KKFYC ផ្កោ​ល​ទោស​វៀតណាម រឿង​គំរាម​យុវជន​នៅ​កម្ពុជា​ក្រោម​ពាក់​អាវយឺត​

June 7, 2017 2:43 PMComments Off on KKFYC ផ្កោ​ល​ទោស​វៀតណាម រឿង​គំរាម​យុវជន​នៅ​កម្ពុជា​ក្រោម​ពាក់​អាវយឺត​Views: 242

សេចក្ដីថ្លែងការណ៍​

​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស​ចំពោះ​ការគំរាមកំហែង​យុវជន​ខ្មែរក្រោម​
​ដោយ​នគរបាល​វៀតណាម និង​អាជ្ញាធរ​មូលដ្ឋាន​

“​ជនជាតិដើម​គ្រប់រូប​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ប្រពៃណី និង ទំនៀម ទម្លាប់​ជា​វប្បធម៌​របស់ខ្លួន ។ សិទ្ធិ​នេះ រួមមាន​ទាំង​សិទ្ធិ​ក្នុងការ​ថែរក្សា ការពារ និង អភិវឌ្ឍន៍ អ្វីដែល​បង្ហាញ​អំពី​អត្តសញ្ញាណ វប្បធម៌​របស់ខ្លួន ដែលមាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា បុរាណវិទ្យា និង​ស្ថានីយ​ប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនា​ប​ទ្ម ពិធីបុណ្យ បច្ចេកវិទ្យា និង សិល្បៈ ទស្សនីយភាព និង​ការសម្ដែង​សិល្បៈ និង អក្សរសាស្ត្រ ។​” មាត្រា​ទី ១១ នៃ UNDRIP

​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៧

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបំភិតបំភ័យ​នាពេល​ថ្មីៗ ដែល​រដ្ឋាភិបាល​វៀតណាម​បាន​កោះហៅ ក្រុមយុវជន​ជនជាតិដើម​ខ្មែរក្រោម នៅ​ភូមិ​មេ​រង​ថ្មី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ទៅ​សួរចម្លើយ ជា​លើក​ទី ២ គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) សូម​ថ្កោលទោស ចំពោះ​ការរំលោភ​ទាំងស្រុង​ទៅលើ​សិទ្ធិ​ខ្មែរក្រោម​ដោយ​រដ្ឋាភិបាល​វៀតណាម ។​

យើងខ្ញុំ​សុំ​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​អនុវត្ត​នូវ​វិធានការ​សមស្រប ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ នូវ​រដ្ឋធម្មនុញ្ញ​វៀតណាម​ដែល​ទាក់ទង​ទៅនឹង​សិទ្ធិ​របស់​ជនជាតិដើម ដើម្បី​ឲ្យ​ជនជាតិដើម​អាច បញ្ជាក់ និង​បង្ហាញ​នូវ​អត្តសញ្ញាណ​ខ្លួនឯង និង​ការរក្សា​អត្តសញ្ញាណ វប្បធម៌​ដ៏​ប្រពៃ​របស់​ពួកគេ ។​

​គួរ​រំឭក​ផងដែរ​ថា វៀតណាម​មាន​កាតព្វកិច្ច​អនុវត្តតាម​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គ ការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដើម្បី​ជួយ​ការពារ​ជនជាតិដើម វប្បធម៌ និង អត្តសញ្ញាណ​របស់​ពួកគេ ។ គួរ​រំឭក​ឡើង​ដែរ​ថា នៅក្នុង​មហាសន្និបាត លើក​ទី ១៦ នៃ​វេទិកា អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ស្ដី​បញ្ហា​ជនជាតិដើម (UNPFII) រយៈពេល ២ សប្ដាហ៍​ចាប់ ពីថ្ងៃ ទី ២៤ ខែមេសា ដល់ ៥ ខែឧសភា ឆ្នាំ ២០១៧ ដែលមាន​វត្តមាន តំណាង​ប្រទេស​វៀតណាម ចូលរួម​ដែរនោះ ផ្ដោតលើ​ប្រធានបទ “​ខួប ១០ ឆ្នាំ នៃ​ការអនុម័ត នៃ​សេចក្ដីប្រកាស​ជា​សកល​របស់ អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) និង​ការអនុវត្ត​លើ​សេចក្ដីប្រកាស នេះ​” ។ ក្រៅពី​ចូលរួម​ប្រជុំ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា UNPFII គណៈ ក​ម្មា​ធិ​ការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម (KKFYC) ដែលជា​អង្គ​ការតស៊ូ​មតិ​អន្ដរជាតិ​របស់ យុវជន​សម្រាប់​លើកកម្ពស់​សិ​ទិ្ធ ជនជាតិដើម បាន​រចនា​អាវយឺត​ដើម្បី​លើកកម្ពស់​សេចក្ដីប្រកាស ជា​សកល​របស់​អង្គការ​សហ​ប្រជា ជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ស្រប​ជាមួយនឹង​គោល ដៅ​នៃ​មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា UNPFII និង​ស្រប​នឹង​ស្មារតី​នៃ​សេចក្ដីប្រកាស​ជា សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដែល​ប្រទេស​វៀតណាម បានអនុម័ត​កាលពី​ឆ្នាំ ២០០៧ ។​

​ក្រុមយុវជន​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម មើលឃើញ​អាវយឺត​មាន​លក្ខណៈ​លើកកម្ពស់ នូវ​អត្តសញ្ញាណ​ជនជាតិដើម​របស់ខ្លួន បាន​យក​វាទី​បោះពុម្ព​ដើម្បី​ចែកគ្នា​ពាក់ ។ ផ្ទុយទៅវិញ គំនិត ផ្ដួចផ្ដើម​គួរ​ឲ្យ​កោតសរសើរ​របស់​ក្រុមយុវជន​ជនជាតិដើម​ក្នុងការ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​នូវ សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដែល​រដ្ឋា ភិ​បាល​វៀតណាម​មាន​កាតព្វកិច្ច​ត្រូវធ្វើ​ដោយ​ខ្លួនឯង​នោះ រដ្ឋាភិបាល​វៀតណាម​បាន​តប​មកវិញ ដោយ​ជ្រើសរើស​វិធី​ដាក់ពិន័យ​ក្រុមយុវជន​តាមរយៈ​កោះហៅ​ទៅ​សួរចម្លើយ នៅ​ការិយាល័យ​នគរ បាល​ដើម្បី​គំរាមកំហែង ។​

គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ស្នើ​សុំឱ្យ​រដ្ឋាភិបាល​វៀត ណា​ម រក​ដំណោះស្រាយ​បញ្ហា​បំភិទបំភ័យ​នៅក្នុង​តំបន់​មួយ​នេះ និង​ចាប់ផ្តើម​ចូលរួម​ក្នុង​ការជួយ លើកកម្ពស់ និង​ផ្សព្វផ្សាយ​នូវ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម (UNDRIP) សម្រាប់​ជនជាតិដើម​ទាំងអស់​របស់ខ្លួន តាមរយៈ​ការជួយ​បកប្រែ និង​ផ្សព្វ ផ្សាយ​សេចក្ដីប្រកាស​នេះ​ទៅជា​ភាសា​កំណើត​របស់​ពួកគេ ។​

​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​តាមដាន​នូវ​ស្ថានភាព​នេះ យ៉ាង​យកចិត្តទុកដាក់ និង​ទទូច​ឲ្យ​មានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា តាមរយៈ​ការគោរព និង​ការទទួលស្គាល់​សិទ្ធិ​ជនជាតិដើម​របស់​រដ្ឋា​ភិ​បាល​គ្រប់​ជាន់ថ្នាក់​ទាំងអស់ នៅក្នុង​ប្រទេស​វៀត ណា​ម ៕

​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC)

North America – Europe – Australia – Asia

​ទាក់ទង​៖ kkfyc.group@gmail.com ឬ info@kkfyc.org​

ទាញយកសេចក្ដីថ្លែងការណ៍ ជាភាសាខ្មែរ និងជាភាសាអង់គ្លេស

Comments are closed