ក្រុមយុវជន​បង្កើត​ក្រុម​តន្ត្រី ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​

June 22, 2017 2:05 AMComments Off on ក្រុមយុវជន​បង្កើត​ក្រុម​តន្ត្រី ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​ខួប ៦៨ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម​Views: 245

នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ពលរដ្ឋ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក បាន​ប្រារព្ធ​ខួប ៦៨ ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។

រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា  ថៃ  សហរដ្ឋអាមេរិក  កាណាដា អូស្ត្រាលី New Zealand និងប្រទេសមួយ​ចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន​សព្វថ្ងៃ ។

​ចំណែក​នៅឯ​ប្រទេស​កម្ពុជា​ឯណេះ​វិញ នៅ​ថ្ងៃទី ២៤ មិថុនា ខាងមុខនេះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ប្រារព្វ​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន​នេះ​ផងដែរ ។ តាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ការលើក​ពេល​ប្រារព្ធ​ខួប ៦៨ ឆ្នាំ មក​ថ្ងៃទី ២៤ មិថុនា នេះ ក៏​ព្រោះតែ​នៅ​ថ្ងៃទី ៤ មិថុនា កន្លងទៅ គឺចំ​ថ្ងៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី ៤ ។​

ទន្ទឹម នឹង​នេះ ដើម្បី​ចូលរួម​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ដែល​អាណានិគមនិយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម និង​វាសនា​របស់ខ្លួន​ផ្ទេរ​ឲ្យ​ទៅ​នៅក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះ មាន​ក្រុម​តន្ត្រី​របស់​យុវជន​មួយក្រុម កំពុងតែ​ដុតដៃដុតជើង​ហាត់​សម ដើម្បី​ចូលរួម​ច្រៀង​សម្តែង​ក្នុង​កម្មវិធី​ខួប ៦៨ ឆ្នាំ​នោះ ជា​ថ្ងៃ​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់ នៅឯ​ដែនដី​កម្ពុជា​ក្រោម ។​

​តើ​អ្វី​ជា​គោលបំណង​សំខាន់​របស់​ក្រុម​តន្ត្រី​នេះ ? តើ​ការនិពន្ធ «​ទំនុក​ចម្រៀង និង​បទ​ភ្លេង​» ដោយ​ពួកគេ​ផ្ទាល់ ឬ​យ៉ាងណា ? ហើយ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នីមួយៗ បង្ហាញ​ពី​អត្ថន័យ​អ្វីខ្លះ ? ដើម្បី​ជ្រាប​ច្បាស់​ជុំ​វិញ​រឿង​នេះ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោក អន លី​ម៉ា តំណាង​ក្រុម​តន្ត្រី ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖

ខាងក្រោមនេះ ជារូបថត និងវីដេអូនៃសកម្មភាពហាត់សមរបស់ក្រុមយុវជន ៤ មិថុនា ។ រូបថតៈ ស៊ឺន ចែងចើន


Comments are closed