ខ្មែរដើម្បីជាតិ

[twocol_one]ខ្មែរដើម្បីជាតិ

រស់កម្សត់

គ្មានអ្វីឆ្ញាញ់មាត់

ស៊ីអត់ឃ្លាន

មិនដូចខ្មែរខ្លះ

សម្បូរមាន

ស៊ីឆ្ញាញ់រុករាន

ខ្វះពិចារ ។

ខ្មែរដែលគិតជាតិ

ចិត្តស្មោះត្រង់

ទឹកចិត្តផូរផង់

ចេះរក្សា

ស្មគ្រអត់ស្មគ្រឃ្លាន

មិនកាប់ឆ្ការ

ទុកកេរដូនតា

ស្មើជីវិត។

ខ្មែរដែលគិតជាតិ

យួនភ័យខ្លាច

ព្រោះភាពអង់អាច

ខ្មែរដោយពិត

មិនដូចខ្មែរខ្លះ

លក់គំនិត

រស់ត្រឹមជីវិត

ប្រយោជន៍ខ្លួន។[/twocol_one] [twocol_one_last]

ឥឡូវសព្វថ្ងៃ

ខ្មែរពីរបក្ស

ត្រូវយល់ឲ្យជាក់

ខ្មែរខួរយួន

ខ្មែរនេះបន្លំ

បានត្រឹមខ្លួន

ខួរក្នុងជាយួន

ពួនបញ្ជា ។

អាណិតរាស្ដ្រខ្លះ

យល់មិនជុំ

ឃើញខ្ចីថាទុំ

យកជាគ្នា

បែងចែកមិនច្បាស់

ខ្មែរនិងមារ

ទើបរស់ទុរា

រៀងរាល់ថ្ងៃ ៕[/twocol_one_last]

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។