ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​ជម្រាប​មន្ត្រី​អូស្ត្រាលី អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​

May 20, 2017 3:48 AMComments Off on ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​ជម្រាប​មន្ត្រី​អូស្ត្រាលី អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​Views: 148

នៅវេលា​ម៉ោង ១០ យប់ ម៉ោង​នៅ​រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៨ ខែឧសភា ត្រូវ​នឹង​ម៉ោង ១២ ថ្ងៃត្រង់ ម៉ោង​នៅ​ដែនដី​កម្ពុជា​ក្រោម ថ្ងៃទី ១៩ ខែឧសភា នេះ គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន លោក ចៅ សេរី ជា​អនុប្រធាន​ប្រតិបត្តិ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង បណ្ឌិត Cooper ជាទី​ប្រឹក្សា បានធ្វើ​ដំណើរ​ចេញពី​សហរដ្ឋអាមេរិក ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី នៅ​ទីក្រុង កង់​ប៊ើ​រ៉ា ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (ឆ្វេង) និង លោក ចៅ សេរី នៅព្រលានយន្តហោះអន្តរជាតិ San Francisco ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (ឆ្វេង) និង លោក ចៅ សេរី នៅព្រលានយន្តហោះអន្តរជាតិ San Francisco ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។

មុនពេល​ឡើង​យន្តហោះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ San Francisco លោក ចៅ សេរី ជា​អនុប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​បទ​សម្ភាស​ប្រាប់​អំពី​មូលហេតុ​នៃ​ដំណើរ​នេះ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​យក​ឯកសារ​ប្រវត្តិ​សិទ្ធិ មនុស្ស​ខ្មែរក្រោម​ទៅ​ជម្រាប​ដល់​មន្ត្រី​ប្រទេស​អូស្ត្រាលី មុនពេល​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​សវនាការ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម នៅពេល​ឆាប់ៗ​ខាងមុខនេះ ។ ប្រទេស​វៀតណាម​បានទទួល​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី​យ៉ាងច្រើន​ដោយបាន​សន្យាថា នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន ។​

​លោក ចៅ សេរី បាន​មានប្រសាសន៍ថា​៖

(​សំឡេង​)

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ថេរ​ដីកា​ប្រាប់​អំពី​ឯកសារ​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យកទៅ​ជម្រាប​មន្ត្រី​អូស្ត្រាលី​នោះ រួមមាន​បញ្ហា រដ្ឋាភិបាល​យួន​មិន​ព្រម​ទទួលស្គាល់​ខ្មែរក្រោម​ថា ជា​ជនជាតិដើម ហើយ​នៅតែ​ចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិភាគតិច បញ្ហា​សាលា​អន្តេវាសិកដ្ឋាន​សម្រាប់​ជនជាតិខ្មែរ រៀន​តែ​ភាសា​យួន​ដោយ​កូនសិស្ស​ខ្មែរ​រៀន​ភាសា​ខ្មែរ​បានតែ ៣ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ បញ្ហា​យួន​កម្ទេច​ខ្លោងទ្វារ​ដែលមានរ​ចនាប​ទ្ម​ខ្មែរ​ចូល​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង បញ្ហា​រដ្ឋាភិបាល​យួន​ចាប់​ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី នៃ​វត្ត​សិរី​តាសេក ផ្សឹក​និង​ដាក់គុក បញ្ហា​យួន​យក​ដី​វត្ត​មុនី​រង្សី​មេ​ពាំង បញ្ហា​ខ្មែរក្រោម​នៅ​ខេត្ត​ឃ្លាំង និង ពល​លាវ កើត​ជំងឺ​ខ្វាក់ភ្នែក​រាប់ម៉ឺន​នាក់​ដោយ​មិនមាន​មូលហេតុ បញ្ហា​រដ្ឋាភិបាល​យួន​រើសអើង​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដោយ​មិនបាន​ផ្ដល់ឱកាស​ឲ្យ​និស្សិត​ខ្មែរក្រោម​បានចេញ​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ខណៈដែល​និស្សិត​ជនជាតិ​យួន​រាប់ម៉ឺន​នាក់​កំពុងតែ​សិក្សា​នៅក្រៅ​ប្រទេស និង​បញ្ហា​គាបសង្កត់​លើ ព្រះសង្ឃ​ខ្មែរក្រោម​ដែលមាន​បំណង​ចង់​បង្កើត​សមាគម​ក្រៅ​រដ្ឋាភិបាល​ជាដើម ។​

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា បាន​មាន​ពុទ្ធដីកា​ថា​៖

(​សំឡេង​)​

Comments are closed