សឺ​ង ធី មយូរា បវរកញ្ញា​ខ្មែរក្រោម ឈានដល់​វគ្គ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​កម្មវិធី​ប្រឡង​បរ​វរ​កញ្ញា​វៀតណាម​ឆ្នាំ ២០១៥

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​បន្ទាប់ពី​បានទទួល​ជ័យជម្នះ​ជា​បវរកញ្ញា​រង (Á hậu) នៅក្នុង​ការប្រកួត​យក​មកុដ​បវរកញ្ញា​ជន​ជាតិ​ទូទាំង ប្រទេស​វៀតណាម កាលពី ឆ្នាំ ២០១១ កន្លងមក (Cuộc thi Hoa hậu các dân tộc Việt Nam 2011) សឺ​ង ធី មយូរា (Sơn Thị Du Ra) បាន​ឋិត​នៅក្នុង​ភាព​ស្ងៀមស្ងាត់​អស់​មួយរយៈ​ជាមួយនឹង​ការងារ​របស់ ខ្លួន​នៅក្នុង​ក្រុមហ៊ុន​មួយ នាទី​ក្រុង​ព្រៃនគរ បន្ទាប់ពី​នាង​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​កម្ពុជា ។ ថ្មីៗ​នេះ ពេល​បាន​ចេញមុខ​សាជាថ្មី នៅក្នុង “​កម្មវិធី​ប្រឡង​បវរកញ្ញា​ទូទាំងប្រទេស​វៀតណាម ឆ្នាំ ២០១៥” (Hoa hậu Hoàn vũ Việt Nam 2015) មយូរា បាន​ជាប់​ចំណាត់ថ្នាក់​នៅក្នុង​បេ​ក្ខ​នារី​កំពូល ៧០ រូប (Top 70) ដែល​អាច​ចូល ប្រកួត​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៥ ខែកញ្ញា ស្អែក​នេះ នៅ​ទីក្រុង​ញ៉ា ត្រាង (TP.Nha Trang) ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ។​

សឺង ធី មយុរា ។
សឺង ធី មយុរា ។

សឺ​ង ធី មយូរា កើត​នៅ​ឆ្នាំ ១៩៩២ ជា​បវរកញ្ញា​ខ្មែរក្រោម​វ័យក្មេង​អាយុ ២៣ ឆ្នាំ មាន​កម្ពស់ ១ ម៉ែត្រ ៧៤,៥ មកពី​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ជា​ស្ត្រី​ខ្មែរ​តែ​ម្នាក់​គត់​ដែលមាន​ឱកាស​បាន​ចូល​ប្រកួត​យក​មកុដ បវរកញ្ញា​ទូទាំងប្រទេស​វៀតណាម តំណាង​ឲ្យ​សោភណភាព និង​សមត្ថភាព​របស់​នារី​ខ្មែរ​ទូទាំង​ដែនដី កម្ពុជា​ក្រោម ជា​ដែនដី​មួយ​ភាគ​ដែល​កំពុងតែ​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ ។​

យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជា​ភាសា​យួន​មួយ​នៅលើ​គេហទំព័រ www.phunungaynay.vn (​ស្ដ្រី ថ្ងៃនេះ​) បាន​អត្ថាធិប្បាយ​ថា​៖

“​ក្នុងនាម​ជា​បវរកញ្ញា​ដែល​តែងតែ​មិនសូវ​ចូលចិត្ត​បង្ហាញ​នូវ​បញ្ហា​ជីវិត​ផ្ទាល់ខ្លួន​ជា​សាធារណៈ បន្ទាប់ពី​បាន ទទួល​ជ័យជម្នះ​ជា​បវរកញ្ញា​រង នៅក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា​ជនជាតិ​ទូទាំងប្រទេស​វៀតណាម ឆ្នាំ ២០១១ រួចមក​នោះ មយូរា បាន​ត្រឡប់​ទៅ​រស់នៅក្នុង​ជីវភាព​សាមញ្ញ​ក្នុង​វ័យ​ស្រ​មុំ​អាយុ ១៩ ឆ្នាំ បន្ទាប់ពី​នាង​បាន បញ្ចប់​ការសិក្សា ។ បន្ទាប់ពី​បានទទួល​ការសិក្សា​នៅ​ប្រទេស​កម្ពុជា​មួយរយៈ​ពេល​ម​ក នាង​បាន​ត្រឡប់​ទៅ ស្រុកកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម​វិញ ហើយ​បានធ្វើការ​នៅក្នុង​ក្រុម​ហ៊ុម​មួយ​ទទួលបន្ទុក​ខាង​ទំនាក់ទំនង សាធារណៈ​” ។​

IMG_28571

IMG_28501

IMG_27761

​ហេតុដែល​នាំ​ឲ្យ​នាង​សម្រេចចិត្ត​ចូល​ប្រឡង​បវរកញ្ញា​ទូទាំងប្រទេស​វៀតណាម ឆ្នាំ ២០១៥ នេះ ត្រូវ​សារ ព័ត៌មាន Phu Nu Ngay Nay.com អត្ថាធិប្បាយ​ថា ក្នុងនាម​ជា​បេក្ខជន​ម្នាក់​ត្រូវគេ​វាយតម្លៃថា ជា ពន្លឺ​សម្រាប់​ម្ចាស់​មកុដ​បបវរ​កញ្ញា​ឆ្នាំ ២០១៥ នោះ “​នាង​ចង់បាន​ឱកាស​ម្ដងទៀត ដើម្បី​សាកល្បង​សមត្ថ ភាព របស់​ខ្លួនឯង​នៅលើ​វេទិកា​” ។​

​បន្ទាប់ពី​ការប្រឡង​បវរកញ្ញា​លើក​នេះ ម​យុ​រា នឹង​ចាប់ផ្ដើម​ផ្ដោតអារម្មណ៍​លើ​ការងារ​អាជីវកម្ម​ផ្ទាល់ខ្លួន របស់ នាង ដែល​ធ្វើ​ឲ្យ​នាង​មាន​ពេលវេលា​កាន់តែច្រើន​សម្រាប់ធ្វើ​នូវ​អ្វី​តាម​ចំណូលចិត្ត​របស់ខ្លួន ។ នាង​ថ្លែងថា នាពេល​កន្លងមក ដោយសារតែ​នាង​ជាប់រវល់​នឹង​ការងារ​របស់ខ្លួន បានធ្វើ​ឲ្យ​នាង​ភ្លេចខ្លួន​ថា នាង​កំពុង​ត្រូវ ការ​អ្វី ។ ការប្រឡង​បវរកញ្ញា​ទូទាំងប្រទេស​វៀតណាម ឆ្នាំ ២០១៥ នេះ ជា​ឱកាសល្អ​មួយ​សម្រាប់​នាង​សាង កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ឡើងវិញ និង​បាន​ឱកាស​ឈានទៅ​ជិត​អ្នកគាំទ្រ​កាន់តែ​ស្និទ​ជាង​មុន ។​

មយុរា ថ្វាយបង្គំព្រះសង្ឃនៅវត្តចន្ទរង្សី ,ទីក្រុងព្រៃនគរ នាពេលកន្លងមក ។ រូបថត Facebook
មយុរា ថ្វាយបង្គំព្រះសង្ឃនៅវត្តចន្ទរង្សី ,ទីក្រុងព្រៃនគរ នាពេលកន្លងមក ។ រូបថត Facebook

យោងតាម​សេចក្ដីប្រកាស​មួយ​នៅលើ​គេហទំព័រ​ផ្លូវការ នៃ​កម្មវិធី​ប្រឡង​បវរកញ្ញា​ទូទាំងប្រទេស​វៀតណាម​ឆ្នាំ ២០១៥ បាន​បញ្ជាក់ថា គេ​នឹង​ប្រកាស​លទ្ធផល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ បេក្ខជន​ដែល បានទទួល​មកុដ​បរ​វក​ញ្ញា ឆ្នាំ ២០១៥ នេះ នឹង​បានទទួល​រង្វាន់​សរុប​ទឹកប្រាក់​ចំនួន ១០ កោដ​ដុង ក្នុងនោះ រួមមាន មកុដ​បវរ​ញ្ញា​ដែលមាន​តម្លៃ​ស្មើ ២,២ កោដិ​ដុង​, រថយន្ត​ទំនើប​, អាគារ​វីឡា និង​បាន​សម្រាក លម្ហែកាយ​មួយឆ្នាំ​នៅ​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​ដា​ឡាក​, ប្រទេស​វៀតណាម ជាដើម ៕​

ខាងក្រោមនេះ ជារូបថតមួយចំនួនរបស់បវរកញ្ញា សឺង ធី មយុរា ដែលស្លៀកពាក់តាមបែបប្រពៃណីខ្មែរ៖

NAF-7018-1M-5588-1428395836

NAF-7000-1M-2160-1428395836

NAF-6998-1M-9748-1428395836

11-4809-1428395836

10-8706-1428395835

9-8373-1428395835

7-7277-1428395835

ទូរទស្សន៍ជាតិវៀតណាម (VTV) សម្ភាស នាង សឺង ធី មយុរា ក្នុងកម្មវិធីរំលងអធ្រាត្រក្រោមចំណងជើងថា “ស្នេហាបរិសុទ្ធ” ។