សេចក្ដីថ្លែងការណ៍របស់ KKF នៅ UNPFII ស្ដីអំពី ជម្លោះ សន្តិភាព និងដំណោះស្រាយ លើបញ្ហាជនជាតិដើមខ្មែរក្រោម

កិច្ចប្រជុំលើកទី ១៥ នៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិដើម (UNPFII)
របៀបវារៈទី ៥៖ ជម្លោះ សន្តិភាព និងដំណោះស្រាយលើបញ្ហាជនជាតិដើម
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងវត្តខ្មែរកម្ពុជាក្រោម
ថ្លែងដោយ ដានី សឺង
ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦

លោកអធិបតី

សូមអរគុណសម្រាប់ការផ្តល់ឱកាសឱ្យយើងបញ្ចេញនូវសំឡេងដើម្បីដោះស្រាយលើប្រធានបទនេះ ។

នាង ដានី សឺង ថ្លែងនៅក្នុងអង្គការសហប្រជាជាតិថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ។ រូបថត ស៊ឺន ចែង ចើន
នាង ដានី សឺង ថ្លែងនៅក្នុងអង្គការសហប្រជាជាតិថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ។ រូបថត ស៊ឺន ចែង ចើន

ពលរដ្ឋ [ខ្មែរក្រោម] របស់យើងបានស៊ូទ្រាំរស់នឹងអំពើហិង្សា ។ យើងបានរស់រានមានជីវិតពីសង្គ្រាម និង ការប្រល័យពូជសាសន៍ ។ យើងត្រូវបានគេកំណត់ជាមុខព្រួញដោយរដ្ឋាភិបាល ដូចជាពួកគេបាន ដាក់ទោសពលរដ្ឋរបស់យើងខ្ញុំ ជាដើម ។ ទោះយ៉ាងណាក៏ដោយ យើងនៅតែរស់ និងនៅតែធ្វើសកម្ម ភាពសម្រាប់ជីវិតមួយឲ្យល្អប្រសើរជាងមុន ដើម្បីកែ លម្អ សុខុមាលភាពរបស់ពលរដ្ឋទាំងអស់ដែល កំពុងតែរស់នៅក្នុងមាតុភូមិកំណើតរបស់យើង និងនៅជុំវិញពិភពលោក ។ ស្មារតីរបស់យើងបានដុះ ចេញពីឫស្សគល់នៃសន្តិភាពកិច្ចសហ ប្រតិបត្តិការ និងភាពអត់ឱន ។ សាសនារបស់យើង បានផ្ដល់ ឱវាទដល់យើងអំពីរបៀបដែលមនុស្សអាចរស់នៅប្រកដដោយចិត្ដមេត្ដាដល់អ្នកដទៃ ។ ជាអកុសល សេរីភាពជាមូលដ្ឋាន របស់ ព្រះសង្ឃរបស់យើងត្រូវបានរំលោភបំពានទាំងមិនមានកំហុស ។ ទោះយ៉ាង ណា យើងនៅតែប្តេជ្ញាចិត្តតស៊ូដោយងហិង្សា ។

កិច្ចពិភាក្សាបើកចំហរវាងជនជាតិដើម និង រដ្ឋជាសមាជិកតម្រូវឱ្យមានការទទួលស្គាល់ជនជាតិដើម ដោយមានការគោរពទៅលើសេចក្ដីប្រកាសជាសកលនៃអង្គការសហប្រជាជាតិស្ដីពី សិទ្ធិជន ជាតិដើម (UNDRIP) តែអត្តសញ្ញាណពាក្យ “ខ្មែរក្រោម” របស់យើងខ្ញុំមិនត្រូវបានទទួលស្គាល់ និងគោរពឡើយ ។ នៅក្នុងស្ថានភាពនេះ ប្រជាជនខ្មែរក្រោមត្រូវបដិសេធនូវសិទ្ធិ “ស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដូចជាការបដិសេធមិនឲ្យចូលរួមក្នុងយន្តការនៃដំណើរការដោះស្រាយជម្លោះ នៅក្នុងអង្គការសហប្រជា ជាតិ នាពេលនេះ ជាដើម ។

យើងបានសុំជំនួយពីវេទិកាអចិន្រ្តៃយ៍នេះ ដើម្បីកំណត់កំណត់ពេលវេលាសម្រាប់រដ្ឋជាសមាជិក ដូចជា វៀតណាម ជាដើម ត្រូវចាប់ផ្តើមដំណើរការនៃការទទួលស្គាល់ជនជាតិដើមទាំងអស់ ដោយស្រប ច្បាប់នៅក្នុងព្រំដែនរបស់ខ្លួន ។ ប្រសិនបើគ្មានការទទួលស្គាល់បែបនេះទេ ជនជាតិដើម ដូចជាប្រជាពល រដ្ឋខ្មែរក្រោមរបស់យើង នឹងត្រូវគេបន្តបោះបង់ចោលទុកឲ្យនៅខាង ក្រោយ ដោយមិនអាចចូលរួម យ៉ាងពេញលេញនៅក្នុងវេទការនេះ និងមិនអាចទទួលបានផលប្រយោជន៍ ឬ បានអនុវត្តលើសេចក្ដី ប្រកាសជាសកលរបស់អង្គការសហប្រជា ជាតិស្ដីពី សិទ្ធិរបស់ជនជាតិដើម (UNDRIP) បានឡើយ ។

យើងបានស្វែងរកជំនួយពីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា អង្គការ យូណេស្កូ (UNESCO) ដើម្បី ផ្ដល់ជំនួយដល់ការបកប្រែ និងការផ្សព្វផ្សាយនូវសេចក្ដីប្រកាសជាសកលរបស់អង្គការ សហប្រជាជាតិ ស្ដីពីសិទ្ធិរបស់ជនជាតិដើម (UNDRIP) ទៅជាភាសាជនជាតិដើម ដើម្បីងាយស្រួលដល់ការយល់ដឹងអំពី សិទ្ធិរបស់ពួកគេ ។ សិទ្ធិទាំងនេះ អាចផ្សព្វផ្សាយនៅលើអិនធើណិត តាមរយៈ បណ្តាញសង្គម និងការធ្វើ សិក្ខាសាលា នៅតាមមូលដ្ឋានដែលមានសហគមន៍ជនជាតិដើមរស់នៅ ។

យើងសូមស្នើឲ្យតួនាទីរបស់ស្ត្រីជនជាតិដើម ត្រូវបានលើកកម្ពស់នៅក្នុងរាល់កិច្ចពិភាក្សាស្វែងរក ដំណោះស្រាយវិបត្តិ និងស្នើដល់ UNDP និង ទីភ្នាក់ងារនានារបស់អង្គការសហប្រជា ជាតិ ផ្សេងទៀត ដើម្បីធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងជាក់លាក់ចំពោះការចូលរួម និងការផ្ដល់ឱកាសដល់ស្ត្រីជនជាតិដើម តាមរយៈសិក្ខាសាលា និងកម្មវិធីពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ជាដើម ។

យើងសូមអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការងារដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នានៅទីនេះ នៅក្នុងអង្គ ការសហប្រជាជាតិសម្រាប់ជួយដល់ការលើកកម្ពស់ និងការពារសិទ្ធិរបស់បងប្អូនជន ជាតិដើម របស់ យើង ។ អ្នកការពារសិទ្ធិមនុស្សបន្តដាក់ជីវិតរបស់ពួកគេនៅលើបន្ទាត់ដើម្បីការពារជនជាតិដើម ជាពិសេស សម្រាប់ប្រជាជនខ្មែរក្រោមរបស់យើង ដែលនៅពេលនេះ ព្រះសង្ឃ របស់យើងពីរអង្គ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ដែលស្ថិតនៅក្នុងពន្ធនាគារ ដោយសារតែ ការការពារសិទ្ធិរបស់ខ្លួន ដើម្បីអភិរក្សវប្បធម៌ ភាសា និង សាសនា របស់យើង នៅដែនដីកម្ពុជា ក្រោម ៕

សូមអរគុណ!

ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន

………………………………………………………………..

ទាញយកអត្ថបទភាសាអង់គ្លេស Revised Item 5 Fifteenth Session-May17.docx

ទាញយកអត្ថបទភាសាខ្មែរជា PDF សេចក្ដីថ្លែងការណ៍ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦