សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ អំពី​អត្តសញ្ញាណ​ខ្មែរក្រោម នៅ​ទីក្រុង Long Beach

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ ឆ្នាំរកា​នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រឹសសករាជ ២០១៧ ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា Cambodia Town នាទី​ក្រុង Long Beach ។ គណៈកម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចូលរួម​ពិធី​នេះ រួមមាន លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​ទី ១ លោក សឺ​ន ហ៊ួ​រ អគ្គលេខាធិការ ព្រះ​តេ​ព្រះ​គុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន ។ ក្រៅពីនេះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សាខា តំបន់ និង​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផងដែរ ក្នុងនោះ រួមមាន ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង អ្នកនាំពាក្យ អ្នកស្រី កៀង សា​ខន អ្នក​រៀបរៀង និង​និពន្ធ​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​ខ្មែរក្រោម លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា និង លោក ថាច់ តង ប្រធាន​តំបន់​ប្រចាំ​ភូមិភាគ​ខាង លិច នៃ​សហរដ្ឋអាមេរិក ជាដើម ។​

នៅក្នុង​ពិធី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានរៀបចំ​ជា​តង់​មួយ​សម្រាប់​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បាន​ស្គា​ល់ពី​អត្តសញ្ញាណ​របស់​ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម និង​អំពី​សកម្មភាព​តស៊ូ​រប​ស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅក្រៅ​ប្រទេស សព្វថ្ងៃ ដើម្បី​ទា​រម​ទារ​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម ដោយ​សន្តិវិធី​និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ ។​

​លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ប្រាក់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​គោលបំណង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុងការ​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​យ៉ាងនេះ​ថា ៖


​ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាងនេះ​ថា​៖

Long Beach ជាទី​ក្រុង​មួយ​ដែលមាន​ពលរដ្ឋ​ខ្មែរ​អាមេរិក​ដែល​បាន​ភៀសខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម មក​រស់នៅ​យ៉ាងច្រើន​កុះករ ។ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​នៅទីនេះ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ជា​រៀងរាល់ឆ្នាំ ដើម្បី​ចូលរួម​អបអរសាទរ​ដល់​បុណ្យ​ប្រពៃណីជាតិ​របស់ខ្លួន និង​ដើម្បី​បង្ហាញ​ឲ្យ​បរទេស​បាន​ស្គាល់​អំពី​វប្បធម៌​របស់​ជនជាតិ​ខ្មែរ ៕​