សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប ១៦ ឆ្នាំ រំ​ឮ​ក​ដល់​ថ្ងៃ​ចូល​ជា​សមាជិក U.N.P.O

July 11, 2017 9:45 PMComments Off on សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប ១៦ ឆ្នាំ រំ​ឮ​ក​ដល់​ថ្ងៃ​ចូល​ជា​សមាជិក U.N.P.OViews: 93

នៅ​ថ្ងៃ​សៅរ៍ ទី ៨ ខែកក្កដា ចុង​សប្ដាហ៍​កន្លងទៅនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ខួប ១៦ ឆ្នាំ ថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជាស​មា ជិ​ក​អង្គការ​ប្រជាជាតិ និង​ប្រជា​ជាន​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ។ ពិធី​នេះ មានការ​ចូលរួម ពី​គណៈកម្មការ​នាយក និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់ និង​សាខា មួយចំនួន ដូចជា ៖
•​    ​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ
•​    ​លោក ម៉ៅ មុនី ជា​អនុប្រធាន​ប្រតិបត្តិ​
•​    ​លោក ចៅ រៀប ជា​ប្រធានសភា​ព្រឹទ្ធាចារ្យ​
•​    ​លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ
•​    ​លោក ចៅ សេរី ជា​ប្រធាន​ហិ​រ​ញ្ញិ​ក​
•​    ​លោក លោក ថាច់ តង ជា​ប្រធាន​សាខា​ប្រចាំ​តំបន់​អាមេរិក ខាងលិច​
•​    ​លោក ថាច់ ជូន ជា​អនុប្រធាន​សាខា​ប្រចាំ​ទីក្រុង San Jose
•​    ​លោក ឡឹម ស៊ី​វេត ជា​ហិ​រ​ញ្ញិ​ក នៃ​សាខា​ប្រចាំ​ទីក្រុង San Jose
•​    ​លោក ថាច់ សាមី អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាដើម​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប ១៦ ឆ្នាំ រំ​ឮ​ក​ដល់​ថ្ងៃ​ចូល​ជា​សមាជិក U.N.P.O ។ រូបថតៈ ថាច់ សាមន

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប ១៦ ឆ្នាំ រំ​ឮ​ក​ដល់​ថ្ងៃ​ចូល​ជា​សមាជិក U.N.P.O ។ រូបថតៈ ថាច់ សាមន

​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម កម្មវិធី​រំឭក​ឡើងវិញ នូវ​ប្រវត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក U.N.P.O យ៉ាងនេះ​ថា​៖

សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក បាន​ចូល​ជា​សមាជិក អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ថា U.N.P.O នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈ ការចូល​ជា​សមាជិក នៃ អង្គការ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ការតស៊ូ​មតិ នៅលើ​ឆាក​អន្តរ ជាតិ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិ​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។​

អង្គការ U.N.P.O បាន​បង្កើតឡើង នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស ហូ​ឡង់ ។ ក្នុង​គោលបំណង តស៊ូ​មតិ​ដោយ ដោយ​សន្តិវិធី និង អហិង្សា​ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​វប្បធម៌​ជូន​សមាជិក របស់ខ្លួន  ។ ចាប់តាំងពី U.N.P.O បាន​បង្កើត​មកដល់​ស​ព្វ​ថ្ងៃ មាន​សមាជិក​ទាំងអស់​ជិត ៩០ មកពី​គ្រប់​ទ្វីប​ក្នុង​ពិភពលោក ក្នុងនោះ មាន​ជនជាតិដើម ជនជាតិភាគតិច និង​ជនជាតិ​ដែល​គេ​មិន ទទួលស្គាល់ ឬ ជនជាតិ​ដែល​កំពុង​ត្រូវ​បរទេស​ធ្វើ​អាណានិគម ។ សព្វថ្ងៃ សមាជិក U.N.P.O នៅសល់​ប្រមាណ​ជាង ៤០ ប៉ុណ្ណោះ ។​

Comments are closed