ស្រះស្រីសម្បត្តិវប្បធម៌ខ្មែរ‬

ទិដ្ឋភាពស្រះគូកាលនៅមិនទាន់គោក ។
ទិដ្ឋភាពស្រះគូកាលនៅមិនទាន់គោក ។

ឱ!សម្រែកស្រៈស្រី
នាដែនដីព្រះត្រពាំង
ដើមមកគ្មានហួតរាំង
ស្រៈចែងចាំងដោយរុក្ខជាតិ ។

មានឈូកស្មៅព្រលិត
រីកស្អាតពិតបង្ហាញ់ញាតិ
ឈើទាលដុះព្រោងព្រៀត
តំណាងជាតិឲ្យខ្មែរក្រោម។

រីបក្សាបក្សី
មានទាំងរៃច្រៀងលួងលោម
រន្ទឺហើរប្រលោម
ល្អទាំងព្រមគូស្រៈស្រី។

ប្រទីបបទរចនា
ខ្មែររក្សាលើនទី
មនុស្សម្នាសែនរមណី
ល្អគ្មានពីរវប្បធម៌ខ្មែរ។

សារមន្ទីរទៀត
អង្គររាជបុរីថែ
វត្តប្រវត្តិសាស្ត្រខ្មែរ
ជាប់ជាខ្សែនិងស្រៈស្រី។

ខេមរាអើយភ្ញាក់ឡើង
លើកដម្កើងហើយសាមគ្គី
ការពារនៅរមណី
ស្ថានវារីស្រៈគូណា។

រួមការពាររក្សា
ជាតិដួនតាឈាមខេមរា
មិនឲ្យខ្មាំងឬស្យា
មកប្រហារសម្បត្តិជាតិ។

ស៊ូៗកូនខ្មែរក្រោម
ក្រោកឈរឡើងចិត្តខ្មីឃ្មៀត
ទាមទារយួនចោលម្សៀត
រក្សាជាតិសម្បត្តិពង្ស។

បើខ្មែររួមសាមគ្គី
ប្រៀបគិរីរឹងគង់វង្ស
ទោះមារមករេរុង
មិនអាចផុងរលំឡើយ។​

ដោយ ភិក្ខុ មាស វិចិត្រ វត្តជ្រៃតាសូ