សេចក្ដីថ្លែងការណ៍​អំពី ការសាងសង់​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម នៃ​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

October 30, 2015 9:34 AMComments Off on សេចក្ដីថ្លែងការណ៍​អំពី ការសាងសង់​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម នៃ​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​Views: 2466

​មេរៀន​ប្រវត្តិសាស្ត្រ​នៃ​ចលនា​តស៊ូ​ដើម្បី “​សិទ្ធិសេរីភាព​” និង “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​មនុស្សជាតិ​នៅក្នុង​ពិភពលោក​បាន​បញ្ជាក់ថា ពេល​ប្រជាជាតិ​ណាមួយ​ចង់បាន​នូវ​សិទ្ធិ​អ្វីមួយ ប្រជាជាតិ​នោះ មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​សម្រេច​ជោគវាសនា​ប្រជាជាតិ​របស់ខ្លួន​ដោយ​មិនមាន បុគ្គល​ណាមួយ ឬ ប្រជាជាតិ​ណាមួយ​អាចមក​ហាមឃាត់ ឬ រាង​រាំង​បានឡើយ ។ សច្ចភាព​នេះ បានបញ្ជាក់​ឲ្យ​ឃើញថា “​មនុស្ស​គ្រប់រូប​កើតមក មាន​សិទ្ធិ​ស្មើគ្នា​, ធម្មជាតិ​បាន​បង្កើត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ដែល​មិនមាន​បុគ្គល​ណា​ម្នាក់​អាច​ប៉ះពាល់​បានឡើយ ។ សិទ្ធិ​ទាំងនោះ មាន​សិទ្ធិ​រស់រាន​មាន ជីវិត​, សិទ្ធិសេរីភាព និង​សិទ្ធិ​ក្នុងការ​ស្វែងរក​សេចក្ដីសុខ​” ផងដែរ ។ ឆ្នាំ ១៩៤៨ អង្គការ​សហ​ប្រជា ជាតិ បាន​អនុមតិ​លើ “​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស សម្រាប់​លើកកម្ពស់​សិទ្ធិ​ជា មូលដ្ឋាន​របស់​មនុស្ស​ជាតិ ។ ៥៩ ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ​បាន អនុម័ត​លើស​ម្រេច​មួយទៀត​អំពី “​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” ដើម្បី​លើក កម្ពស់​ដល់​សិទ្ធិ​របស់​ជនជាតិដើម​នៅក្នុង​ពិភពលោក ។ មាត្រា​ទី ៣ នៃ សេចក្ដីប្រកាស ជាស​កល ស្ដីពី​សិទ្ធិ​ជនជាតិដើម​បានចែង​ថា “​រាល់​ជនជាតិដើម​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ។ តាមរយៈ​សិទ្ធិ​នេះ ពួកគេ​មាន​សិទ្ធិសេរីភាព​ក្នុងការ​កំណត់​នូវ​ស្ថានភាព​នយោបាយ និង​សេរីភាព ក្នុងការ​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​វប្បធម៌​របស់​ពួកគេ​” ។​

KKF office

​យើង​ប្រជាជាតិ​ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ត្រូវតែ​បានទទួល​សិទ្ធិ​ជា​មូលដ្ឋាន ក្នុងនាម​ខ្លួន​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​មិនអាច​ប្រកែក​បានឡើយ ។ ប៉ុន្តែ​មកដល់​ពេល នេះ ប្រជាជាតិ​ខ្មែរក្រោម​រប​ស់​យើង​នៅក្នុង​ស្រុក នៅតែ​មិនទាន់​បានទទួល​ប្រយោជន៍​ដែល​កើត ចេញពី​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីអំពី “​សិទ្ធិមនុស្ស​” និង “​សិទ្ធិ​របស់ ជនជាតិដើម​” នៅឡើយ ព្រោះ​ប្រជាជាតិ​ដ៏​កំសត់​របស់​យើង​កំពុងតែ​នៅក្រោម​អាណានិគម​របស់ ជនជាតិ​យួន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម សព្វថ្ងៃ ។​

ដូនតា​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម បាន​ក្រោក​ឡើង​តស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជន ជាតិ​យួន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដើម្បី​ការពារ​ម​ហិ​ច្ឆិ​តា​លេប​យក​ទឹកដី​កម្ពុជា​ក្រោម​ពី​ជនជាតិ យួន និង ដើម្បី​ការពារ​វប្បធម៌​ជាតិ និង​ព្រះពុទ្ធសាសនា​ខ្មែរ​មិន​ឲ្យ​រលាយ​ទៅជា​យួន យ៉ាង​អង់អាច ក្លាហាន​ឥតឈប់ឈរ ។ ដូនតា​យើង​បាន​បូជាជីវិត​ដោយ​ការបរិច្ចាគ​សាច់​ស្រស់ ឈាម​ស្រស់ ក្រាល​លើ​ផែនដី​កម្ពុជា​ក្រោម​តាំងពីដើម​រហូតមកដល់​សព្វថ្ងៃ ប៉ុន្តែ​នៅតែ​មិនទាន់បាន​ស​ម្រ​ច​ដូច​អ្វី ដែល​ពួកគាត់​ចង់បាន​នៅឡើយ ។ ចលនា​តស៊ូ​ទាំងនេះ បានធ្វើ​ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម​របស់​យើង បាន និង​កំពុងតែ​និរទេស​ខ្លួន​ចេញពី​ដែនដី​កំណើត​របស់ខ្លួន​ទៅ​តាំងទី​លំនៅ នៅ​ប្រទេស​នានា​ពាស ពេញ​ពិភពលោក ។​

​នៅ ១៩៩៦ មហាសន្និបាត​លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​បាន​ប្រព្រឹត្តទៅ​នៅ ប្រទេស​កាណាដា បាន​បង្កើត “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” (Khmers Kampuchea-Krom Federation) ក្នុង​គោលបំណង​ចងបាច់​ប្រជាជាតិ​ខ្មែរក្រោម​ទាំងអស់​ដែល​កំពុងតែ​រស់នៅ​រសាត់ អណ្ដែត​ក្នុង​ពិភពលោក​ឲ្យ​រួមគ្នា​ជា​បាច់ ដើម្បី​ធ្វើការ​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម អ្នក​នៅក្នុង​ស្រុក ។​

​បន្ទាប់ពី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើតឡើង ហើយ​បានធ្វើ​ការតស៊ូ​នៅក្នុង​ឆាក​អន្តរជាតិ ឥតឈប់ឈរ​ជា​រៀងរហូត​មកដល់​សព្វ​ថ្ងៃនេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ស្គាល់​យ៉ាង ច្បាស់​ថា “​ខ្មែរក្រោម​ជា​នរណា​”, “​ដែនដី​កម្ពុជា​ក្រោម​នៅ​កន្លែង​ណា​” និង​បានដឹងថា “​ប្រជាជាតិ​ខ្មែរ ក្រោម​ចង់បាន​អ្វី​” ជាដើម ។​

លទ្ធផល​ដ៏​ធំធេង​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​គឺ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន ចូល​ថ្លែងការណ៍​ជា​រៀងរាល់ឆ្នាំ នៅក្នុង​អង្គការសហប្រជាជាតិ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ សហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPFII និង​នៅក្នុង​វេទិកា សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ជាច្រើន​ទៀត ។​

​នៅពេល​ថ្មីៗ​នេះ ទីភ្នាក់ងារ សារព័ត៌មាន​អន្តរជាតិ Rappler មាន​មូលដ្ឋាន​នៅ​ប្រទេស​ពី​លី​ពី​ន បាន​លើកយក ឧកញ៉ា សឺ​ង គុយ វីរបុរស​ជាតិ​កម្ពុជា​ក្រោម​របស់​យើង មក​ធ្វើ​ប្រជាមតិ​ក្នុង​ការលើក តម្កើង និង​ការទទួលស្គាល់​រូបគាត់​ថា ជា​វីរបុរស​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ទៀតផង ។​

​ដោយ​យល់ឃើញថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​សព្វថ្ងៃ មាន​សាខា​នៅ​ទូទាំង​ពិភពលោក បានធ្វើ​ការតស៊ូ​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ “​សិទ្ធិ​សម្រេច​វាសនា ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​ជា​យូរ​មកហើយ តែ​យើង​នៅ​មិនទាន់មាន “​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​” ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ជា​មជ្ឈមណ្ឌល​ជាតិ របស់​ប្រជាជាតិ ខ្មែរក្រោម​យើង​ទូទាំង​ពិភពលោក​នៅឡើយ​ទេ ។​

​អាស្រ័យហេតុនេះ នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ឲ្យ មាន “​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​” មួយ សម្រាប់​ធ្វើជា​ការិយាល័យ​កណ្ដាល  នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កម្ពុជា​ក្រោម ក្នុង​គោលបំណង​ចូលរួម​បេសកម្ម​ដំណើរ​ការតស៊ូ​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​អ្វី​ជា​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​?

“​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​” ជា​ការិយាល័យ​កណ្ដាល នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ នៅក្នុង ការិយាល័យ​នេះ ក្រៅពី​ការិយាល័យ​នាយកដ្ឋាន​ព័ត៌មាន​សម្រាប់​ធ្វើការ​ផ្នែក​ខាង​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​កម្ពុជា​ក្រោម​,  យើង​ក៏​នឹងមាន​ធ្វើជា​បណ្ណាល័យ​ជាតិ​កម្ពុជា​ក្រោម​មួយ​សម្រាប់​ផ្ទុក​រាល់​ឯក សារ​ទាក់ទង​នឹង​កម្ពុជា​ក្រោម ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នកជំនាញ​បរទេស​អាច​សិក្សា​ស្រាវជ្រាវ​អំពី រឿងរ៉ាវ​កម្ពុជា​ក្រោម​, បន្ទប់​តាំងពី​ព័រ​ណ៍​រូបថត​ឯកសារ​អំពី​កម្ពុជា​ក្រោម ក្នុងនោះ មាន​រូបថត​សកម្ម ភាពជា​ប្រវត្តិសាស្ត្រ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បំពេញ​បេសកម្ម​លើ​ឆាក​អន្តរជាតិ ដើម្បី​ជាតិ កម្ពុជា​ក្រោម​តាំងពីដើម​រហូតមកដល់ សព្វថ្ងៃ និង​នៅមុខ​អគារ “​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​” យើង​នឹងមាន​តាំង​រូប​បដិមា ឧកញ៉ា សឺ​ង គុយ ដើម្បី​ធ្វើជា​និមិត្តរូប​វីរបុរស​ជាតិ​កម្ពុជា​ក្រោម របស់​យើង ។​

​ជំហាន​ទី ១ គឺ គម្រោង​ទិញ​ដី និង​អគារ​ដែលមាន​ស្រាប់​ឲ្យ​បានសម្រេច​ក្នុង​រយៈពេល ១ ឆ្នាំ​៖

​ដំបូង គណៈកម្មការ នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ស្វែងរក​ប្រាក់​ឲ្យ​បាន​ចំនួន ៥០ ម៉ឺន (៥០០ ពាន់​) ដូ​ល្លារ សហរដ្ឋអាមេរិក ដើម្បី​ទិញ​ដី​និង​អគារ​មួយកន្លែង​ជាមុនសិន ។ ប្រាក់​ចំនួន ៥០ ម៉ឺន នេះ យើងខ្ញុំ នឹង​ពឹង​ទៅលើ​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៥០០ គ្រួសារ ឲ្យ​ជួយ​បរិច្ចាគ​ក្នុង​មួយ​គ្រួសារ​ចំនួន ១.០០០ ដុល្លារ សហរដ្ឋអាមេរិក ។ ក្រៅពីនេះ យើងខ្ញុំ ក៏​នឹង​សូម​រៃអង្គាស​ចំពោះ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វត្ត​អារាម​ខ្មែរក្រោម នៅតាម​តំបន់​នានា​ក្នុង​ពិភពលោក​ឲ្យ​ជួយ​តាម​កម្លាំង​សទ្ធា​ដែល​អាចជួយ​បាន ។ សម្រាប់​ពលរដ្ឋ ខ្មែរ​ទូទៅ ពួកគេ​អាច​ចូលរួម​បរិច្ចាគ​ទៅតាម​កម្លាំង​សទ្ធា ។​

ជំហាន​ទី ២ គម្រោង​សាងសង់​អាគារ “​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​”៖

​បន្ទាប់ពី​គម្រោង​ទី ១ បានសម្រេច យើង​នឹង​បន្ត​អនុវត្ត​លើ​គម្រោង​ទី ២ ដោយ​ចាប់ផ្ដើម​សាង សង់​អគារ “​កា​រិ​ល័យ​ជាតិ​កម្ពុជា​ក្រោម​” ។ មុនពេល​សាងសង់​អគារ​នេះ យើង​នឹងមាន​កិច្ចប្រជុំ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយ ដើម្បី​ពិភាក្សា​លម្អិត​លើ គម្រោង នាពេល​ក្រោយ ។​

​នរណា​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ “​អគារ​ការិយាល័យ​ជាតិ​កម្ពុជា​ក្រោម​” និង នរណា​ជា​អ្នកគ្រប់គ្រង​ប្រាក់ សម្រាប់​អនុវត្ត​គម្រោង​ទាំងនេះ​?

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom Federation) នឹង​ឈរឈ្មោះ​ជា​កម្ម សិទ្ធិ​នៃ​សម្បត្តិ​ទាំងនេះ ។ ប្រាក់​ដែល​បានមក​សម្រាប់​អនុវត្ត​លើ គម្រោង​នេះ យើងខ្ញុំ​នឹងដាក់​នៅក្នុង ធនាគារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្នែក​សាងសង់​គម្រោង​នេះ ។​

​ដើម្បី​គម្រោង​នេះ បាន​ប្រ​ព្រឹ​តទៅ​ដោយ​ជោគជ័យ យើងខ្ញុំ​សង្ឃឹមថា នឹងមាន​ការចូលរួម​គាំទ្រ​ពី សំណាក់​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក ជាក់​ជាមិនខាន ៕​

ធ្វើ​នៅ​ទីក្រុង San Jose, រដ្ឋ California, សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥

​ភិក្ខុ សឺ​ង យ៉ឹ​ង រតនា (​សុវណ្ណ​ប្ប​ញ្ញោ​)

ប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ ​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា (​សុវណ្ណ​ប្ប​ញ្ញោ​) ​ទូរស័ព្ទ​៖ (408) 550-5060 ​អ៊ី​ម៉ែ​ល​៖ khmerkampucheakrom@gmail.com ​អាស​ដ្ឋា​ន​៖ P.O. Box 51201 San Jose, CA 95151 U.S.A.

Comments are closed