កំណត់ហេតុ អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ (ភាគ ២)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
​កំណត់ហេតុ​សន្និបាត​ប្រចាំឆ្នាំ ២០១៧
​ថ្ងៃទី ០៨-១០ ធ្នូ ឆ្នាំ ២០១៧
​ទីក្រុង អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​

Orlando, Florida, U.S.A.
​ថ្ងៃអាទិត្យ ទី ១០ ធ្នូ ព​.​ស​. ២៥៦១ គ​.​ស​. ២០១៧

​ក​. កម្មវិធី

​ពេលព្រឹក​ព្រាង ទេសភាព​ធម្មជាតិ​ស្រស់បំព្រង សំឡេង​បក្សាបក្សី​ខ្ញៀវខ្ញារ វា​តា​ផាយផាត់​រំភើយ​ល្ហើយ ៗ ត្រជាក់​ដល់​ឆ្អឹងខ្នង គណៈកម្មកា​នាយក និង​ព្រះសង្ឃ នូវ​សមាជិក សមាជិកា​គ្រប់​អង្គ​-​ប្រាណ បាន​យាត្រា​មកជួប​ជុំគ្នា ត្រៀបត្រា​ក្នុង​មហាសាល​សន្និបាត​ប្រកបដោយ​ទឹកមុខ​ញញឹម​ប្រឹម​ប្រិ​យ ហាក់បីដូចជា​សួគ៌​សួ​នន​ន្ទ​វ័ន​ទេព​ប្រោះព្រំ​មន្ត​សិរី​សួស្តី​ដល់​ខ្មែរក្រោម គួរ​ឲ្យ​រីករាយ​មនោ​រម្យ ។

​អ្នកស្រី សឺ​ង ធី និ​ត ​ ​ជា​នាយិកា​គណៈកម្មការ​ស្ត្រី ពាក់កន្សែង​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិកម្ពុជា​ក្រោម ជូនសមាជិកចូលរួមអង្គសន្និបាត ។
​អ្នកស្រី សឺ​ង ធី និ​ត ​ ​ជា​នាយិកា​គណៈកម្មការ​ស្ត្រី ពាក់កន្សែង​ពានា​ព័ណ៌​ខៀវ លឿង ក្រហម ជា​ពណ៌​ទង់ជាតិកម្ពុជា​ក្រោម ជូនសមាជិកចូលរួមអង្គសន្និបាត ។

នាគ្រា​កាលនោះ​លោក ថាច់ វឿ​ង និង អ្នកនាង​ថាច់ សុមាលី​ន ជា​ពិធីករ​និង​ពិធីក​រិ​នី ចាប់ផ្តើម​ដោយ​ការគោរព​និមន្ត​និង​អញ្ជើញ​អង្គសន្និបាត​ទាំងមូល​ក្រោក​សណ្ឋិត​ឈរ​ធ្វើ​កិច្ច​គោរព​ទង់ជាតិ អមដោយ​បទ​ភ្លេងជាតិ​យ៉ាង​អន្លង់​អ​ន្លោ​ច​ស្រងេះស្រងោច​អាណោច​អាណិត​ខ្លោចចិត្ត​ចំពោះ​ស្រុកកំណើត​ដែល​ខ្លួន​ត្រូវ​ឃ្លាតឆ្ងាយ​ទាំង​អាល័យ​ស្រណោះ​អាឡោះ​ពន់លន់​លើស​ប៉ាន់ប្រមាណ រហូតដល់​មាន​អ្នកខ្លះ​អួលដើមក ឱនក្បាល​គោរព​ទង់ជាតិ ជ្រប់​មុខ​លួច​សម្រក់​ទឹកភ្នែក​សង្វេគ​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម​ដ៏​រុងរឿង​របស់ខ្លួន​ត្រូវ​ចោរ​យួន​កុម្មុយនីស្ត​ប្លន់​ទាំង​ភ្នែក​ស្រស់​ឥត​ចេះ​ខ្មាសអៀន​ពិភពលោក ចំពោះ​ទង្វើ​ចោរកម្ម​ដ៏​ថោកទាប​របស់ខ្លួន មិនតែប៉ុណ្ណោះ យួន​នៅ​ថែមទាំង​បន្ត​រំលោភសិទ្ធិ​មនុស្ស ដោយ​កំពុងតែ​រំលោភ​ប្រមាថ​គង្គាន បំពារ បំពាន បំបិទ​សិទ្ធិសេរីភាព​ជនរួមជាតិ​ខ្មែរក្រោម ជា​ជនជាតិដើម​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ​បង្ខំ​ឲ្យ​រស់នៅក្នុង​ក្នុង​គំនាប​ដូច​អំពៅ​នៅក្នុង​យន្ត​ឃ្នាប ពៀប​ពោរពេញ​ដោយ​ក្តី​ទុក្ខ ទោស ទណ្ឌ យ៉ាងដំណំ​គួរ​ឲ្យ​ឈឺចាប់ ។​

​លោក​អធិបតី ថាច់ វៀន ប្រកាស​បើក​សន្និបាត ។​

​ខ​. របៀបវារៈ​

១.​សិក្ខាសាលា​ស្តីពី​សិទ្ធិ​ជនជាតិដើម ។
២. សំណួរ​និង​ចម្លើយ ។​
៣. ពិភាក្សា​ពី​យុទ្ធសាស្ត្រ​និង​ផែនការ​ឆ្នាំ ២០១៨ ។​
៤. ផែនការ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៨ ។​
៥. បើក​វេទិការ​ចំហ ។
៦. សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ ។​
៧. សុន្ទរកថា​របស់ លោក​អធិបតី ។​ ​
៨. ព្រះសង្ឃ​ប្រសិទ្ធពរ ដោយ​ស្វាយ​ធ្យា​យ​ធម៌​ជយ​ន្តោ ជា​កិច្ច​បិទ​សន្និបាត ។​

​គ​. កម្មវត្ថុ​

១. សិក្ខាសាលា​ស្តី​សិទ្ធិ​ជនជាតិដើម

– បណ្ឌិត Joshua Cooper ជា​ឧ​ត្ត​ម​ទីប្រឹក្សា និង​ជានា​យក​វិទ្យាស្ថាន សិទ្ធិមនុស្ស រដ្ឋ​ហា​វ៉ា​យ សហរដ្ឋអាមេរិក បន្តធ្វើ​សិក្ខាសាលា ស្តីពី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង សម្រាប់​ជនជាតិដើម នៅលើ​សន្និសីទ​អន្តរ ជាតិ ដែល​វាគ្មិន​ទាំង ២ រូប​គឺ​៖

  • ​លោក Marvin Kumetat ជា​តំណាង​អង្គការ​យូ​អិន​ភី​អូ (UNPO) ។​
  • លោក Laura Harth ជា​តំណាង​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ និង ចម្រុះ​គណបក្ស នៅក្នុង​សភា​អឺរ៉ុប ។

​លោក ម៉ៅ មុនី ជា​អនុប្រធាន បកប្រែ​ជា​សា​ភា​ខ្មែរ ។

២. នាទី​សំណួរ​និង​ចម្លើយ

ជុំវិញ​បញ្ហា​ប្រឈមមុខ​នឹង​ទុក្ខព្រួយ​របស់​ខ្មែរក្រោម បណ្តាល​មក​អំពី​ការរំលោភ​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ជា​ជនជាតិដើម របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​យួន និង​យុទ្ធសាស្ត្រ​ស្វែងរក​ដំណោះស្រាយ​នូវ​វិបត្តិ​នេះ ។

៣. ពិភាក្សា​យុទ្ធសាស្ត្រ និងផែនការ​ឆ្នាំ ២០១៨ ​ដោយ​៖

  • ​លោក ម៉ៅ មុនី ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • លោក បណ្ឌិត ឆូ​ហ្សួ ខូ​ហ្វើ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • លោក​ត្រឹង ម៉ាន់​រិន្ទ ជានា​យក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

៤. ផែនការ​ហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ដោយ​៖

  • លោក ត្រឹង យ៉ាប នាយក​រដ្ឋបាល ។​
  • លោក ចៅ សេរី អគ្គ​ហេ​រិ​ញ្ញិ​ក ។
  • លោក ថាច់ សា​មន អគ្គ​ហេរញ្ញិក​រង ។

៥. សោមនស្ស​កថា និង​អភយ​កថា របស់លោក សឺ​ន ច័ន្ទ​កុសល ជា​ប្រធាន​សមាគម​ខ្មែរក្រោម ក្រុង​អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា តំណាង​ក្រុម​គណៈកម្មការ​រៀបចំ​សន្និបាត​ដំណាច់ ឆ្នាំ ២០១៧ ។

៦. បើក​វេទិការ​ចំហ៖

សំណួរ​និង​ចម្លើយ ជុំវិញ​បញ្ហា​ជាតិ និង បញ្ហា​ស្វែងរក​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង លើ​ឆាក​អន្តរជាតិ​ដែលជា​គោលជំហរ​ម៉ឺងម៉ាត់​ឥត​ងាករេ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

៧. សេចក្ដីសម្រេច​របស់​អង្គសន្និបាត​ប្រចាំឆ្នាំ ២០១៧ (​មាននៅ​ក្នុង​កំណត់ហេតុ​របស់លោក​អគ្គ​លេ​ធិ​ការ​) ។​

៨. សុន្ទរកថា​របស់ លោក​អធិបតី ថាច់ វៀន ទៅកាន់​អង្គសន្និបាត មុននឹង​បិទ​សន្និបាត ដោយ​ពាក្យពីរោះ​ស្និទ្ធស្នាល​ជា​ភាតរភាព និង​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មការ​សមាគម​ខ្មែរក្រោម ក្រុង​អូ​ឡែ​ន​ដូ​, គណៈកម្មការ​វត្ត​ធ​ម្មិ​កា​រាម​ខ្មែរ​កម្ពុជា​ក្រោម ជាពិសេស​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ​រដ្ឋ​ផ្លរីដា ដែល​បានទទួល​រៀបចំ​ទី​សន្និបាត​ដំណាច់ឆ្នាំ ២០១៧ បាន​ប្រព្រឹត្តទៅ​ចំនួន ៣ ថ្ងៃ​ប្រកបដោយ​ភាពជោគជ័យ​យ៉ាង​រលូន​គួរ​ជាទី​គាប់ចិត្ត​ពន់ពេក ព្រមទាំង​អំណរគុណ​គណៈកម្មការ​នាយក​គ្រប់​ស្ថាប័ន គណៈកម្មការ​តំបន់ និង​សាខា​ក្រុង​-​រដ្ឋ​-​ប្រទេស​នានា​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​តាម​មុខងារ​តួនាទី​រៀង ៗ ខ្លួន មិនតែប៉ុណ្ណោះ​សម​ជិ​ក សមាជិកា​ទាំងអស់​បាន​យកចិត្តទុកដាក់​ធ្វើ​ប័ណ្ណសមាជិក ដោយ​ឥត​ធ្វេសប្រហែស ហើយ​លោក​អធិបតី​ក៏បាន​រំឭក​ដល់​សមាជិក​សមា​ជិ​កា​ណា​មិនទាន់​បានធ្វើ​ប័ណ្ណ សមាជិក​សូម​រួសរាន់​ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ប័ណ្ណសមាជិក​នេះ មាន​សុពលភាព​ពេញលេញ ទៅ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយ​ក​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​អាណត្តិ​កាល​ថ្មី ។​

ជា​ចុង​ក្រោម​លោក​អធិបតី​បាន​ជូន​ប័ណ្ណសរសើរ​ដល់ លោក សឺ​ន ច័ន្ទ​កុសល ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា ជា​កិត្តិយស ។​

៨. ព្រះសង្ឃ​ប្រសិទ្ធពរ ដោយ​ស្វាយ​ធ្យា​យ​ធម៌​ជយ​ន្តោ ជា​កិច្ច​បិទ​សន្និបាត ។​

មុន នឹង​លាគ្នា​ដោយ​ក្តី​អាល័យ អង្គសន្និបាត​បាន​ថតរូប​ជុំគ្នា​ទុកជា​ចំណងដៃ​អនុស្សាវរីយ៍ ប្រកបដោយ​ភាព​រីករាយ និង​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​ដ៏​រឹងមាំ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ ។​

​សន្និបាត​ដំណាច់ឆ្នាំ ២០១៧ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រារព្ធ​ឡើង​ចំនួន ៣ ថ្ងៃ គឺ​ពី​ថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ធ្នូ នៅ​វត្ត​ធ​ម្មិ​កា​រាម​ខ្មែរ​កម្ពុជា​ក្រោម ក្រុង​អូ​ឡែ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ចប់​ដោយ​បរិបូណ៌​នៅវេលា​ម៉ោង ៥:០០ រសៀល ។

​អ្នកធ្វើ​កំណត់ហេតុ​សន្និបាត​
​ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង
​អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

រូបថតខ្លះៗ ពីសកម្មភាពក្នុងអង្គសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម


មើលរូបថតជាច្រើនទៀត ចុចត្រង់នេះ