សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្ដល់​ប័ណ្ណ​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម ពេល​បិទ​វគ្គ​សិក្ខាសាលា​សិទ្ធិមនុស្ស​អន្តរជាតិ​

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ៣០ ខែកក្កដា ចុង​សប្ដាហ៍​នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បាន​បើក​វគ្គ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ ដល់​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​បាន​យល់ដឹង​អំពី​របៀប​តស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​វគ្គ​សិក្ខាសាលា​នេះ ធ្វើ​នៅ​វត្ត​ខេមររ​ង្សី បង្រៀន​ដោយ​បណ្ឌិត Joshua Cooper នាយក​វិទ្យាស្ថាន រដ្ឋ Hawaii និង​ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ រួមមាន លោក ចៅ សេរី ជា​អនុប្រធាន​ប្រតិបត្តិ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន លោក ថាច់ តង ជា​ប្រធាន​សាខា ប្រចាំ​តំបន់​អាមេរិក​ខាងលិច លោក ថាច់ ជូន ជា​អនុប្រធាន​សាខា ប្រចាំ​ទីក្រុង San Jose និង​ក្រុមយុវជន​មកពី​រដ្ឋ Washington State ទីក្រុង San Bernardino, ទីក្រុង Stockton និង ទីក្រុង San Jose នៃ​រដ្ឋ California ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់វគ្គសិក្ខាសាលា ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់វគ្គសិក្ខាសាលា ។ រូបថតៈ ថាច់ ប្រីជា គឿន

​ក្រោយពី​វគ្គ​សិក្ខាសាលា​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានផ្ដល់​ប័ណ្ណ​បញ្ជាក់​ការសិក្សា ដល់​សិក្ខា កាម ដែល​បាន​ដែល​បាន​ចូលរួម​សិក្សា ផងដែរ ។​

​លោក ឡាំ ស៊ី វេត ជា​ហេ​រញ្ញឹក នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose បានបញ្ជាក់​អំពី​គោល​បំ​ណ នៃ​វគ្គ​សិក្ខាសាលា​នេះ​ថា​៖

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​វគ្គ​សិក្ខាសាលា​នេះ​ថា​៖

មើលរូបថតច្រើនទៀត…