មើលចន្ទនឹកស្រុក

មើលចន្ទនឹកស្រុក | ថាច់ តៀង

១*​ជំនោរ​ក​ក្ដិ​ក​រឭក​ស្រុកស្រែ​
​នឹក​ពុក​នឹក​ម៉ែ​ឯ​កម្ពុជា​ក្រោម​
​រាត្រី​ខែភ្លឺ​ខ្ញុំ​ឮ​សត្វ​យំ
​ធ្វើអោយ​អារម្មណ៍​ក្រៀមក្រំ​រិត​ទ្វេ​។​

២*​អង្គុយ​ភ្លូកភ្លឹក​នឹក​គ្រា​កន្លង
​ជួបជុំ​ប្អូន​បង​ក្រោម​ម្លប់​ពុក​ម៉ែ​
​នឹក​គ្រូ​នឹក​មិត្ត​នឹក​ញា​តិហូរហែ​
​នឹក​មាតុភូមិ​កេ​រ្ដ៍​ដី​ខ្មែរ​ថ្លៃថ្លា​។​

៣*​នឹក​វត្ត​អារាម​ធ្លា​ប់រៀន​យប់​ថ្ងៃ
​រៀន​ខ្មែរ​បាលី​អក្សរ​សាសនា​
​នឹក​បុណ្យកឋិន​បុណ្យ​សែនដូនតា​
​សប្បាយ​អស្ចារ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំ​។​

៤*​សំពះ​ព្រះ​ខែ​បុណ្យ​អកអំបុក
​មាន​ប្រណាំង​ទូកង​ជាប្រចាំ
​មាន​លយប្រទីប​និង​បង្ហោះគោម​
​មាន​ល្ខោន​មាន​រាំ​ល្បាំ​ប្រពៃណី​។​

៥*​នឹក​បុណ្យ​ភ្នំ​ពាន់​បញ្ចុះសីមា
​បុណ្យឆ្លងសាលា​បុណ្យផ្កា​សាមគ្គី
​បុណ្យ​កំសាន្ដ​ស្រុក​បុណ្យ​នឹក​ស្នាដៃ
​ធ្លាប់​រួម​សប្បាយ​ប្រែក្លាយជា​ព្រាត់​។​

៦*​នឹក​គ្រា​រាំវង់​នៅក្នុង​រោងការ
​នឹក​ធ្លាប់​ទស្សនា​រឿងល្ខោន​កំសត់
​នឹក​គ្រា​កន្លង​ធ្លាប់ជា​ក្មេង​វត្ត
​រស់​ដោយ​បាយ​បា​ត្រ​រៀនអក្សរ​ខ្មែរ​។​

៧*​នឹក​ល្ខោនបាសាក់​រស្មី​ប្រទីប
​ឆ្លង​ព្រែក​ទឹក​ប្រៀប​កាត់​វាលស្រូវ​ស្រែ​
​ឮ​ស្គរ​ឆ្លើយឆ្លង​ចង់​ភ្លេច​សុំ​ម៉ែ
​ខ្ញុំ​នឹក​ម្ល៉េះ​ទេ​នឹក​គ្រា​អតីត​។​

៨*​ឱ​កម្ពុជា​ក្រោម​មាតុភូមិ​ខ្ញុំ​អើយ​
​ខ្ញុំ​ព្រាត់​យូរហើយ​ព្រាត់​ព្រោះ​ជីវិត​
​តើ​ថ្ងៃ​ណា​ទៅ​ទើបបាន​ជួប​ជិត
​រួមរក្ស​ស្នេហ៍​ស្និទ្ធ​ដូច​គ្រា​កន្លង ៕​

ព្រះវិហារវត្តឃ្លាំង ។
ព្រះវិហារវត្តឃ្លាំង ។