លទ្ធផលនៃការស៊ើបអង្កេតរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម លើករណីបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម និងលោកតាអាចារ្យ

ករណី​បាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ​ព្រះនាម មាស វិចិត្រ និង​លោកតា​អាចារ្យ​ម្នាក់​ឈ្មោះ នី កាលពី​ថ្ងៃទី ១៨ មិថុនា ២០១៧ រហូតមកដល់​ពេលនេះ (០៣ កក្កដា ២០១៧) នៅក្នុង​ទឹកដី​ខេត្តសៀមរាប​នោះ នៅ​មិនទាន់​ស្វែង​រកឃើញ​ព្រះកាយ​នៅឡើយ ។​

ព្រះតេជព្រះគុណ​ មាស វិចិត្រ ចូលរួមជាគណៈកម្មការបុណ្យទិវា ៤ មិថុនា ដែលជាថ្ងៃ​រំឭក​ខួបទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន កាលពីឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ​ មាស វិចិត្រ ចូលរួមជាគណៈកម្មការបុណ្យទិវា ៤ មិថុនា ដែលជាថ្ងៃ​រំឭក​ខួបទឹកដី​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន កាលពីឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១ ព្រះវស្សា មាន​ដើមកំណើត​មកពីដែនដី​កម្ពុជា​ក្រោម ស្ថិតនៅ​ភូមិ​ជ្រៃ​តា​សូរ ឃុំ​កី​យ៉ា ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះ​ត្រពាំង បាន​និមន្ត​មក​គង់ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ ។

កាលពី​ថ្ងៃទី ១៨ ខែមិថុនា ព្រះតេជព្រះគុណ មាស វិចិត្រ និង​តាអាចារ្យ​ម្នាក់​ឈ្មោះ នី បាន​ទៅលេង​សាច់ញាតិ​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ហើយ​និមន្ត​ត្រឡប់​វិញ​ទាំងយប់​ក៏​បាត់​ខ្លួន​តាំងពី​ពេលនោះ​មក ។​

​បើតាម​ប្រភពពី​សាច់ញាតិ​របស់​ព្រះសង្ឃ​​ខ្មែរក្រោម​អង្គ​នោះ អះអាងថា គេ​បានឮ​ព័ត៌មាន​ថា ក្រុម​ប្រជា​ការពារ​នៅ​ភូមិស្រ​ង៉ែ បាន​ចាប់​ព្រះសង្ឃ និង​តាអាចារ្យ​ម្នាក់​នោះ ដោយ​សង្ស័យថា​ជា​ជនខិលខូច​ដើររក​លួច​ឆក់ ហើយ​ក្រោយមក​ក៏បាន​បញ្ជូនទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្រ​ង៉ែ ។ គេ​មិនដឹងថា តើ​អ្នកណា​ជា​អ្នក​បក​ស្បង់​ចីវរ​ព្រះសង្ឃ​ខ្មែរក្រោម និង​ដោះ​សម្លៀកបំពាក់​តាអាចារ្យ ហើយ​ឲ្យ​ស្លៀក​ការុង​ក្នុងពេល​ចាប់ខ្លួន​នោះទេ ។​

យ៉ាងណាក៏ដោយ ប៉ូលិស​ប៉ុស្តិ៍​ស្រងែ បាន​ឲ្យ​ដឹងថា ពេលដែល​ប៉ូលិស​រក​មិនឃើញ​កំហុស​របស់​ព្រះសង្ឃ និង​តាអាចារ្យ​នោះ គេ​ក៏​បញ្ជា​ឱ្យ​ប្រជា​ការពារ​បើក​ម៉ូតូ ៣ គ្រឿង ដឹក​អ្នក​ទាំងពីរ​ទៅរក​ចំណត់​ឡាន​ក្នុង​ក្រុង​សៀមរាប ដើម្បីឱ្យ​ជិះ​ត្រឡប់​ទៅ​លំនៅ​វិញ ប៉ុន្តែ​នៅពេល​ធ្វើដំណើរ​ដល់​ជិតវត្ត​មេត្តាករុណា អ្នក​ទាំងពីរ​ក៏​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​គេចខ្លួនបាត់ រហូតមកដល់​ពេលនេះ ។​

​ទាក់ទិន នឹង​ករណី​នេះដែរ ក្រុម​អង្គការសិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​មួយក្រុម កាលពី​ថ្ងៃទី ២៩ មិថុនា បានធ្វើ​ដំណើរ​ចុះទៅ​ផ្ទាល់​នៅ​ខេត្តសៀមរាប ដើម្បី​ស៊ើបអង្កេត​រក​តម្រុយ​នៃ​ការបាត់​ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ និង​តាអាចារ្យ​ម្នាក់​នោះ ពីព្រោះ​តែ​គេ​ចាប់អារម្មណ៍​ថា អ្នក​ទាំងពីរ​បាន​បាត់​ខ្លួន បន្ទាប់ពី​ក្រុម​ប្រជា​ការពារ​ភូមិស្រ​ង៉ែ ចាប់ខ្លួន ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​រួច ។

លោក សឺ​ង ជុំ​ជួន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុង​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​​ ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ង ជុំ​ជួន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុង​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​​ ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

តើ​ការស៊ើបអង្កេតរបស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​លើ​ករណី​បាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរក្រោម និង​លោកតា​អាចារ្យ​ ទទួលបាន​លទ្ធផល​យ៉ាងណាខ្លះ ? ដើម្បី​ជ្រាប​ច្បាស់​បញ្ហា​នេះ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​សម្ភាសន៍​ជាមួយ​លោក សឺ​ង ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​រឿងនេះ ដូចតទៅ​៖