ខេត្តលង់ហោរ

ដោយ ថាច់ ប្រីជា គឿន​

​លង់​ហោរ (​ភាសាឡាតាំង​៖ Longhor, ភាសា​យួន​៖ Vĩnh Long) ជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ។ មជ្ឈមណ្ឌល ទីប្រជុំជន​គឺ ទី​រួម​ខេត្ត​លង់​ហោរ​មាន​ប្រជាជន​ទាំងអស់ ១.០៣២.៤០០ នាក់ និង​ផ្ទៃ​សរុប​១.៤៧៥ គីឡូ​ម៉​ត្រ​ក្រឡា ។​

ទិដ្ឋភាពខេត្តលង់ហោរ ។

ទិដ្ឋភាពខេត្តលង់ហោរ ។

​ទីតាំង​ភូមិសាស្ត្រ​៖

​ខេត្ត​លង់​ហោរ​ឋិត នៅ​ចំ​កណ្តាល​ដៃ​ទាំងពីរ​នៃ​ទន្លេមេគង្គ គឺ​ទន្លេបាសាក់ និង​ទន្លេ​លឿង ខាងកើត ជាប់​នឹង​ខេត្ត​កំពង់ ឫស្សី ទិសអាគ្នេយ៍​ជាប់ នឹង​ខេត្ត​ព្រះ​ត្រពាំង ទិស​ខាងលិច ជាប់​នឹង​ទីក្រុង​ព្រែក​ឫស្សី ទិសពាយ័ព្យ​ជាប់ នឹង​ខេត្ត ប្រា សាទ​ប​ណ្ឌ​ប (Đồng Tháp) ទិស​ខាងជើង​ជាប់ នឹង​ខេត្ត តៀង​យ៉ាង (Tiền Giang) (​ខេត្ត​ថ្មី​ដែល​យួន ទើប បង្កើត​)​។​

​ផ្ទៃដី​៖

​ខេត្ត​លង់​ហោរ​មាន​ផ្ទៃដី​សរុប ១.៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះ​ផ្ទៃដី​សម្រាប់​៖

  • ​កសិកម្ម ២១៦.៣២៨  ha
  • ​ដើមឈើ​ឧស្សាហកម្ម   មាន ២.១៧៦ ha
  • ​ជលផល​មាន ១.២២៦ ha ។​

​ប្រជាជន​៖

​ប្រជាជន​ទូទាំង​ខេត្ត​សរុប ១.០២៣.៤០០ នាក់ ក្នុងនោះ​ស្រី​មាន ៤៩៦.៦០០ នាក់ ប្រុស​មាន ២២៦.៨០០ នាក់ ។​

 រដ្ឋបាល​ភូមិសាស្ត្រ​៖

​ខេត្ត​មានស្រុក​/​ទី​រួម​ខេត្ត​ចំនួន ៧ គឺ​៖

  • ១.​ទី​រួម​ខេត្ត​លង់​ហោរ (thị xã Vĩnh Long)
  • ២.​ស្រុក​លង់​ហោរ (huyện Long Hồ)
  • ៣.​ស្រុក​កំពប់​តែ​អុង (huyện Trà Ôn)
  • ៤.​ស្រុក​កំពង់តែ​អុង  (huyên Măng Thít)
  • ៥.​ស្រុក​កំពង់​រលីង (huyện Vũng Liêm)
  • ៦.​ស្រុក​ផ្សារ​ថ្មី (huyện Tam Bình)
  • ៧.​ស្រុក​អង្គុលី (huyện Bình Minh)

​ខេត្ត​មាន​ទីរួមស្រុក  ឃុំ​/​ខណ្ឌ ទាំងអស់​ចំ នួន ១០៧ ក្នុងនោះ​ទីរួមស្រុក​/​ខណ្ឌ មាន​ចំនួន ១៣  ឃុំ​មាន​ចំនួន ៩៤ និង ភូមិ និង​តំបន់ មាន​ចំនួន ១០៨ ។​

​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​នៅ​ខេត្ត​លង់​ហោរ​មាន ១៣ វត្ត​គឺ​៖

  • ១.​វត្ត​បូព៌ា​ម្រឹគ​កប្បព្រឹក្ស (​សង់​ច្រវា​ចាស់​)
  • ២.​វត្ត​សាល​វន​ឧទ្យាន (​ព្រែក​ឈូក​)
  • ៣.​វត្ត​អម្ពវ័ន​មុនី (​ស្វាយ​)
  • ៤.​វត្ត​ទេព​មង្គល (​អ​ន្ទិ​ព្វ​)
  • ៥.​វត្ត​បទុម​បុប្ផា​សារា​វន្ត​វង្ស (​សង់​ច្រវា​ថ្មី​)
  • ៦.​វត្ត​សេរី​ដួន​ល្អ (​ដួន​ល្អ​)
  • ៧.​វត្ត​ប្រជុំ​ពល​មង្គលបុរី (​ទ្រនំ​សេក​)
  • ៨.​វត្ត​កំពង់​រាជ​បុប្ផា (​អង្គុលី​ថ្មី​)
  • ៩.​វត្ត​អង្គុលី​រាជា​សេរី​ឧ​ត្ត​ម (​អង្គុលី​ចាស់​)
  • ១០.​វត្ត​សែន​សេរី​ស​ត្ថា (​តា​សែន​)
  • ១១.​វត្ត​មង្គល​បូរី (​ព្រែក​គោល​)
  • ១២.​វត្ត​សេរី​មង្គល (​តា​ឆាយ​)
  • ១៣.​វត្ត​សង្ឃ​មង្គល (​កំពង់​រលេ​ម​)

​សូមបញ្ជាក់ថា ពាក្យ​នៅក្នុង​វង់ក្រចក (….) គឺ ឈ្មោះ​វត្ត​ដែល​គេ​និយម​ហៅ ចំណែក​ក្រៅ​វង់ក្រចក​គឺ​នាម  ប​ញ្ញ​តិ​របស់​វត្ត ។​

.