សកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រសួងការបរទេសអាមេរិក, RFA និង VOA

January 29, 2017 11:15 AMComments Off on សកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រសួងការបរទេសអាមេរិក, RFA និង VOAViews: 158

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមករា នេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំ ដោយលោកបណ្ឌិត Joshua Cooper ប្រធានអង្គការសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និងជាឧត្តមទី ប្រឹក្សា សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា នៅកម្ពុជាក្រោម ។

គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល, លោក ត្រឹង ម៉ាន់រិន ប្រធានផែនការ, លោក វ៉ាង យឿង (Hoang Duong) ទីប្រឹក្សាយុវជន, លោក តាំង សារៈ ប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅ ប្រទេសកម្ពុជា និងលោក លី ចិន្ដា ជន រងគ្រោះត្រូវអាជ្ញាធរយួនចាប់ផ្សឹក ច្រក ចូលបាវធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដែល សព្វថ្ងៃបានតាំងទីលំនៅថ្មី នៅរដ្ឋញូវយ៉ក់សហរដ្ឋអាមេរិក ។

នៅវេលាម៉ោង ១១ ថ្ងៃត្រង់ គណៈ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តី នាយកដ្ឋានរដ្ឋាបាលនៃសហរដ្ឋអាមេរិក (United States Department of State), ម៉ោង ២ រសៀល ចូលជួបគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលបន្ទុកកិច្ចការបរទេស (House Committee on Foreign Affairs) និង ម៉ោង ៤ និង ៣០ នាទីរសៀល គណៈ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូល ជួបសវនាការជាមួយនឹងគណៈកម្មា ធិការសិទ្ធិមនុស្ស Tom Lantos (Tom Lantos Human Rights Commission).

បន្ទាប់ពីការជួបធ្វើសវនាការជាមួយ នឹងគណៈកម្មាធិការសិទ្ធិមនុស្សសហរដ្ឋ អាមេរិក រួចហើយ នៅថ្ងៃសុក្រ ទី ២៧ ខែមករា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជា ក្រោម ក៏បានចូលទៅការិយាល័យវិទ្យុ អាស៊ីសេរី (RFA) និងការិយាល័យ វិទ្យុ សំឡេងសហរដ្ឋ អាមេរិក (VOA) ដើម្បី រាយការណ៍អំពីលទ្ធផលនៃការជួបមន្រ្តី សិទ្ធិមនុស្សអន្តរជាតិទាំង ៣ ស្ថាប័ន និង ផ្សព្វផ្សាយទិសដៅផែនការឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ។

សូមទស្សនាកិច្ចសម្ភាសន៍នេះពិស្ដារដូចតទៅ៖

ខាងក្រោម ជារូបថត នៃសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានផ្ដល់ដោយ លោក ត្រឹង យ៉ាប់ ប្រធានរដ្ឋបាលនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ៖

1-kkf-january-27-2017 2-kkf-january-27-2017 3-kkf-january-27-2017 4-kkf-january-27-2017 5-kkf-january-27-2017 6-kkf-january-27-2017 7-kkf-january-27-2017 8-kkf-january-27-2017 9-kkf-january-27-2017 10-kkf-january-27-2017 11-kkf-january-27-2017 12-kkf-january-27-2017 13-kkf-january-27-2017 14-kkf-january-27-2017 15-kkf-january-27-2017 16-kkf-january-27-2017 17-kkf-january-27-2017 18-kkf-january-27-2017 19-kkf-january-27-2017 20-kkf-january-27-2017 21-kkf-january-27-2017 22-kkf-january-27-2017 23-kkf-january-27-2017 24-kkf-january-27-2017 25-kkf-january-27-2017 26-kkf-january-27-2017 27-kkf-january-27-2017 28-kkf-january-27-2017 29-kkf-january-27-2017 30-kkf-january-27-2017 31-kkf-january-27-2017

Comments are closed