សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​ជម្រាប​សហគមន៍​អន្តរជាតិ​ ​ឲ្យ​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​

​តុលាការ​បក្សកុម្មុយនិស្ត​នៃ​រដ្ឋាភិបាល​វៀតណាម ទើបតែ​បាន​ជំនុំជម្រះ​ក្ដី​ផ្ទ​ន្ទា​ទោស​ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋ​ខ្មែរក្រោម ៦ រូប នៅ​ភូមិ​ព្រៃ​ជាប់ និង ភូមិ​តាសេក ក្នុង​ទឹកដី​ខេត្ត​ឃ្លាំង ឲ្យ​ជាប់គុក ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” បទ “​ប៉ង​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​” និង​បទ “​ទាក់ទង ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី​” ។​

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទាក់ទិន​នឹង​សាលក្រម​ដែល​តុលាការ​វៀតណាម ទើបតែ​បានសម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ ក្រោម កាលពី​ថ្ងៃទី ២៥  និង ២៧ ខែកញ្ញា នេះ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា សាលក្រម​នេះ បង្ហាញ​ឲ្យ​ឃើញ ថា វៀតណាម​កំពុងតែ​អនុវត្ត​ផ្ទុយ​នឹង​កតិកាសញ្ញា​អន្តរជាតិ​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​អង្គការ​សហ​ប្រជា  ជាតិ​ស្ដីពី សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ។

លោក ថាច់ ង៉ុ​ក ថាច់ បាន​បន្តទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជម្រាប​បញ្ហា​នេះ​ទៅ​សហគមន៍​អន្តរ ជាតិ ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឲ្យ​ផ្ដល់​សេរីភាព​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំង    នេះ ។​
​លោក ថាច់ រដ្ឋា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសម្ភាសន៍ លោក ថាច់ ង៉ុ​ក ថាច់ ជុំវិញ​រឿងនេះ ដូចតទៅ​៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​ជម្រាប​សហគមន៍​អន្តរជាតិ​ ​ឲ្យ​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​