ខេត្តរោងដំរី

ដោយ ថាច់ ប្រីជា គឿន

ទិដ្ឋភាពខេត្តរោងដំរី ។

ទិដ្ឋភាពខេត្តរោងដំរី ។

រោងដំរី (​យួនៈ​Tây Ninh) ជា​ខេ​ត្ក ខ្មែរ​មួយ នៅ​ដែនដី កម្ពុជា​ក្រោម ឋិត​នៅក្នុង​តំបន់​ដូន​ណៃ ឬ ភាគ​ខាងកើត ដែនដី​សណ្ត​ទន្លេមេគង្គ ។​

​ទីតាំង​ភូមិសាស្ត្រ​៖

​ទិស​ខាខ​លិច និង​ខាងជើង​ជាប់ ព្រំប្រទល់ នឹង​ប្រទេស​កម្ពុជា  ។ ខាងកើត​ជាប់​នឹង​ខេត្ត​ទួល តា​មោក [​ប​ច្ចុ​ប្ប​ន្នៈ ខេត្ត បិ​ន​យឿ​ង (Bình Dương និង​ខេត្ត​បិ​ន​ភឿ​ក (Bình Phước) ។ ខាងកើត​មាន ព្រំប្រទល់​ជាប់ នឹង​ទីក្រុង​ព្រៃនគរ និង​ខេត្ត​កំពង់​គោ (Long An) ។​

​ផ្ទៃដី​៖

​បច្ចុប្បន្ន ខេត្ត​រោងដំរី​មាន​ផ្ទៃដី ៤.០២៩,៦ Km2 ។​

​ភូមិសាស្ត្រ​៖

​ខេត្ត​រោងដំរី​ជា​តំបន់​មួយ ដែលមាន​ភ្នំ វាលទំនាប​ស្មើ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល គួរ​ជាទី​គយគន់​នៃ​ភ្ញៀវ​ទេសចរណ៍ ទាំងឡាយ ។​

​ភូមិសាស្ត្រ​៖

​ខេត្ត​រោងដំរី​ជា​តំបន់​មួយ ដែលមាន​ភ្នំ​វាលទំនាប​ស្មើ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី គយគន់​នៃ​ភ្ញៀវ​ទេសចរណ៍ ទាំងឡាយ ។ ព្រៃ​រោងដំរី មាន​ដើមឈើ​មានតម្លៃ​ជាង ២០០ មុខ សត្វព្រៃ ចំនួន ២៥០ ប្រ ភេទ ក្នុងនោះ​មាន​សត្វ​ពស់ អណ្តើក ជាដើម  ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖

​បច្ចុប្បន្ន  ខេត្ត​រោងដំរី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន បាន​ចែក​រដ្ឋបាល ភូមិសាស្ត្រ​ចេញ​ជា ៨ ស្រុក និង​មជ្ឈមណ្ឌល​ទី​រួម​ខេត្ត​មួយ​។ ម​ជ្ឃ​មណ្ឌល​ទី​រួម​ខេត្ត​នៃ​ខេត្ត​រោងដំរី គឺ​ទី​រួម ខេត្ត​រោងដំរី (thị Xã Tây Ninh) ។​

​ពលរដ្ឋ​៖

​ខេត្ត​រោងដំរី មាន​ប្រជាជន​សរុប​ទាំង អស់​ចំនួន ១.០២៩.៨០០ នាក់ ។​

​វប្បធម៌​៖

​ស្ថាបត្យកម្ម​ខ្មែរ  ដូចជា​ព្រះវិហារ និង​កេរដំណែល​បុរេប្រវត្តិសាស្ត្រ បាន​ត្រូវគេ​វាយតម្លៃ​យ៉ាង ខ្ពស់​ថា ជា​ខឿនអរិយធម៌ ដ៏​រុងរឿង​មួយ ដែលមាន​វត្ត មាន​ឆាប់​បំផុត​នៅ​កម្ពុជា​ក្រោម ។​

​វត្ត​ខ្មែរក្រោម​មាន ៥ គឺ​៖

  • 1. បុញ្ញ​ចន្ទរង្សី (​បុណ្យ​)
  • 2. សុរិយរង្សី (​ក្បាលស្ពាន​)
  • 3. គុជ​សារ​ង្សី​គម្ពីរ​ប​ព៌​ត (​រោងដំរី​)
  • 4. គម្ពីរ​វន​មង្គល (​ក្រអូប​)
  • 5. សូ​ភី​វន​មង្គល​