អង្វរឲ្យជួយស្រះគូ

Srah Kou girl

ស្សុរិយាចែងចាំងបំភ្លឺមេឃា
ស្រះស្រីសោភាទេសភាពស្រស់ខ្ចី
ព្រលិតឈូករីកលំអរនួនស្រី
ឈើទាលប្រិមប្រិយដុះព័ទ្ឋស្រៈផង ។

រុក្ខជាតិមច្ឆាលំអរសោភា
លាស់រីកឆ្លាសគ្នារក្សាលំអង
ស្នូរខ្យល់ប្រគុំបំពេរសាសង
ស្រៈស្រីមាសបងត្រជាក់កាយា ។

ឥឡូវស្រះស្រីប្រែស្វិតស្រពោន
សម្រស់ស្ទើសូន្យលែងមានវាចា
ស្រះត្រូវរីងហួតមច្ឆាអន្តរាយ៍
ព្រលិតឈូកណាក្សិណក្ស័យជីវិត ។

តើអ្នកដឹងទេខ្មែរយំស្រណោះ
ទួញស្រែស្ទើខ្សោះចិត្តទុក្ខរួមរិត
ខ្មែរយំស្ដាយអ្នកព្រោះជារឿងពិត
មរតកវមិត្រសម្បត្តិវប្បធម៌ ។

បារមីវត្តអង្គម្ដេចនៅឈរស្ងៀម
ជួយស្រះស្រីភ្លាមខ្ញុំសុំអង្វរ
សូមឲ្យស្រស់ស្អាតដូចដើមបវរ
ដោយចិត្តស្មោះសរចេញពីចិត្តពិត ៕​

ដោយ មាស វិចិត្រ