ខួប ១០ ​ឆ្នាំ​​នៃ​​ការ​​សុគត​​របស់​​ព្រះ​​តេជ​​ព្រះ​​គុណ អ៊ាង សុខធឿន រីឯយុត្តិធម៌​​សម្រាប់​​ព្រះអង្គ នៅ​ឆ្ងាយដូចជើងមេឃ​

February 26, 2017 6:31 AMComments Off on ខួប ១០ ​ឆ្នាំ​​នៃ​​ការ​​សុគត​​របស់​​ព្រះ​​តេជ​​ព្រះ​​គុណ អ៊ាង សុខធឿន រីឯយុត្តិធម៌​​សម្រាប់​​ព្រះអង្គ នៅ​ឆ្ងាយដូចជើងមេឃ​Views: 202

ដោយ ស៊ឺន ចែងចើន|VOKK

នៅថ្ងៃសៅរ៍ទី ២៥ កុម្ភៈ ២០១៧ លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបង្សុកូលឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលកាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះអង្គត្រូវជនមិនស្គាល់មុខធ្វើឃាត នៅក្នុងវត្តទ្រនំជ្រឹង ។ បន្ទាប់ព្រះអង្គបាននិមន្តចូលរួមបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមរាប់សិបអង្គផ្សេងទៀត នៅមុខស្ថានទូតវៀតណាម ដើម្បីសុំឲ្យរដ្ឋការយួនផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក បានរស់នៅក្នុងនាមជាជនជាតិដើម ឲ្យមានសិទ្ធិពេញលេញ លើទឹកដីកំណើតរបស់ខ្លួនស្របច្បាប់ ។

ក្រោយមក ព្រះសពរបស់ព្រះអង្គត្រូវអាជ្ញាធរ និងគណៈកម្មការវត្តកប់ចោល នៅក្រោយរបងវត្តទ្រនំជ្រឹង និងយកដី ១ ឡានទៅចាក់លុបកប់ពីលើព្រះសព ដោយហាមប៉ះពាល់ និងមិនព្រមឲ្យ ធ្វើកោសល្យវិច័យឡើយ ។

រហូតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ ដែលឃាតកបានអារកធ្វើគតព្រះតេជព្រះគុណ អ៊ាង សុខធឿន នៅមិនទាន់ចាប់បានឃាតក យកមកផ្តន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារព្រះអង្គ នៅឡើយទេ ។

រូបភាពខ្លះៗ ក្នុងពិធី «ខួប ១០ ឆ្នាំនៃការសុគតរបស់ព្រះតេជព្រះគុណ អ៊ាង សុខធឿន» រូបថតៈ ស៊ឺន ចែងចើន

img_8763 img_8774 img_8777 img_8778 img_8782 img_8783 img_8786 img_8790 img_8791 img_8792 img_8798 img_8800 img_8802 img_8812 img_8816 img_8820 img_8825 img_8828 img_8832 img_8834 img_8836 img_8840 img_8841 img_8845 img_8849 img_8851 img_8852 img_8858 img_8860 img_8863 img_8869 img_8871 img_8876 img_8880 img_8882 img_8884 img_8886 img_8895 img_8897 img_8899 img_8900 img_8902 img_8907 img_8910 img_8916

Comments are closed