ការ​ចូលវស្សារបស់ព្រះសង្ឃខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​

July 23, 2016 1:33 AMComments Off on ការ​ចូលវស្សារបស់ព្រះសង្ឃខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម​Views: 227

ដោយ ស៊ឺន ចែងចើន | VOKK 

បុណ្យចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។

ថ្ងៃចូលព្រះវស្សា គឺជាថ្ងៃសំខាន់មួយ    ក្នុងចំណោមថ្ងៃសំខាន់ៗ ដទៃទៀត ក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃថេរវាទ គ្រប់ប្រទេសទាំងអស់តាំងចិត្តអធិដ្ឋាន ចូលព្រះវស្សា នៅកន្លែងណាមួយ ក្នុងវស្សានរដូវចំនូន ៣ ខែ ។

ការចូលវស្សារបស់ព្រះសង្ឃមានរយៈពេល ៣ ខែ (មួយត្រៃមាស)  ក្នុងវស្សាន្តរដូវ  ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សាឡើយ ។ ចំណែកឯពុទ្ធបរិស័ទ ជាទាយកទាយិកា ឧបាសកឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ដោយចាត់ចែងសំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប គ្រឿង​បរិក្ខា និង​គ្រឿង​សក្ការៈមួយចំនួនទៀតតាមលទ្ធភាព  យកមកថ្វាយប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា ។

ក្នុងឱកាសនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកថ្ងៃចូលព្រះវស្សារបស់ព្រះសង្ឃខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលមានវត្តជាង ៤០០ វត្ត ហើយ​បាន​ចូលកាន់ព្រះវស្សាតាម​វិន័យ​ពុទ្ធ​ប្បញ្ញា​ត្តដែរនោះ ដើម្បីជាការស្វែងយល់ថា តើមានភាពខុសគ្នា ពី​ការចូល​ព្រះវស្សា ​នៅ​ប្រទេស​កម្ពុជា ដូចម្តេចខ្លះ ។

សម្រាប់ឆ្នាំនេះ នៅថ្ងៃពុធ ០១ រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព​. ស​. ២៥៦០ ដែលត្រូវ​ នឹង​ថ្ងៃទី ២០ ខែកក្កដា គ​. ស​. ២០១៦ ជា​ថ្ងៃ​ចូល​វស្សារបស់ព្រះសង្ឃ ​នៅតាម​វត្ត​អារាម​នានា រយៈពេល ៣ ខែ ។ ​ថ្ងៃ ១៥ កើត ខែអាសាឍ គឺ​មុន​ថ្ងៃ​ចូល​វស្សា​មួយថ្ងៃ ​ក្នុងអំឡុងពេល​មួយ​សប្តាហ៍​ព្រះសង្ឃ​ខ្មែរក្រោម ​នៅតាម​វត្ត​អារាម​នានា​ បាន​និមន្ត​ចេញ ពី​វត្ត​មួយ​ទៅកាន់វត្ត​មួយ ​ដើម្បី​ធ្វើកិច្ច​វត្ត ឬយក​វត្ត​គ្រូឧបជ្ឈាយ៍​របស់ខ្លួន​រៀងៗ ​អង្គ ។​

ពិធីធ្វើកិច្ចប្រណិបត្តិ ឬធ្វើកិច្ចយកវត្តព្រះឧបជ្ឈាយ៍ ដែលជាប្រពៃណីរបស់ព្រះសង្ឃ ខ្មែរក្រោម នៅកម្ពុជាក្រោមតែងតែធ្វើរៀងរាល់ឆ្នាំ មុនពេលព្រះសង្ឃចូលកាន់ព្រះវស្សា ៣ ខែ ។ តើមូលហេតុអ្វី បានជាមានកិច្ចនិមន្តត្រាច់ចររបស់ព្រះសង្ឃខ្មែរក្រោម ចេញពីវត្តមួយទៅកាន់វត្តមួយស្វែងរកព្រះឧបជ្ឈាយ៍របស់ខ្លួន ដើម្បីធ្វើកិច្ចយកវត្ត ?

ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ហៅ ថាច់មុ័ន ព្រះចៅអធិការវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ស្ថិតនៅស្រុកកញ្ចោង ខេត្តព្រះត្រពាំង មានថេរដីកាប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម អំពីមូលហេតុនៃកិច្ចយកវត្តព្រះឧបជ្ឈាយ៍យ៉ាងនេះថា ៖

ចំណែកពិធីនៃកិច្ចយកវត្តវិញ គេធ្វើទៅតាមក្រុមឧបជ្ឈាយ៍ ដែលភិក្ខុ/សមណេរ ត្រូវបានបំបួសដោយព្រះឧបជ្ឈាយ៍អង្គនោះ ៖

ក្រោយពីកិច្ចយកវត្តព្រះឧបជ្ឈាយ៍រួចរាល់ហើយ ព្រះសង្ឃដែលកំពុងសិក្សាតាមសាលាពុទ្ធិកសិក្សា​ នៅ​តាមវត្តអារាមនានា ក៏បាននិមន្តទៅកាន់វត្តដែលខ្លួនកំពុងស្នាក់នៅរៀនសូត្រនោះ ។

នៅថ្ងៃ ១ រោចខែអាសាធ   ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិត   ក្នុងព្រះពុទ្ធសាសនា ទាំងភិក្ខុទាំងសាមណេរ  ជាការចាំបាច់តាមពុទ្ធានុញ្ញាត  ។

មុនព្រះសង្ឃចូលព្រះវស្សា ១ ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ  ក្រោមការដឹកនាំរបស់លោកអាចារ្យ និងគណៈកម្មការវត្ត ក៏បានរៀងចំពិធីប្រគេនទេយ្យវត្ថុ មានសាដក ទៀន ធូប​​​​ ប្រេងចំណាំវស្សាជាដើម សម្រាប់ទំនុកបំរុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្ត ។ នេះជាការលើកឡើងរប​ស់ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ។

ព្រះអង្គបានមានថេរដីកាបញ្ជាក់បន្ថែម ៖

រីឯពិធីហែ​ទៀន​ព្រះវស្សា សាដក គ្រឿង​បរិក្ខា ​គ្រឿង​សក្ការៈ​ប្រទក្សិណ​ព្រះវិហារ និងដំណើររឿងនៃការអុជទៀន​វស្សា​រយៈពេល ៣ ខែមិនឲ្យរលត់នោះ ព្រះអង្គបានបញ្ជាក់ យ៉ាងនេះថា ៖

ការ​គង់​ចាំ​ព្រះវស្សា​ ៣ ​ខែ​នេះ ជា​រយៈពេល​មួយ​មានតម្លៃ​ពិសេស​ណាស់​សម្រាប់​ព្រះសង្ឃ​ក្នុងព្រះពុទ្ធសាសនា ពោលគឺជា​ពេល​វា​លា​តឹងរឹង​មួយ​ក្នុងការ​ប្រតិបត្តិរបស់​ព្រះសង្ឃ​​ ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បញ្ជាក់ ៖

ក្រៅពីកិច្ចប្រតិបត្តិគង់​ចាំ​ព្រះវស្សា​តាមផ្លូវព្រះពុទ្ធសាសនា   វត្តអារាមនីមួយៗ នៅកម្ពុជាក្រោម ក៏មានធ្វើសកម្មភាពផ្សេងៗ ជាច្រើនទៀត  មានដូចជា ការបើក​វគ្គ​ធ្វើ​វិបស្សនា​សមាធិធម៌សម្រាប់​ព្រះ​សង្ឃ ​និង​ពុទ្ធ​បរិស័ទ​ ការចាត់តាំងបើកសាលាបាលីសម្រាប់​សម​ណ​សិស្សសាលា​ពុទ្ធិកសិក្សា ​ ព្រោះថា​វត្តនី​មួយ ៗ បាន​បើក​សាលា​ពុទ្ធិកសិក្សា ចាប់តាំងពី​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ រហូតដល់ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ។

ទាក់ទិន នឹងការចូលវស្សារបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនានេះដែរ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ក៏បានលើកឡើង អំពីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ដែលជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិកជន ដែលត្រូវគ្នា នឹងថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា បុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា មិនមានប្រារព្ធធ្វើឡើងទេ ។ នៅកម្ពុជាប្រារព្ធតែបុណ្យពីរប៉ុណ្ណោះ គឺមាឃបូជា និងវិសាខបូជា ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បានពន្យល់អំពីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា យ៉ាងដូច្នេះ ៖

Comments are closed