​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​

March 9, 2017 2:41 PMComments Off on ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​”​Views: 156

ដោយ ស៊ឺន ចែងចើន| VOKK

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ សហការ​ណ៍​ជាមួយ​អង្គការ​ចំនួន ២ ទៀត គឺ​អង្គការ​យុវជន​សន្តិភាព និង​អង្គការ​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា នៅ​ថ្ងៃទី ១១ មីនា ខាងមុខនេះ នឹង​រៀបចំ​វេទិកា​មួយ ស្ដីពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ “​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សន្ដិភាព​” ។

លោក សឺ​ង យឿ​ង នាយក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ថ្លែងសុន្ទរកថា នាពេលកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន

លោក សឺ​ង យឿ​ង នាយក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ថ្លែងសុន្ទរកថា នាពេលកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន

តើ​អ្វី​ជា​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ ? ហេតុអ្វី បានជា​យក​កិច្ចព្រមព្រៀង​​សន្តិ​ភាព​​ទីក្រុង​ប៉ារីស មក​ផ្សារភ្ជាប់​ជាមួយ នឹង​បញ្ហា​របស់​ខ្មែរក្រោម ? អ្វី​ជា​សារៈសំខាន់ និង​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ? ហើយ​នៅក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា បាន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ពេញលេញ​ដែរ ឬទេ​  ? ។  ដើម្បី​ជ្រាប​ច្បាស់​បន្ថែម​ជុំវិញ​រឿងនេះ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោក សឺ​ង យឿ​ង នាយក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍  ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖

Comments are closed