ខ្មែរអើយល្មមភ្ញាក់ខ្លួន

(បទពាក្យប្រាំពីរ)

កូនសិស្សរៀនអក្សរខ្មែរវត្តខេមររង្សី ។ រូបថត ថាច់ ប្រីជា គឿន
កូនសិស្សរៀនអក្សរខ្មែរវត្តខេមររង្សី ។ រូបថត ថាច់ ប្រីជា គឿន

១/ឃើញចិននិងយួន មកស្រុកខ្មែរ
មិនងាយនឹងប្រែ ដើមកំណើត
ផ្ទុយវិញខ្មែរឯង បែរភ្លើនភ្លើត
គ្មានគិតកំណើត ខ្មែរម្ចាស់ស្រុក។

២/ឃើញចិននិងយួន គេធ្វើអ្វី
ខ្មេរឯងប្រឹងលៃ ជាទំនុក
ចោលក្បួនចោលខ្នាត វប្បធម៌ស្រុក
អោយគេដឹកមុខ មិនចេះខ្មាស។

៣/អាខ្លះខ្មែរសុទ្ធ ពាក់អាវចិន
ភ្លេចខ្លួនចងក្បិន ខ្មែរល្អល្អះ
មើលអោយសព្វទៀត នៅក្នុងផ្ទះ
អក្សរដេរដាស សុទ្ធពាក្យចិន។

៤/ខ្មែរអើយល្មមគិត ដល់ជាតិខ្លួន
កុំថ្កើងចិន,យួន ក្បួនជាន់កិន
វានៅក្រោយខ្នង សើចឆ្អន់ជិន = (ជិនឆ្អន់)
ថាខ្មែរនេះប៉ិន ភ្លេចកំណើត៕

ដោយ លឹម រង្សី

——————————

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។