សេចក្ដីប្រកាសព័ត៌មានបន្ទាន់ដក លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

January 23, 2017 9:22 AMComments Off on សេចក្ដីប្រកាសព័ត៌មានបន្ទាន់ដក លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមViews: 514

សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមករា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រមាណជាង ១០០ រូប មកពីជុំវិញពិភពលោក ក្នុងនោះ រួមមាន ប្រទេសអ៊ីតាលី កម្ពុជា កាណាដា និង រដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក ។ សន្និបាតនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏រំឭកដល់ខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ។

ថតរូបអនុស្សាវរីយ៍ក្នុងថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែប្រព្រឹត្តទៅនៅ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។ រូបថតៈ ថាច់ ប្រីជា គឿន

ថតរូបអនុស្សាវរីយ៍ក្នុងថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែប្រព្រឹត្តទៅនៅ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។ រូបថតៈ ថាច់ ប្រីជា គឿន

នៅថ្ងៃសុក្រ ១៣ ខែមករា ឆ្នាំ ២០១៧ សមាជិក នៃគណៈកម្មការនាយក និងទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំបិទទ្វារ នៅសណ្ឋាគារ រីអូតែល (Rio Hotel) ដើម្បីពិភាក្សាផ្ដោតលើការពង្រឹងចលនាតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានរឹងមាំ ក្នុងទិសដៅស្វែងរកយុត្តិធម៌ជូនពល រដ្ឋខ្មែរក្រោម ដែលមិនមានសំឡេងនៅដែនដីកម្ពុជាក្រោម ឲ្យមានប្រសិទ្ធភាព ។ ក្រៅពីនេះ សមាជិក នៃគណៈកម្មការនាយក និងទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានពិនិត្យចំពោះបញ្ហាទាំងអស់ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតែប្រឈម ជាពិសេស បញ្ហាដែល លោក ថាច់ ង៉ុក ថាច់ បានរំលោភលើច្បាប់ និងក្រមប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ម្តងហើយម្តងទៀត ។ សមាជិកនៃគណៈកម្មការនាយកបានសម្រេចចិត្តបោះឆ្នោតជាឯកច្ឆ័ន្ទដកសេចក្ដីទុកចិត្ត លោក ថាច់ ង៉ុក ថាច់ ចេញពីតួនាទី ជាប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅថ្ងៃសៅរ៍ ទី ១៤ ខែមករា ឆ្នាំ ២០១៧ ជាថ្ងៃទី ២ នៃកិច្ចប្រជុំ សន្និបាតបានប្រារព្ធនៅសាលប្រជុំ អែលីហ្គិន បែនឃ្វិត (Elegante Banquet Hall) ។ សមាជិក សមាជិកា បានស្ដាប់នូវប្រវត្តិ នៃការ បង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម និងសេចក្ដីរាយការណ៍សកម្មភាពប្រចាំឆ្នាំ ២០១៦ ពីសមាជិក នៃ គណៈកម្មការនាយក ទីប្រឹក្សា ព្រះសង្ឃ និងក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានប្រកាសផ្ដល់ “ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម” ដល់សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចំនួន ១៤ អង្គ និងរូប អ្នកដែលធ្លាប់ត្រូវរដ្ឋាភិបាលយួនចាប់ដាក់គុក នៅដែនដី កម្ពុជាក្រោម ផងដែរ ។ នៅចុងរបៀបវារៈ ជាកម្មវិធីសំនួរ និង ចម្លើយ សមាជិក នៃគណៈកម្មការនាយកម្នាក់ៗ បានឡើងបកស្រាយបំភ្លឺដល់សមាជិក សមាជិកា អំពីចម្ងល់ផ្សេងៗដែលទាក់ទងនឹង សមីខ្លួន ។

នៅថ្ងៃអាទិត្យ ទី ១៥ ខែមករា ឆ្នាំ ២០១៧ ជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំ សន្និបាត បានប្រារព្ធនៅវត្តពុទ្ធិកខ្មែរ ។ សមាជិកអ្នកចូលរួមបានបន្តដាក់សំនួរសួរដល់សមជិក នៃគណៈកម្មការនាយកអំពីចម្ងល់របស់ខ្លួន ។ ប្រធានសាខា និងតំបន់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើរបាយការណ៍ប្រចាំឆ្នាំ ២០១៦ និង ជូនសំណើរដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការអនុវត្តលើផែនការសម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះ ។ មុនពេលបិទអង្គសន្និបាត លោក សឺន ហួរ ជាអគ្គលេខាធិការ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម តំណាងគណៈកម្មការនាយក បានឡើងអានសេចក្ដីប្រកាសសម្រេចដកសេចក្ដីទុក ចិត្ត លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយសារលោកបានបំពាន លើលក្ខន្តិកៈ និងក្រមប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។


ខាងក្រោមជាខ្លឹមសារដើម នៃសេចក្ដីប្រកាសព័ត៌មានបន្ទាន់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការដកតួនាទី លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម៖

shB&nÆExµrkm¬úCaeRkam
លោក ថាច់ សេ ជាប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអធិបតីនៃសន្និបាតជំនួស លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបាននិមន្ត និងអញ្ជើញមកចូលរួមសន្និបាត និងបានថ្លែងអំណរគុណដល់គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធិកខ្មែរ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតជាប្រវត្តិសាស្ត្រនេះ ឲ្យបានជោគជ័យ ៕


រូបថតសមាជិក គណៈកម្មការនាយក  និងទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រជុំបិទទ្វារថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ នៅសណ្ឋាគារ Rio Hotel
img_56061
img_56081

img_63501

img_63551

ចុចនេះ ដើម្បីមើលវីដេអូ នៃសន្និបាត

Comments are closed