សាខាសហព័ន្ធ និងសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព លោក ប៉ែន សុវណ្ណ

November 4, 2016 7:04 PMComments Off on សាខាសហព័ន្ធ និងសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព លោក ប៉ែន សុវណ្ណViews: 200

ដោយ ស៊ឺន ចែងចើន|VOKK

លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី ៤ វិច្ឆិកា ២០១៦ បាន​ដឹកនាំ គណៈកម្មាធិការ សមាជិក សមាជិកា​ នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​គោរព​វិញ្ញាណក្ខន្ធសព លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៅ​ទីតាំង​តម្កល់សព នា​វត្ត​នួន​មុនី​រាម​ហៅ​វត្ត​ថា​ន់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ជាមួយគ្នានេះដែរ ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី និង​ជាប្រ​ធាន​សមា​គម​​ព្រះ​សង្ឃ​​ខ្មែរ​​កម្ពុ​ជា​ក្រោម​ ​ព្រះតេជព្រះគុណ ថាច់ ហា​សំអាង ក៏បាន​ដឹកនាំ​ព្រះសង្ឃ​ជាច្រើន​អង្គ ទៅ​គោរព​វិញ្ញាណក្ខន្ធសព លោក ប៉ែន សុវណ្ណ ដែរ ។​

​លោក ប៉ែន សុវណ្ណ ដែលជា​សមាជិក​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​មរណភាព កាលពី​ថ្ងៃ​សៅរ៍ ទី ២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុង​ជន្មាយុ ៨០ ឆ្នាំ ដោយ​រោគាពាធ នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ខេត្តតាកែវ ។ សព​ត្រូវបាន​ដង្ហែ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​តម្កល់​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​វត្ត​នួន​មុនី​រាម​ហៅ​វត្ត​ថា​ន់ ។​

​បើតាម​គណៈកម្មការ​រៀប​ចំ​បុណ្យ គ្រោង នឹង​បូជាសព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សី​សាញ់ ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ៕

ខាងក្រោមនេះ ជារូបថតសកម្មភាពសាខាសហព័ន្ធ និងសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ចូលគោរពវិញាណក្ខន្ធសព លោក ប៉ែន សុវណ្ណ ។ រូបថតៈ ស៊ឺន ចែងចើន

dsc_0004 dsc_0005 img_4225 img_4226 img_4227 img_4228 img_4232 img_4233 img_4235 img_4236 img_4238 img_4242 img_4243 img_4244 img_4245 img_4246 img_4247 img_4248 img_4249 img_4251 img_4253 img_4254 img_4255 img_4257 img_4258 img_4259 img_4260 img_4262 img_4263 img_4264 img_4265 img_4266 img_4268 img_4269 img_4270 img_4271 img_4272 img_4273 img_4275 img_4276 img_4277 img_4279img_4282 img_4284 img_4285 img_4286 img_4287 img_4288 img_4289 img_4290 img_4291 img_4292 img_4293 img_4294 img_4295 img_4296 img_4297 img_4298 img_4300 img_4301 img_4302 img_4303 img_4305 img_4306 img_4310 img_4311 img_4312 img_4313 img_4314

Comments are closed