ខ្មែរ​ក្រោម ប្តឹង​វៀតណាម រឿង​រំលោភ​សិទ្ធិមនុស្ស និង​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំណើត​

ភ្នំពេញ: ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ប្រទេស​វៀតណាម បាន​ធ្វើ​ការរារាំង​គំរាមកំហែង មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ទឹកដី​កម្ពុជា​ក្រោម បាន​ធ្វើ​ការរិះគន់ និង​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធ​រវៀត​ណា​ម ថា​ជា​ការ​រំ​ល​លោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​។​

អ្នកចូលរួមអានកាសែត ព្រៃនគរ ក្នុងពិធីសន្និសីទកាសែត ស្ដីពី "ការរឹតត្បិតផ្នែកសេរីភាពដើរហើររបស់ពលរដ្ឋខ្មែរក្រោម" កាលពីថ្ងៃអាទិត្យទី ២១ ខែមេសា ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកចូលរួមអានកាសែត ព្រៃនគរ ក្នុងពិធីសន្និសីទកាសែត ស្ដីពី “ការរឹតត្បិតផ្នែកសេរីភាពដើរហើររបស់ពលរដ្ឋខ្មែរក្រោម” កាលពីថ្ងៃអាទិត្យទី ២១ ខែមេសា ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​ជាមួយគ្នា​នោះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​ប្តឹង​អាជ្ញាធរ​វៀតណាម ទៅ​អង្គការ​ជាតិ និង​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ទៅ​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យបាន​ដឹង​អំពី​ទង្វើ​របស់​អាជ្ញាធរ នៃ​រដ្ឋាភិបាល​វៀត​ណា ម​ដែល​បាន​ធ្វើ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម​។​

​ការរិះគន់​ថ្កោលទោស និង​ប្រកាស​ប្តឹង​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត ស្តីពី “​សេរីភាព​ដើរហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ត្រូវបាន​រំលោភ​” កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៣ នៅ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។​

​នៅក្នុង​សន្និសីទ​កាសែត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​អះអាង​ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម រារាំង​គំរាមកំហែង មិនឲ្យ​ទៅ​លេង​ស្រុកកំណើត បាន​ឡើង​ថ្លែង​ពី​សកម្មភាព​របស់​អាជ្ញា​ធរ​វៀតណាម​។​

​ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្ស៊ី បាន​មាន​សង្ឃដីកា​ថា នៅពេលដែល​ព្រះអង្គ និមន្ត​ទៅ​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម ពេលទៅដល់​ច្រកទ្វារព្រំដែន អាជ្ញាធរ​វៀតណាម បាន​ដក​យក​ប៉ាស្ព័រ​របស់​ព្រះអង្គ និង​បាន​ធ្វើ​ការត្រួតពិនិត្យ​គ្រប់បែបយ៉ាង មកលើ​ព្រះអង្គ ប៉ុន្តែ​ដោយសារ​ព្រះអង្គ បាន​តវ៉ា​ខ្លាំង​ជាមួយ​អាជ្ញាធរ​វៀតណាម ទើបបាន​គេ​ប្រគល់​ប៉ាស្ព័រ​មក​ឲ្យ​ព្រះអង្គ​វិញ​។ រហូត​ទៅ​ដល់​ស្រុក​កំណើត ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម បាន​តាមដាន​ឃ្លាំ​មើល​ពី​សកម្មភាព​របស់​ព្រះអង្គ​គ្រប់ពេល និង​បាន​និមន្ត​ព្រះអង្គ ទៅ​សួរ​ចម្លើយ​អំពី​សកម្មភាព​របស់​ព្រះអង្គ នៅក្នុង​ទឹក​កម្ពុជា​ថែមទៀត​ផង​។​

​ចំណែក​លោក លី ឈួន ចាងហ្វាង​សារព័ត៌មាន​ព្រៃនគរ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម រារាំង​ដែរនោះ បាន​ថ្លែងថា លោក​សូមឲ្យ​អាជ្ញាធរ​វៀតណាម គោរព​សិទ្ធិ​មនុស្ស​ឲ្យបាន​ត្រឹមត្រូវ ហើយ​ការ​ដែល​ខ្មែរ​កម្ពុជា​ក្រោម តវ៉ា គឺ​ទាមទារ​សិទ្ធិ​រស់នៅ​ស្មើភាព​គ្នា​។​

​លោក លី ឈួន បានបញ្ជាក់​ថា “​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣ លោក​នឹង​ដាក់​ពាក្យ​ប្តឹង​វៀតណាម ពី​បទ​រើសអើង​ពូជសាសន៍ រំលោភ​សិទ្ធិមនុស្ស​… ទៅ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​”​។​

​រីឯ​ព្រះ​តេជ​ព្រះគុណ លី ច័ន្ទ​នេន ដែល​គង់នៅ​ប្រទេស​កាណាដា ហើយ​អះអាងថា ត្រូវ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​និមន្ត​ទៅ​លេង​ស្រុកកំណើត ក៏​បាន​អះអាង​ក្នុង​សន្និសីទកាសែត​ថា ព្រះអង្គ​នឹង​ដាក់​ពាក្យ​ប្តឹងទៅ​អង្គការសហប្រជាជាតិ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទៅ​ក្រុងឡាអេ និង​សហគមន៍​អន្តជាតិ នៅលើ​ពិភពលោក ចំពោះ​ករណី​ដែល​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​លេង​ស្រុកកំណើត​របស់​ខ្លួន​។​

​លោក គឹម ស៊ីសំ​ណា លេខា​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​និយាយថា ទង្វើ​របស់​អាជ្ញាធ​រវៀត​ណា​ម ធ្វើ​មកលើ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ចំពោះ​ការ​ដើរហើរ (​នៅ​កម្ពុជា​ក្រោម​) ត្រូវបាន​អាជ្ញាធរ​វៀតណាម​តាមឃ្លាំមើល​គ្រប់ពេលវេលា​។

​លោក​បន្តថា ចំពោះ​ពាក្យបណ្តឹង ដែល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្តឹង​មក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឃន៍ ខាង​សមាគម​នឹង​ធ្វើ​របាយការណ៍​ជម្រាប​ទៅ​អង្គការ​ជាតិ អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម រួម​ទាំង​ទៅ​សហគមន៍​អន្តរជាតិ ឲ្យបាន​ដឹង​អំពី​បញ្ហា​វៀតណាម រំលោភ​សិទ្ធិមនុស្ស​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ លោក ឡេ មិញ​ង៉ុក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕​ ប្រភពព័ត៌មានៈ CEN