ខេត្តទឹកខ្មៅ

ដោយ ថាច់ ប្រីជា គឿន

ខេត្ត​ទឹក​ខៅ្ម មាន​ទីតាំង​ព្រំប្រទល់​ទិស​ខាងជើង ជាប់​នឹង ខេត្ត​ក្រមួនស ( Kiên Giang ) ខាងកើត​ជាប់ នឹង​ខេត្ត ពល​លាវ ( Bạc Liêu ) និង​ឈូង​សមុទ្រ​ចិន ខាងត្បូង​ជាប់ នឹង​ឈូង​សមុទ្រ​ចិន និង ខាង លិច​ជាប់​ឈូង​សមុទ្រ​ថៃ ។ ខេត្ត​ទឹក​ខៅ្ម មាន​ផី្ទ​ដី ៥.២១១ គីឡូម៉ែត្រ​ការ៉េ ។​

ទិដ្ឋភាពខេត្តទឹកខ្មៅ ។

ទិដ្ឋភាពខេត្តទឹកខ្មៅ ។

​រ​ដា្ធ​បាល​ភូមិសាស្ត្រ​៖

ខេត្ត​ទឹក​ខៅ្ម​សព្វ​ថៃ្ង ត្រូវបាន​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម បែង​ចែកចេញជា​៖

  • ១ ទីក្រុង​
  • ៨ ស្រុក​

៩៧ ខ័​ណ្ឌ ស​ងា្ក​ត់ ឃុំ ក្នុងនោះ​ចែកជា ៨ ស​ងា្ក​ត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។​

​ប្រជាជន​៖

​ខេត្ត​ទឹក​ខៅ្ម មាន​ប្រជាជន​សរុប ១.១៦៥. ៨៧៦ នាក់ ។​

​ប្រជាជន​រស់នៅ​តំបន់​ទីប្រជុំជន​មាន ២២០. ៦៥០ នាក់ នៅតាម​ជនបទ​មាន ៩៤៥ .២ ២២៦ នាក់ ។​

​ប្រ​វ​តិ្ត​ស​ងេ្ខ​ប ៖

​សិលាចារឹក​នៅ​ប្រាសាទប្រាំ​លែ្វ​ង (Năm Căn) នៅ​ខេត្ត​ទឹក​ខៅ្ម ដែល​បាន​ចារ​ឡើង ដោយ​ព្រះ​រាជកុមារ​គុណ​វរ្ម័ន ក្នុង​សតវត្ស​ន៍ទី ៦ នៃ​គ្រឹ​ស្ត​សករាជ​រៀប រាប់​អំពី​ប្រ​វ​តិ្ត​របស់​ទ្រង់​ផា្ទ​ល់ ។ ព្រះរាជ កុមារ  ឬ ផាន់ តាង ចេង បើ​សរសេរ ជា​ភាសា​ចិន​ជា​ព្រះរាជ​បុត្ត​របស់ ព្រះ​នាង​កុល​ប្រភា​វ​តី  និង​កោ​ណិ្ឌ​ន្យ​ជ័យវរ្ម័ន ដែល​បាន​សោយ​ទីវ​ង្គ​ត នៅ​ឆាំ្ន ៥១៤ នៃ​គ្រឹ​ស្ត​សក្ករាជ ។​

​ព្រះ​អង្គជា​ព្រះរាជ​បុត្ត នៃ​ព្រះមហាក្សត្រ​ដែលជា​ព្រះ​ច័ន្ទ នៃ​រាជវង្ស​កោ​ណិ្ឌ​ន្យ ព្រះអង្គ​បាន​ត្រួតត្រា​កាន់កាប់​តំបន់​មួយ ដែល​បី​តា របស់​ទ្រង់ បាន​កសាង​នៅលើ​ទី​ទឹក​ភក់ នៅ​ស្រុក​ទឹក​ខៅ្ម ខេត្ត ព្រែក​ឫស្សី កម្ពុជា​ក្រោម ។​

​ស្រុក​ទឹក​ខៅ្ម សព្វ​ថៃ្ង​បាន​កា្ល​យ​ជា ខេត្ត​មួយ​មានឈ្មោះ​ទឹក​ខៅ្ម យួន​ហៅ កា​ម៉ា​វ ( Cà Mau ) ។ ឈ្មោះថា ទឹក​ខៅ្ម ព្រោះ​ជ្រោយ ទឹក​ខៅ្ម​ប្រជុំ​ដោយ​ដង​សឹ្ទ​ង និង​ព្រែក​ជាច្រើន​ដែល​ទឹក​នៃ​ដង សឹ្ទ​ង ព្រែក ទាំងនេះ គឺ​ទឹក​នៅ​ជ្រោយ ដែល​សិ្ថ​ត​ចន្លោះ​សឹ្ទ​ង​បាយ​ហាប់ និង ដាំ​កិន មាន​ពណ៌​ខៅ្ម  ។​

​មួយវិញទៀត​ពាក្យ​ថា ជ្រោយ​ទឹកខ្មៅ  មាន​ដើមកំណើត​ក្នុងសម័យ​ព្រះបាទ​សូរិយា​វរ្ម័នទី ២ ហើយ​តំបន់​នេះ បើតាម​សៀវភៅ សរសេរ​ដោយ​ដៃ របស់​ព្រះតេជព្រះគុណ ថាច់ ប៉ាង បាន​ពន្យល់ថា ព្រះមហាក្សត្រ​សូរិយា​វរ្ម័នទី ២ បាន​ចាត់តាំង ឲ្យ​ពញ្ញា​តេ​ជោ​ទៅ​ស្រុក បាសាក់ ដើម្បី​បំពេញបេសកកម្ម​ត្រួត ត្រា​ឆេ្នរ​សមុទ្រ​ខាងត្បូង ។ ពញ្ញា​តេ​ជោ បាន​ប្រមូល​អ្នកស្រុក​នៅ ជ្រោយ​ទឹកខ្មៅ នៅ​ក​នែ្ល​ង​ដែល ព្រះអង្គ​មា្ច​ស់​ខែ្មរ​មួយអង្គ និង​ព្រះអង្គ​មា្ច​ស់ក្ស​ត្រី​លាវ​បា​នប​ងើ្ក​ត នៅ​រាជធានី​មួយ​របស់​ព្រះអង្គ ។ ព្រះអង្គ​បាន​ប្រទាន​ឈ្មោះថា​ជ្រោយ​ខែ្មរ​។ ពាក្យ ថា​ជ្រោយ​ខែ្មរ បាន​កា្ល​យ​ទៅ ជា​ជ្រុង​ខែ្មរ​។​

​ជ្រុង​ខែ្មរ សព្វ​ថៃ្ង ជា​ភូមិ​សា្ថ​ន​ប្រមូលផ្ដុំ​នៃ​ជនជាតិដើម​ខ្មែរ​នៅ​ដែនកម្ពុជា ក្រោម និង​មាន​វត្ត​មួយ​ឈ្មោះថា វត្ត ជ្រុង​ខែ្មរ ។​

​លោកតា តាំង ហើ​ស ដែល​គាត់​ទើបតែ​អនិច្ចធម្ម​ក្នុង​ជ​នា្ម​យុ ៩២ ឆ្នាំ កាលពី​ឆ្នាំ ២០០៥ និង លោកយាយ តាំង តូ​យ លិ​ន បាន​អនិច្ចធម្ម​កាល ពី​ឆ្នាំ ២០០៩ ក្នុង​ជ​នា្ម​យុ ៧៩ ឆ្នាំ ព្រឹ​ទា្ធ​ចា​រ្យ​ទាំងពីរ​នេះ មាន​ស្រុកកំណើត​នៅ​ស្រុកភូមិ​រាជ​គុយ (​រាជត្រកូល​) ឃុំ​វាល​ស្រី​ស្រណោះ ស្រុក​ព្រះបាទ​ជាន់​ទុក ( Trần Văn Thời ) នៃ​ខេត្ត​ទឹកខ្មៅ​និង​ចាស់ទុំ​ជាច្រើន​ទៀត​បាន​ឲ្យ​ដឹងថា មុន​សង្គ្រាម លោក​ទី ១ ( ស​ង្រា្គ​ម​លោក លើក​ទី ២ ឆ្នាំ ១៩៤៥ ) គឺ​មុន​ការកាប់    ស​មា្ល​ប់​ខែ្មរ​ដោយ​របប​យួន​យៀកមិញ ។ តំបន់​ជ្រោយ​ខែ្មរ ឬ ជ្រោយ​ទឹក​ខៅ្ម ) គឺមាន​សុទ្ធតែ​ជនជាតិដើម​ខែ្មរ​ក្រោម រស់នៅ ។ ខែ្មរ ក្រោម​ទាំងនេះ​ភាគច្រើន​បាន​ចំណាកស្រុក    មាន​ពី​ស្រុក ព្រះ​ត្រពាំង (Trà Vinh) មក​រស់នៅ ។ ខែ្មរ​ក្រោម​ទាំងនេះ​មាន​ជីវភាព​ធូរធារ​ណាស់ ក្នុង មួយ​គ្រួសារៗ​មាន​ដីស្រែ​រាប់រយ​ហិត​តា មានផ្ទះ ក្បឿង ជញ្ជាំង​កា្ដរ សសរ​ផ្ចិត​សា្ម​ច់​ធំៗ សត្វ​ក្រ បី​រាប់សិប​នឹម ។ ឯ​ជនជាតិ​យួន​និង​ចិន​មានមក​រស់ នៅ​លាយឡំ​តិចតួច ជន​យួន​ទាំងនេះ​មួយចំនួន មក​ស៊ីឈ្នួល​ខែ្មរ​ក្រោម​និង​បាន​សុំ​ទិញ សុំ​ចែក ស្រែចំការ​របស់​ខែ្មរ​ក្រោម​តាំង​ជា​លំនៅ​ជាប​ណើ្ដ​រៗ ។​

​ក្រោយ​ការកាប់​ស​មា្ល​ប់​ខែ្មរ​នៅ​ឆាំ្ន​១៩៤៥ ជនជាតិ​យួន​បានមក​រស់នៅ​ច្រើនឡើងៗ ជា​លំដាប់​នៅ​ខេត្ត​ទឹកខ្មៅ ។ ពួក​ជនជាតិ​យួន​មក តាំងទី​លំនៅ​ក្រោយ​ឆាំ្ន ១៩៤៥ សុទ្ធតែជា​ខ្សែ ស្រ​ឡាយ​នឹង ក្រុម យួន​យៀកមិញ (Việt Minh) ពួកគេ​ចូលមក​ទ​ន្រា្ទ​ន កាន់កាប់​ដី ស្រែចំការ​ខែ្មរ​ក្រោម ដោយ​ស្រស់ៗ ។​

​ឯ​ជនជាតិដើម​ខែ្មរ​ក្រោម ដែល​បាន​រួចខ្លួន ពី​ការកាប់​ស​មា្ល​ប់រ​បស់​យួន​យៀកមិញ​នោះ គឺ​ភាគច្រើន​បាន​រួចខ្លួន​ដោយ​ការ​រត់គេច​ទៅ​ប្រ មូល​ផ្ដុំគ្នា​ត្រង់​ម្ដុំ​ស្រុក​យ៉ា​រ៉ា​យ ស្រុក​ហូ​ផុង​នៃ​ខេត្ត​ពល​លាវ និង​ហួស​ទៅ​នៅ​តំបន់​ដែលមាន​ខែ្មរ​ក្រោម​រស់នៅ​ច្រើន​ឯ​ខេត្ត​ឃាំ្ល​ង​ជាច្រើន​ទៀតផង​។​

​ប​នា្ទ​ប់​ពី​ការកាប់​ស​មា្ល​ម់​បាន​ផុតរលត់​ទៅ​ខែ្មរ​ក្រោម បាន​វិល​មក​រស់នៅ​ក្នុងភូមិ​សា្ថ​ន​របស់ខ្លួន​វិញ មាន​តិចតួច​ណាស់ ព្រោះ​ពួកគាត់ នៅតែ​ដក់​ជាប់ ការ​ភ័យ​ខា្ល​ចរ​អា​អំពើ​កាប់ ស​មា្ល​ប់​ពី​របប យួន យៀកមិញ ។​

​ការកែប្រែ​ឈ្មោះ​ខេត្ត ៖

​ក្នុងសម័យ​ស្តេច​យួន​ឈ្មោះ យ៉ា​ឡុង (Gia Long ) មិញ ម៉ាង (Minh Mạng ) ១៨០៨ ទឹក​ខៅ្ម​ត្រូវបាន​របប​នេះ ចាត់ជា​ស្រុក​មួយ ហៅថា ស្រុក​ឡុង សៀង (Long Xuyên ) សិ្ថ​ត​ក្នុង​ខេត្ត​ពាម ( Hà Tiên )  ។​

​ឆាំ្ន ១៨៨២  តំបន់​ទឹក​ខៅ្ម និង​តំ បន់​ពល​លាវ ត្រូវបាន​ចាត់ជា​ខេត្ត​មួយ​មាន​ឈ្មោះថា​ខេត្ត​ពល​លាវ (Bạc Liêu ) ។​

​ឆាំ្ន ១៩៥៦ – ១៩៧៥ របប​សា ធារ​ណ​រដ្ឋ​វៀតណាម តំបន់​ទឹក​ខៅ្ម​ត្រូវបាន​ចាត់ជា​ខេត្ត​មួយ​ឈ្មោះថា អាង​ស្វៀ​ង (An Xuyên ) រីឯ​ប្រជុំជន​ទឹកខ្មៅ ត្រូវបាន​ដាក់ឈ្មោះថា កា្វ​ង​ឡុង ។​

​ពី​ខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦ ក្នុង​របប​យួន​កុ​ម្មុយ​និ​ស្ដ ខេត្ត​អាង​ស្វៀ​ង ( An Xuyên ) និង​ផ្នែក​មួយទៀត​របស់​ខេត្ត​ពល​លាវ ត្រូវបាន​រួមបញ្ចូល​ជា​ខេត្ត​មួយ ដែលមាន​ឈ្មោះ​ជា ភាសា​យួន ថា​មិញ​ហាយ ។​

​ឆាំ្ន ១៩៩៧ ខេត្ត​មិញ​ហាយ (Minh Hải) ត្រូវ បាន​ចែកជា ២ ខេត្ត​វិញ​ដដែល​គឺ​៖

  •     ខេត្ត​ពល​លាវ ( Bạc Liêu )
  •     ខេត្ត​ទឹកខ្មៅ ( Cà Mau )

​តាម​សេច​កី្ដ​សម្រេច​របស់​សមាជ​លើក​ទី IX នា​សម័យប្រជុំ​ទី ១០ កាលពី​ថៃ្ង​ទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦ នៃ​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម ដែល​ក្នុងពេលនោះ ខេត្ត​ទឹកខ្មៅ​មានស្រុក​ទាំងអស់​ចំនួន ៦ ។​

​វត្ត​នៅ​ខេត្ត​ទឹក​ខៅ្ម​មាន ៧ គឺ​៖

  • ១.​វត្ត​សិរី​មង្គល​
  • ២.​វត្ត​ជ្រុង​ខែ្មរ​
  • ៣.​វង្ស​ស្រង់​ក្របីឃ្លៀច​
  • ៤.​សិរី​វង្សា​បុ​បា្ផ​រាម​
  • ៥.​មុនី​វង្សា​បុ​បា្ផ​រាម (​ទឹក​ខៅ្ម )
  • ៦.​រាជ​គូ​យ (​រាជត្រកូល )
  • ៧.​ស​តា្ថ​បូ​ជនី​យា​រាម​(​ញ៉ា​មៃ​ថី្ម​) ៕

ឯកសារយោង​៖

http://www.wikipedia.org​