បង្កើត​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose

May 8, 2017 10:12 AMComments Off on បង្កើត​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San JoseViews: 240

នៅ​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី ការរៀបចំ​បុណ្យ​បាត់បង់ ទឹកដី​កម្ពុជា​ក្រោម នៅ​ខែមិថុនា​, រៀបចំ​ឲ្យ​មាន ទិវា​វប្បធម៌​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ដាក់សំណើ​ទៅ​គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​រៀបចំ​រចនាសម្ព័ន្ធ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ។​

​គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចូលរួម​កិច្ចប្រជុំ រួមមាន ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​, លោក ចៅ សេរី ជា​អនុប្រធាន​ប្រតិបត្តិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួនទៀត​ដូចជា លោក ថាច់ តង ជា​ប្រធាន​តំបន់ ប្រចាំ​ភាគ​ខាងលិច​, ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង ជា​អ្នកនាំពាក្យ​, ព្រះតេជព្រះគុណ ថាច់ ប្រជា គឿន ជា​អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​, លោក លី ឃោ​ន ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង San Jose, លោក ថាច់ វឿ​ង​, លោក ថាច់ វិ​ន​, លោក ឡឹម ស៊ី​វេត និង លោក ថាច់ ជូន ។​

​ក្រោយពី​កិច្ចពិភាក្សា កិច្ចប្រជុំ​បានសម្រេច​ប​ង្កើ​ត​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ទីក្រុង San Jose ដោយបាន​ជ្រ់ើសរើស​

​ទី ១. លោក លី ឃោ​ន ជា​ប្រធាន​
​ទី ២. លោក ថាច់ ជូន ជា​អនុប្រធាន​
​ទី ៣. លោក ថាច់ វឿ​ង ជា​លេខាធិការ​
​ទី ៤. លោក ថាច់ វិ​ន ជា​ហេរញ្ញិក​
​ទី ៥. លោក ឡឹម ស៊ី​វេត ជា​ហេរញ្ញិក​

Comments are closed