សេចក្តីថ្លែងការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម​

​នៅក្នុង​មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ដែល​កំពុង​ប្រព្រឹត្តទៅ​រយៈពេល ២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​បណ្តា​ក្រុម​ជនជាតិដើម មកពី​ជុំវិញ​ពិភពលោក ក្រុម​អ្នកជំនាញការ​នៃ​សិទ្ធិ​របស់​ជនជាតិដើម ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​ស្ថាប័ន​អន្តរជាតិ​នានា និង​ប្រតិភូ​តំណាង​ប្រទេស​នីមួយៗ ផង ។​

​នៅ​ថ្ងៃទី ២៤ និង​ថ្ងៃទី ២៧ មេសា ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​អធិបតី​នៃ​អង្គប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែងការណ៍​ចំនួន ២ ដើម្បី​ជម្រាប​អំពី​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ រំលោភបំពាន​សិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម និង​ការផ្តល់​អនុសាសន៍​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​អនុវត្ត និង​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។ សូម​ទស្សនា​វីដេអូ​ថ្លែងការណ៍​របស់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (#KKFYC) និង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​វៀតណាម ដូចខាងក្រោម​៖