ ថ្ងៃ ១៥ កើត ខែអាសាឍ គឺ​មុន​ថ្ងៃ​ចូល​វស្សា​មួយថ្ងៃ ក្នុងអំឡុងពេល​មួយ​សប្តាហ៍​ព្រះសង្ឃ​ខ្មែរក្រោម នៅតាម​វត្ត​អារាម​នានា បាន​និមន្ត​ចេញ ពី​វត្ត​មួយ​ទៅកាន់​វត្ត​មួយ ដើម្បី​ធ្វើ​កិច្ច​វត្ត ឬ​យក​វត្ត​គ្រូឧបជ្ឈាយ៍​របស់ខ្លួន​រៀងៗ អង្គ ។​

​ពិធី​ធ្វើ​កិច្ច​ប្រ​ណិ​ប​ត្តិ ឬ​ធ្វើ​កិច្ច​យក​វត្ត​ព្រះ​ឧបជ្ឈាយ៍ ដែលជា​ប្រពៃណី​របស់​ព្រះសង្ឃ ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​តែងតែ​ធ្វើ​រៀងរាល់ឆ្នាំ មុនពេល​ព្រះសង្ឃ​ចូលកាន់​ព្រះវស្សា ៣ ខែ ។ តើ​មូល​ហេតុអ្វី បាន​ជាមាន​កិច្ច​និមន្ត​ត្រាច់ចរ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ចេញពី​វត្ត​មួយ​ទៅកាន់​វត្ត​មួយ​ស្វែងរក​ព្រះ​ឧបជ្ឈាយ៍​របស់ខ្លួន ដើម្បី​ធ្វើ​កិច្ច​យក​វត្ត ?

​ក្នុងឱកាស​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ថ្ងៃ​ចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែលមាន​វត្ត​ជាង ៥០០ វត្ត ហើយ​បាន​ចូលកាន់​ព្រះវស្សា​តាម​វិន័យ​ពុទ្ធ​ប្បញ្ញា​ត្ត​ដែរនោះ ដើម្បី​ជាការ​ស្វែងយល់ថា តើ​មាន​ភាពខុសគ្នា ពី​ការចូល​ព្រះវស្សា នៅ​ប្រទេស​កម្ពុជា ដូចម្តេចខ្លះ ។​

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានទទួល​ការ​និមន្ត​ផ្ដល់​បទសម្ភាសន៍ ជាមួយ​លោក ស៊ឺន ចែង​ចើ​ន សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) អំពី​ប្រពៃណី និង​ទំនៀមទម្លាប់​ចូល​វស្សា និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា និង​អក្សរសាស្ត្រ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖

Comments are closed