សុន្ទរកថា និង​សារសំខាន់ៗ របស់​វាគ្មិន ថ្លែង​ក្នុង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន

June 29, 2017 3:07 PMComments Off on សុន្ទរកថា និង​សារសំខាន់ៗ របស់​វាគ្មិន ថ្លែង​ក្នុង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួនViews: 152

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី ២៤ ខែមិថុនា ចុង​សប្ដាហ៍​កន្លងទៅនេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​រំឭក​ខួប ៦៨ ឆ្នាំ ថ្ងៃ​ទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។

ក្រុមយុវជនប្រគុំ​តន្ត្រី និង​ច្រៀង​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ ដើម្បី​រំឭក​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​ជាតិខ្មែរ និង​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​យួន​ធ្វើទុក្ខបុកម្នេញ ។ រូបថតៈ ស៊ឺន ចែងចើន

ពិធី​រំ​ឭ​ខួប​នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ នា​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០០ នាក់ បាន​ចូលរួម​។ ក្រៅពី​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ក៏មាន​វត្តមាន​របស់​បុគ្គល​មួយចំនួន​ផ្សេងទៀត រួមជាមួយ នឹង​វត្តមាន​សម្តេច ស៊ីសុវត្ថិ ពង្ស​នារី​មុនី​ពង្ស តំណាង​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម​សីហមុនី ជា​អ​ធិ​តី និង​គណបក្សនយោបាយ​មួយចំនួន ក៏បាន​ចូលរួម​ផង ។

​ក្រៅពី​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩ អង្គ គេ​សង្កេតឃើញ​ក្រុមយុវជន​ខ្មែរ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម បាននាំគ្នា ប្រគុំ​តន្ត្រី និង​ច្រៀង​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ជាច្រើន​បទ ដើម្បី​រំឭក​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​ជាតិខ្មែរ និង​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​យួន​ធ្វើទុក្ខបុកម្នេញ ។

ក្រុមយុវជនស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ក្រុមយុវជនស្លៀកពាក់​ប្រពៃណី​ខ្មែរ និង​ពាក់​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

ដោយឡែក នៅក្នុង​ពិធី​រំឭក​ខួប ៦៨ ឆ្នាំ​នោះ វាគ្មិន និង​មន្ត្រី​គណបក្សប្រឆាំង​ជាច្រើនរូប បាន​ឡើង​ថ្លែង​សុន្ទរកថា និង​សារ ទាក់ទិន នឹង​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន នេះ​ផងដែរ ។

​ខាងក្រោម​នេះ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ខ្លឹមសារ​នៃ​សុន្ទរកថា សំខាន់ៗ របស់​វាគ្មិន​ទាំងនោះ មក​ផ្សាយ​ជូន​លោកអ្នក​បាន​ស្តាប់ ។​

សុន្ទ​កថា​របស់ លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម រំឭក​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ ការឈឺចាប់​របស់​ពល​រដ្ឋ​ខ្មែរក្រោម ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ ពី​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ថ្លែង នៅក្នុង​កម្ម​ពិធី​នេះ ដូចតទៅ​៖

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

សុន្ទ​កថា​របស់ លោក គឹម ស៊ីសំ​ណា តំណាង​ឲ្យ​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ដែល​បាន​ថ្លែង នៅក្នុង​កម្ម​ពិធី​នេះ ដូចតទៅ​៖

លោក គឹម ស៊ីសំ​ណា តំណាង​ឲ្យ​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ។ ​រូបថតៈ ស៊ឺន ចែងចើន

លោក គឹម ស៊ីសំ​ណា តំណាង​ឲ្យ​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ។ ​រូបថតៈ ស៊ឺន ចែងចើន

​មតិ​ចាប់អារម្មណ៍​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​សម្តេចឪ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ កិច្ចការបរទេស​ក្នុង​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានបន្ទូល ដូចតទៅ​៖

​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​សម្តេចឪ និងជាមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​សម្តេចឪ និងជាមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ។ រូបថតៈ ស៊ឺន ចែងចើន

មតិ​ចាប់អារម្មណ៍​របស់លោក ហូរ វ៉ាន់ ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ ដែល​បាន​ថ្លែង នៅក្នុង​កម្ម​ពិធី​នេះ ដូចតទៅ​៖

លោក ហូរ វ៉ាន់ ​សមាជិក​នៃ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​សង្គ្រោះ​ជាតិ ។ រូបថតៈ ស៊ឺន ចែងចើន

លោក ហូរ វ៉ាន់ ​សមាជិក​នៃ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​សង្គ្រោះ​ជាតិ ។ រូបថតៈ ស៊ឺន ចែងចើន

​មតិ​ចាប់អារម្មណ៍​របស់លោក លោក ឃឿន វី​រ៉ាត់ តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ថ្លែង នៅក្នុង​កម្ម​ពិធី​នេះ ដូចតទៅ​៖

លោក ឃឿន វី​រ៉ាត់ តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (ថតឆ្នាំ ២០១៥) ។ រូបថតៈ ស៊ឺន ចែងចើន

លោក ឃឿន វី​រ៉ាត់ តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (ថតឆ្នាំ ២០១៥) ។ រូបថតៈ ស៊ឺន ចែងចើន

​មតិ​ចាប់អារម្មណ៍​របស់លោក លោក សាន្ត សាង តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស ដែល​បាន​ថ្លែង នៅក្នុង​កម្ម​ពិធី​នេះ ដូចតទៅ​៖

លោក សាន្ត សាង តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស

លោក សាន្ត សាង តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស

Comments are closed