ព្រះធម៌ជុំវិញខ្លួន

(បទពាក្យប្រាំពីរ)

១~ជីវិតរស់នៅ

ត្រូវខ្មាសបាប

បណ្ដុះព្រោះសាប

ខំស្តាប់ធម៌

ដុសខាត់កាយចិត្ត

ដុតកករ

ច្រោះយកចិត្តល្អ

តាមធម៌ព្រះ ។

២~សព្វសត្វជីវិត

គគ្រិះគ្រាត

បាបនោះតែងបៀត

មិនស្រឡះ

បណ្តាលឲ្យយើង

ថ្កើងមានះ

មិនស្គាល់ផ្លូវព្រះ

អាក្រក់ល្អ ។

៣~ព្រះត្រាស់នូវធម៌

ជុំវិញខ្លួន

មិនដែលលាក់ពួន

សត្វនិករ

ណាស់តែសត្វខ្លះ

មិនឃើញធម៌

នាំគ្រោះកករ

ស~ថា~ខ្មៅ ។

៤~ព្រះធម៌នៅភ្ជាប់

និងសង្គម

មានរសសុខុម

ប្រោសប្រដៅ

ញាតិអឺយខំប្រឹង

សិក្សាស្រាវ

ប្រោសចិត្តហ្មងសៅ

គង់ភ្លឺថ្កាន ។

៥~ព្រះពុទ្ធផុតទៅ

នៅព្រះធម៌

ចាំងផ្លូវលម្អ

គ្រប់ភូមិឋាន

មិត្តអឺយស្វែងយល់

កុំខកខាន

រៀនធម៌តែងបាន

វាសនាល្អ ៕

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។