ទីក្រុងព្រែកឬស្សី

ព្រែក​ឫស្សី ជាទី​ក្រុង​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន​ត្រួវបាន​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្តូរ  ឈ្មោះ​ទៅជា​ភាសា​យួន ថា ទីក្រុង​កឹង​ធើ (tp Cần  Thơ) ។​

ទិដ្ឋភាពខេត្តព្រែកឫស្សី ។

ទិដ្ឋភាពខេត្តព្រែកឫស្សី ។

​ទីតាំង​ភូមិសាស្ត្រ​៖

​ព្រែក​ឫស្សី ជាទី​ក្រុង​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ ក្នុង​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ មាន​ទីតាំង​លាតសន្ធឹង ខាងស្តាំ មាត់​ទ​នេ្ល​បាសាក់ (​យួន​:Sông Hậu) ចម្ងាយ ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ១៦៩ គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស និរតី ។ ទីក្រុង​ព្រែក​ឫស្សី មាន​ផ្ទៃដី ១.៣៨៩,៥៩ គីឡូ ម៉ែត្រការ៉េ ។​

​ធាតុអាកាស​៖

​ទីក្រុង​ព្រែក​ឫស្សី គឺជា​តំបន់ ដែលមាន​ធាតុអាកាស​ក្តៅ​៖

  •     រដូវភ្លៀង (​ពី​ខែឧសភា ដល់ ខែ វិច្ឆិកា​) ។​
  •     រដូវប្រាំង​(​ពី​ខែធ្នូ​ដល់ ខែ មេសា ) ។​
  •     កម្រិត​សំណើ​មធ្យមភាគ ៨៣% ។​
  •     កម្រិត​ភ្លៀង​មធ្យមៈ ១.៦៣៥ mm, អង្សា​មធ្យម ២៧o C ។​

​ប្រជាជន​៖

​ទីក្រុង​ព្រែក​ឫស្សី​មាន​ប្រជាជន​ចំនួន​១.១២១.១៤១ នាក់ ក្នុងនោះ ប្រុស​មាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។​

​ប្រវត្តិសាស្ត្រ​៖

​ព្រែក​ឫស្សី មុន​សម័យ​បារាំង​ចូលធ្វើ​អាណា និគម​លើទឹក​ដី​កម្ពុជា​ក្រោម គឺជា​ដី​មួយ​ភាគ​នៃ​ទឹក ដី​ខេត្ត​មាត់ជ្រូក (An Giang) ដែលជា​ខេត្ត​មួយ​ក្នុង​ចំ ណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម ។ ពេល​បារាំង ចូលធ្វើ​អាណានិគម​នៅ​កម្ពុជា​ក្រោម​នា​ឆ្នាំ ១៨៦៧ ខេត្ត​មាត់ជ្រូក (An Giang) ត្រូវ​ចែកចេញ​ញ​ជា ៦ ខេត្ត​តូចៗ គឺ​៖

  •     ខេត្ត​មាត់ជ្រូក (Châu Đốc)
  •     ខេត្ត​បា​រាជ (Long Xuyên)
  •     ខេត្ត​ផ្សា​ដែក (Sa Đéc)
  •     ខេត្ត​ព្រែក​ឫស្សី​(Cần Thơ)
  •     ខេត្ត​ឃ្លាំង (Sóc Trăng)
  •     ខេត្ត​ពល​លាវ (Bạc Liêu)

​ឆ្នាំ ១៩៥៧ ក្រោម​របប​សាធារណរដ្ឋ​វៀតណាម ទីក្រុង​ព្រែក​ឫស្សី​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​ថា​ផុង​យិន​(Phong Dinh)​។​

​ក្រោយពី​ទីក្រុង​ព្រៃនគរ​ត្រួវបាន​ដួលរលំ​នា​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពួក​យួន​កុ​ម្មុយ​និ​ស្ត បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម ជំនួស​យួន​សេរី​។​ឆ្នាំ​១៩៧៦ រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​បាន បូករួម​ខេត្ត​ទាំងបី​គឺ ខេត្ត​ព្រែក​ឫស្សី (Phong Dinh) ខេត្ត​ជឿ​ង​ទៀង (Chương Thiện) និង ខេត្ត​ឃ្លាំង (Ba Xuyên) នៃ​សាធារណរដ្ឋ​វៀតណាម ទៅជា​ខេត្ត​បាសាក់ ដែល​ភាសា យួន​ហៅថា ហូ​វ យ៉ាង (Hậu Giang) ។​

​ចុងឆ្នាំ ១៩៩១ ខេត្ត​បាសាក់ (Hậu Giang) ត្រូវបាន​ចែកចេញជា ២ ខេត្ត គឺ ខេត្ត​ព្រែក​ឫស្សី (Cần Thơ) និង ឃ្លាំង (Sóc Trăng) ។​

​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៤ ខេត្ត​ព្រែក​ឫស្សី បាន​ចែកចេញជា​ពីរ​គឺ ទីក្រុង​ព្រែក​ឫស្សី ដែលមាន​ផ្ទៃដី​ធម្មជាតិ​ចំនួន ១៣៨.៩៥៩,៩៩ha និង​ប្រជាជន ១.១១២. ១២១ នាក់ និង ខេត្ត​បាសាក់ (Hậu Giang) ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖

​ទីក្រុង​ព្រែក​ឫស្សី (Cần Thơ) ចែកចេញជា ៩ ទីចាត់ការ​រដ្ឋបាល​គឺ ៥ សង្កាត់ និង ៤ ខ័​ណ្ឌ ។ សារុប​ទីរួមស្រុក ឃុំ ខ័​ណ្ឌ ទាំងអស់​មាន ៦៨ ក្នុង នោះ​មាន ៤ ទីរួមស្រុក ៣០ ខ័​ណ្ឌ និង ៣៤ ឃុំ ៕​