លោក លី ចិន្ដា អតីត​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ត្រូវ​យួន​ធ្វើ​ទារុណកម្ម​បាន​សាង​ផ្នួស​ឡើងវិញ​

​នៅ​ថ្ង​ទី ២ ខែមេសា ឆ្នាំ ២០១៧ លោក លី ចិន្ដា អតីត​ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ ដែល​ត្រូវ​រដ្ឋាភិបាល យួន​ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​កាលពី​ឆ្នាំ ២០១៣ នោះ បាន​សាង​ផ្នួស​ឡើងវិញ​នៅក្នុង​ខណ្ឌ សីមា​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម នាទី​ក្រុង​ភី​ឡា​ដែល​ភា រដ្ឋ​ផែន​ស៊ី​វេ​នៀ សហរដ្ឋអាមេរិក ។ ពិធី​សាង ផ្នួស​ឡើងវិញ​នេះ បន្ទាប់ពី​លោក លី ចិន្ដា ត្រូវបាន​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ប្រទេស​ថៃ បញ្ជូន​លោក​ទៅ​តាំង​ទីលំនៅ​ក្នុងឋានៈ​ជា​ជន ភៀសខ្លួន​នយោបាយ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ ។​

ពិធីបំពេញឧបសប្បទាជាភិក្ខុ នៃ ព្រះតេជព្រះគុណ លី ចិន្ដា នៅវត្តសុរិយារង្សី ខ្មែរក្រោម ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ ។
ពិធីបំពេញឧបសប្បទាជាភិក្ខុ នៃ ព្រះតេជព្រះគុណ លី ចិន្ដា នៅវត្តសុរិយារង្សី ខ្មែរក្រោម ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ ។

​ពិធីបុណ្យ​បំបួស​នេះ រៀបចំឡើង​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ព្រះសង្ឃ​ខ្មែរក្រោម ទ្វីបអាមេរិក​ខាងជើង ដែលមាន​ការចូលរួម​ពី​គណៈកម្មការ​នាយក​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ និមន្ត​មកពី​ប្រទេស​កាណាដា ជា​ប្រធាន​គណៈកម្មការ​សាសនា អន្តរជាតិ លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ លោក ត្រឹង យ៉ាប ជា​ប្រធាន​រដ្ឋបាល និង អ្នកស្រី សឺ​ន ធី និ​ត ជា​ប្រធាន​ស្ត្រី ក្រៅពីនេះ មានការ​ចូលរួម​ពី ព្រះតេជព្រះគុណ ថាច់ ហាន់ ជា អនុប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​ទ្វីបអាមេរិក​ខាងជើង និង​ជា​ព្រះចៅអធិការ​វត្ត​ពុទ្ធ​ក​ខ្មែរ នាទី ក្រុង Las Vegas រដ្ឋ Neveda សហរដ្ឋអាមេរិក ព្រះតេជព្រះគុណ ជា កុសល ជា​ព្រះចៅអធិការ វត្ត​សាមគ្គី​ធ​រា​រាម នាទី​ក្រុង Camden រដ្ឋ New Jersey  ព្រះតេជព្រះគុណ គឹម សេរី អមតៈ ជា​ព្រះសង្ឃ​វត្ត​សាមគ្គី​ធ​រា​រាម ព្រះតេជព្រះគុណ យ័​ញ តូន ព្រះចៅអធិការ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម នាទី​ក្រុង Philadelphia និង​ព្រះសង្ឃ​ជា​ព្រះចៅអធិការ​វត្ត​មួយចំនួនទៀត ។​

​មុន​ពិធី​បំបួស លោក លី ចិន្ដា មួយថ្ងៃ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី ១ ខែមេសា លោក ត្រឹង ម៉ាន់ រិន្ទ តំណាង អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វៀន នៅ​ប្រទេស​បារាំង បាន​ឡើង​ផ្ដល់ “​ពានរង្វាន់ សិទ្ធិមនុស្ស​កម្ពុជា​ក្រោម​” ឆ្នាំ ២០១៦ ដល់ លោក លី ចិន្ដា ផងដែរ ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​ថា ដោយសារ លោក លី ចិន្ដា បាន ពលិកម្ម​ក្នុង​បុព្វហេតុ​ដើម្បី​សេរីភាព​នៅ​ដែនដី​កម្ពុជា​ក្រោម ទើប​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់​ពាន សិទ្ធិមនុស្ស​កម្ពុជា​ក្រោម ដើម្បី​លើកកម្ពស់​ដល់​សេរីភាព​សិទ្ធិមនុស្ស​នៅ​ដែនកម្ពុជា​ក្រោម​៖

​លោក លី ច​ន្ដា បាន​មានប្រសាសន៍​ពេល​បានទទួល​ពានរង្វាន់​នេះ​ថា​៖

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ អាជ្ញាធរ​យួន​បាន​បញ្ជា​ឲ្យ​កងកម្លាំង សន្តិសុខ​របស់ខ្លួន​ទៅ​វាយកម្ទេច​ជញ្ជាំង​កុដិ​របស់ ព្រះតេជព្រះគុណ លី ចិន្ដា នៅក្នុង​វត្ត​ព្រៃ​ជាប់ ហើយ​ចាប់​ព្រះអង្គ​ច្រកចូល​បាវ រួច​ដាក់​ឡើង​ឡាន​យកមក​សាលាស្រុក ជ្រោ​យញរ ឬ​ស្រុក​វិញ​ចូ​វ នៃ​ក្នុង​ខេត្ត​ឃ្លាំង ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​រហូតដល់​សន្លប់​បាត់ស្មារតី ។​

​ក្រោយមក លោក លី ចិន្ដា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ឧត្ដមស្នងការ​អង្គការ​សហ ប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ដើម្បី​គេចចេញ​ពី​ការធ្វើ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​វៀតណាម ។ ក្រោយពី​នៅ​ប្រទេស​ថៃ​ជាង ២ ឆ្នាំ ក្នុងឋានៈ​ជា​ជនភៀសខ្លួន​នយោបាយ លោក លី ចិន្ដា និង​គ្រួសារ បាន​អង្គការ UNHCR បញ្ជូនទៅ​តាំងទី​លំនៅ​ថ្មី នៅ​រដ្ឋ New York សហរដ្ឋអាមេរិក ៕​

រូបថតមួយចំនួននៃកម្មវិធីបុណ្យបំបួស លោក លី ចិន្ដា