កូនកំព្រា​

កូនកំព្រា​ | ដោយ ថាច់ ប្រីជា គឿន

ព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្ម ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ នៅទីលានប្រជាធិបតេយ្យ, ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្ម ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ នៅទីលានប្រជាធិបតេយ្យ, ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។
១*កូនកំព្រា​ព្រាត់​ឪពុក​ទុក្ខ​រីងរៃ​
​កូនកំព្រា​ឃ្លាត​ម្តាយ​ថ្លៃ​បី​នែបនិត្យ​
​កូនកំព្រា​រស់​រងកម្ម​ត្រាំ​ជីវិត​
​កូនកំព្រា​ចង់​នែបនិត្យ​ជិត​មេបា                 ។​

២*ម្តាយ​នៅរស់​ត្រឹមតែ​កាយ​ក្ស័យ​វិញ្ញាណ​
​ម្តាយ​នៅរស់​ឈ្មោះ​ជា​ស្ពាន​យាន​ប​ច្ចា​
​ម្តាយ​នៅរស់​អស់​បេះដូង​យោង​សង្ខារ​
​ម្តាយ​នៅរស់​ក្សោះ​កាយា​ច្បារ​ទុក្ខភ័យ        ។​

​៣*ឪ​មិន​ស្លាប់​ជាប់​នឹង​ជង់​អន្លង់កាម​
​ឪ​មិន​ស្លាប់​ងប់​ដិតដាម​ស្រាំ​ស្មារតី​
​ឪ​មិន​ស្លាប់​ងប់​តណ្ហា​ដូរ​ដែនដី​
​ឪ​មិន​ស្លាប់​ចាប់​បុត្រ​ថ្លៃ​លៃ​តម្រេក             ។​

​៤*កូន​ទុក្ខ​ធំ​យំយែករ​កលោក​មេបា​
​កូន​ទុក្ខ​ធំ​ខំ​ស្រវា​រក​បង្អែក​
​កូន​ទុក្ខ​ធំ​ក្រំ​ជីវិត​ចិត្ត​សង្វេគ​
​កូន​ទុក្ខ​ធំ​ខំប្រឹង​ស្រែក​រែក​ឃ្នាង​ឃ្មោះ         ។​

​៥*ប្រឹងរ​ត់រក​លោក​មេបា​ការពារ​ពង្ស​
​ប្រុងរ​ត់រក​ជ្រក​កាយ​អង្គ​ប្រុង​រួមរស់​
​ប្រុងរ​ត់រក​ពុក​ម៉ែ​ឯង​ក្រែង​ផុត​គ្រោះ​
​ប្រុង​រត់រ​កលោក​បង់​បោះ​គ្រោះ​ដល់​ស្លាប់    ។​

៦*ពេល​ដឹងខ្លួន​ពួន​ឱប​ទុក្ខ​ពុក​ជាប់ទ្រុង​
​ពេល​ដឹងខ្លួន​ម្តាយ​ជាប់​ជង់​ក្នុង​ភក់ល្បាប់​
​ពេល​ដឹងខ្លួន​បេះដូង​ស្វិត​ចិត្ត​កក​ខាប់​
​ពេល​ដឹងខ្លួន​ពុក​ម៉ែ​ស្លាប់​ជាប់​ចំណង          ។​

៧*តាំងចិត្ត​ថា​ស្រវា​រៀន​របៀន​ថ្លៃ​
​តាំងចិត្ត​ថា​ស្តារ​ស្មារតី​ឲ្យ​ផូរផង​
​តាំងចិត្ត​ថា​សាង​ជីវិត​ផុត​សៅហ្មង​
​តាំងចិត្ត​ថា​យាត្រា​ត្រង់​គង់​រុងរឿង             ៕