ខួប ១០៦ ឆ្នាំ នៃទិវានារីអន្តរជាតិ

នៅថ្ងៃទី ៨ ខែមីនា ខាងមុខនេះ ប្រជាជននានានៅជុំវិញពិភពលោកនឹងប្រារព្ធពិធីអបអរសាទរខួប លើកទី ១០៦ នៃ ទិវានារីអន្តរជាតិ ៨ មីនា (១៩១១-២០១៧) ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ របស់ស្រ្តីនៅជុំវិញពិភពលោក ។ នៅក្នុងឱកាសនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ដើម្បីសម្ដែងអំពីក្ដីកង្វល់របស់ខ្លួនចំពោះសិទ្ធិរបស់ស្ត្រីខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរងការរំលោភសិទ្ធិមនុស្សជាទម្ងន់ពីសំណាក់រដ្ឋាភិបាល អាណានិគមយួន សព្វថ្ងៃ ។ ពិធីនេះ នឹងប្រារព្ធនៅទីក្រុង ភីឡាដែលភា រដ្ឋ ផែនស៊ីវេនៀ សហរដ្ឋ អាមេរិក នាថ្ងៃសៅរ៍ ទី ៤ ខែមីនា ចុងសប្ដាហ៍នេះ ដោយស្ថាប័នស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) បានសម្ភាស លោកស្រី សឺង ធី និត ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីពិធីបុណ្យនេះ ដូចតទៅ៖