ខេត្តកំពង់គោ

ដោយ ថាច់ ប្រីជា គឿន

កំពង់គោ គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោម។ បច្ចុប្បន្ន ខេត្តនេះ ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ប្តូរឈ្មោះ ទៅជាភាសាយួនថា ឡុងអាង (Long An) ។

ទីតាំងភូមិសាស្រ្ត៖(១)

ខាងជើង ជាប់នឹងខេត្តរោងដំរី (Tây Ninh) និងព្រះរាជា ណាចក្រកម្ពុជា ដែលមានប្រវែងព្រំដែនប្រមាណ ១៣៧, ៥ Km2 ខាងត្បូងជានឹងខេត្តមេ-ស (Tiền Giang)   ខាងលិច ជាប់ នឹងផ្សារដែក (Đồng Tháp) និងខាងត្បូងជាប់ នឹងទីក្រុងព្រៃនគរ (Thành Phố Hồ Chí Minh) ។

លក្ខណៈភូមិសាស្ត្រ៖

ទិដ្ឋភាពខេត្តកំពង់គោ ។

ទិដ្ឋភាពខេត្តកំពង់គោ ។

ទោះបីខេត្តកំពង់គោ ឋិតនៅក្នុងតំ បន់វាលទំនាប នៃដែនដី សណ្តទន្លេមេគង្គក៏ដោយ ប៉ុន្តែខេត្តមួយ នេះ ត្រូវបានផ្សាភ្ជាប់ ដោយតំបន់ទាំងពីរគឺ ដូន ណៃ និងវាលទំនាបនៃដែនដី កម្ពុជាក្រោម ។ ដូច្នេះ បានជាផ្ទៃដី មានលក្ខណៈសំយុង ទាបចុះបន្តិចម្តងៗ ពីទិសឦសាន ឆ្ពោះទៅទិស នីរតី ។ នៅភាគខាងជើង និងភាគឦសាននៃខេត្ត មានដំបូក និងភ្នំ ទាបៗ មួយចំនួនភាគកណ្តាល ជាតំបន់ខ្ពង់រាប និង នៅខាងនីរតី ជាតំបន់ខ្ពង់រាប ប្រសាទ មណ្ឌប (Đồng Tháp Mười)។

លក្ខណៈភូមិសាស្ត្រនៃខេត្តកំពង់គោ ត្រូវបានកាត់ផ្តាច់ចេញជាច្រើនចំណែក ពីគ្នាដោយព្រែកនិងស្ទឹងជាក្រឡាចក្រខ្វាត់ខ្វែង ដែល មានប្រវែងបណ្តោយ ប្រមាណ ៨.៩១២ Km  ។ ព្រែកដែលមាន ទំហំធំជាងគេគឺ ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông)គឺជាចំណែកមួយនៃទន្លេពាមស្មៅ (Sông Vàm Cỏ ) ដែលមានប្រភពចេញមកពីទន្លេពាមស្មៅចែក(SôngĐông Nai) ។

សូមបញ្ជាក់ថា ទន្លេពាមស្មៅចែក យួនហៅថា សុងដុងណាយ (Sông Đông Nai)() ជាទន្លេមួយ ដែលមានទំហំធំទីពីរ បន្ទាប់ ពីទន្លេមេគង្គនៅដែនដីកម្ពុជាក្រោម ។

ចំណែកទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) ជាទន្លេមួយដែលហូរពីប្រទេសកម្ពុជាចុះ មកកម្ពុជាក្រោមឆ្លងកាត់ទឹកដី ខេត្តកំពង់គោ។ ព្រែកនេះមានប្រវែងបណ្តោយ ២២០ គីឡូម៉ែត្រ ក្នុងនោះចំណែកនៅលើទឹកដីកម្ពុជាក្រោមប្រវែងប្រមាណ ១៥០ គី ឡូម៉ែត្រ និងមានទំហំ ៨.៥០០ គីឡូ ម៉ែត្រ ការ៉េ  ()

រដ្ឋបាលភូមិសាស្ត្រ និង ផ្ទៃដី៖

បច្ចុប្បន្ន ខេត្តកំពង់គោរដ្ឋាភិបាលបក្សកុម្មុយ និស្តយួនចែកចេញជា ១៣ ស្រុក និងទីរួមខេត្តមួយ ហើយមានផ្ទៃដីចំនួន ៤៤៩១,៩  km² ។

ប្រវត្តិ៖

ខេត្តកំពង់គោគឺជាភូមិសាស្ត្រផ្នែកមួយ នៅដែនដីកម្ពុជាក្រោមដែលមានជនជាតិដើមខ្មែរក្រោម រស់នៅជាយូរលង់មកហើយ ។ នៅភាគឦសាននៃ ខេត្តនេះ  ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវរបស់ ធ្វើពីថ្មដែលមានអាយុកាលប្រហែល ៣០០០ ឆ្នាំ និងនៅ ភាគអាគ្នេយ៍ នៃខេត្តពួកគេបានរកឃើញនូវរបស់ធ្វើពីដែក ដែលមានអាយុកាលជាង ២.៧០០ ឆ្នាំ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទៀតនោះ គឺនៅខេត្តកំពង់គោ មានស្ថានីយ៍វប្បធម៌អូរកែវ (Oc Eo) ដល់ទៅ ១០០ កន្លែង ក្នុងនោះមានទាំងកំណាយវត្ថុចំនួន ១២.០០០ ដែលបានរកឃើញសុទ្ធតែជាកេរដំណែលវប្បធម៌បុរាណ នៃអាណាចក្រនគរភ្នំដែល មានអាយុកាលចាប់ពីសតវត្សរ៍ទី ១ ដល់ ទី ៧ នៃគ្រឹស្តសករាជ ។ កំណាយវត្ថុទាំងអស់នេះ បាន បង្ហាញឲ្យឃើញនូវអាយុកាលដ៏បុរាណ នៃទឹកដីខេត្តកំពង់គោ សព្វថ្ងៃនិយាយ ដោយឡែក និងទូទាំងដែនកម្ពុជាក្រោមនិយាយរួម គឺជាអតីតទីតាំងនៃមជ្ឈមណ្ឌលនយោបាយវប្បធម៌ និងសាសនា របស់អាណាចក្រនគរភ្នំ និង អាណាចក្រចេនឡា ។

សម័យស្តេចយួន ឈ្មោះយ៉ាឡុង (Gia Long) សោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិញ ម៉ាង (Minh Mang) សោយរាជ្យ នៅទីក្រុងហ្វេពីឆ្នាំ ១៨២០ ដល់ ១៨៤០ បានចូលវាតទីទឹកដីកម្ពុជា ក្រោមបានប្តូរឈ្មោះស្រុកនៅកម្ពុជាក្រោមឲ្យទៅជាខេត្តទាំង ៦ ជាភាសាយួនគឺ៖

  •     មេ-ស         Định Tường
  •     ចង្វាត្រពាំង   Biên Hòa
  •     ព្រៃនគរ       Gia Định
  •     លង់ហោរ     Vĩnh Long
  •     មាត់ជ្រូក      An Giang
  •     ពាម           Hà Tiên

ពេលបារាំងចូលត្រួតត្រាដែនដី  កម្ពុជាក្រោមខេត្តទាំង ៦ ខាងលើត្រួវបានបែងចែកចេញជា ២១ ខេត្ត ។

ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវ បានបែងចែកចេញជា ៣ ខេត្តគឺ៖

  •     កំពង់គោ  Tân An
  •     ផ្សារធំ  Chợ Lớn
  •     រោងដំរី  Tây Ninh

ចំណែកខេត្តមេ-ស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តគឺ៖

មេ-ស Mỹ Tho
ដំបូកកោង Gò Công
ផ្សារដែក Sa Đéc

ខែតុលា ឆ្នាំ ១៩៥៦ ខេត្តកំពង់គោ បានត្រូវរដ្ឋាភិបាលសារធារណរដ្ឋយួនបូកបញ្ជូលដីមួយភាគធំនៃ និគមផ្សារធំ (Chợ Lớn) ហើយប្តូរឈ្មោះពីខេត្តតឹងអាង(Tân An) ទៅជាខេត្តឡុងអាង (Long An) វិញ()

បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋាភិបាលនិងជនជាតិយួនហៅថា ខេត្តឡុងអាង (Long An)។

ចំនួនប្រជាជន៖

ឆ្នាំ ២០០៤ ខេត្តកំពង់គោ មានប្រ ជាជន សរុបជិត ១.៣៧៦.៦០២ នាក់ ។ នេះបើយោងតាមស្ថិតិជំរឿន ដោយរដ្ឋាភិបាល បក្សកុម្មុយនិស្តយួន។

ជនជាតិ និង សាសនា៖

ខេត្តកំពង់គោ បច្ចុប្បន្នមានប្រជាជនតែពីរជនជាតិរស់នៅប៉ុណ្ណោះ គឺជនជាតិដើមខ្មែរក្រោម និងជនជាតិយួន ។ ជនជាតិដើមខ្មែរ ក្រោម ទូទៅជាអ្នកកាន់ព្រះពុទ្ធសាសនា។ចំណែកជនជាតិយួនជាអ្នកខ្លះ កាន់សាសនាគ្រឹស្ត  ខ្លះព្រះពុទ្ធសាសនា ខ្លះដំណឹងល្អ (Tin Lành) និងខ្លះទៀតកាន់សាសនាកាវ ដាយ (Cao Đài)  ៕

ឯកសារយោង៖

  • (១) http://vi.wikipedia.org/wiki/Long_An
  • (២) http://vi.wikipedia.org/wiki/S%C3%B4 ng_ %C4%90%E1%BB%93ng_Nai
  • ទន្លេ ពាមស្មៅចែក ត្រូវបានជនជាតិហៅថាSông Đồng Nai  ព្រោះទន្លេនេះជាទន្លេមួយធំ ឋិតក្នុង តំបន់ដូនណៃ ដែលភាសាយួនហៅថា ដុងណាយ(Đồng Nai)  មិនមែន វាលប្រើស ទេ ។
  • (៣) http://www.vnn.vn/province/tayninh/view5.htm
  • (៤)http://vi.wikipedia.org/wiki/T%C3%A2n_An

.