ភូមិសាស្ត្រ

កម្ពុជាក្រោម បច្ចុប្បន្ន

ផែនទីកម្ពុជាក្រោម ឆ្នាំ ២០១៤ ។
ផែនទីកម្ពុជាក្រោម ឆ្នាំ ២០១៤ ។

រៀបរៀងដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

កម្ពុជាក្រោម ជាអតីតៈដែនដីរបស់ប្រទេសកម្ពុជាមួយភាគ នៅភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។ កម្ពុជាក្រោម មានផ្ទៃដីប្រមាណ ៦៧.៧០០ គីឡូម៉ែត្រក្រឡា មាន ២១ ខេត្ត និង កោះធំៗ ២ គឺ កោះត្រល់ និង កោះត្រឡាច ដែលមាន ទីក្រុងព្រៃនគរ ជារដ្ឋធានី ។ ឆ្នាំ ២០១១ កម្ពុជាក្រោម មានពលរដ្ឋ ចម្រុះជាតិសាសន៍សរុប ៣២.២២១.៧០០ នាក់ ។ ឆ្នាំ ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន ៨.៧៥០ អង្គ ក្នុងនោះ ខេត្ត​ព្រះ​ត្រពាំង មាន ៣.៦១៦ អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៥៩ វត្ត [1]

កម្ពុជាក្រោមចែកចេញជា ២ តំបន់ធំៗ គឺ តំបន់ដូនណៃ (Đông Nam Bộ) និង តំបន់ដែនដីសណ្ដទន្លេមេគង្គ (Đồng bằng sông Cửu Long)​ ។

តំបន់ដូនណៃ (Đông Nam Bộ)

តំបន់ដូនណៃ ជាដែនដីមួយផ្នែកនៅភាគឦសាន នៃដែនដីកម្ពុជាក្រោម ។ តំបន់នេះ សព្វថ្ងៃ មាន ៦ ខេត្ត/ក្រុង គឺ ៖

យោងតាមជំរឿនប្រជាជនរបស់រដ្ឋាភិបាលវៀតណាមចេញថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០៩ ថា ពលរដ្ឋនៅតំបន់ដូនណៃនេះ មានប្រមាណ ១៤.០២៥.៣៨៧ នាក់ និងមកដល់ឆ្នាំ ២០១១ កើនឡើងដល់ ១៤.៨៩០.៨០០ នាក់ ។ តំបន់នេះមានផ្ទៃដីប្រមាណ ២៣.៥៩៧,៩ គីឡូម៉ែត្រក្រឡា [2]

តំបន់ដែនដីសណ្ដទន្លេមេគង្គ (Đồng bằng sông Cửu Long)

តំបន់ដែនដីសណ្ដទន្លេមេគង្គ រាប់តាមឈ្មោះខេត្តខ្មែរមាន ១៥ ខេត្ត/ក្រុង តែសព្វថ្ងៃ រដ្ឋាភិបាលវៀតណាម​បានបំបែក និងបូកបញ្ចូលគ្នារវាងខេត្តនិងខេត្តនៅសល់តែ ១៣ ខេត្ត/ក្រុងតែប៉ុណ្ណោះ ។ ខេត្ត/ក្រុងទាំងនេះរួមមាន ទីក្រុង ព្រែកឫស្សី មាត់ជ្រូក បារាជ ផ្សារដែក ពលលាវ កំពង់ឫស្សី ទឹកខ្មៅ ក្រមួនស ពាម កំពង់គោ ឃ្លាំង មេស កោះគង ព្រះត្រពាំង និង លង់ហោរ

យោងតាមជំរឿនពលរដ្ឋឆ្នាំ ២០១១ របស់រដ្ឋាភិបាលវៀតណាម ពលរដ្ឋនៅក្នុងតំបន់ដែនដីសណ្ដទន្លេមេគង្គ មានប្រមាណ ១៧.៣៣០.៩០០ នាក់ និង មានផ្ទៃដី ប្រមាណ ៤០.៥៤៨,២ គីឡូម៉ែត្រក្រឡា [3]

កម្ពុជាក្រោម បច្ចុប្បន្ន ប្រជាជនទូទៅ / ផ្ទៃដី / វត្តខ្មែរ
ល.រ ឈ្មោះខេត្តជាភាសាខ្មែរ ឈ្មោះខេត្ត/ក្រុងជាភាសាយួន ទីក្រុងរណប / ទីរួមខេត្ត ជាភាសាយួន ចំនួនប្រជាជនទូទៅ/នាក់ឆ្នាំ ២០១២(ចម្រុះជាតិសាសន៍) ផ្ទៃដី km²ឆ្នាំ ២០១២ វត្តខ្មែរ
តំបន់ដូនណៃ មាន ៦ ខេត្ត/ក្រុង
ទីក្រុងព្រៃនគរ Hồ Chí Minh Hồ Chí Minh 7.681.700 2.095,6
ព្រះសួគ៌ា Bà Rịa – Vũng Tàu TP Bà Rịa 1.039.200 1.989,5
អូរកាប់
ទួលតាមោក Bình Dương TP Thủ Dầu Một 1.748.000 2.694,4
Bình Phước TX Đồng Xoài 912.700 6.871,5
ដូនណៃ(កុំហៅ ខេត្តវាលប្រើស)* Đồng Nai TP Biên Hòa 2.720.800 5.907,2
រោងដំរី Tây Ninh TP Tây Ninh 1,066,513 264.3
តំបន់ដែនដីសណ្ដ មាន ១៥ ខេត្ត/ក្រុង
មាត់ជ្រូក An Giang TP Châu Đốc 2.153.700 3.536,7 ៦៦
បារាជ TP Long Xuyên
ផ្សារដែក Đồng Tháp TP Sa Đéc 1.673.200 3.377,0
១០ ពលលាវ Bạc Liêu TP Bạc Liêu 873.400 2.468,7 ២២
១១ កំពង់ឫស្សី Bến Tre TP Bến Tre 1.258.500 2.357,7
១២ ទឹកខ្មៅ Cà Mau TP Cà Mau 1.217.100 5.294,9
១៣ ព្រែកឫស្សី Cần Thơ TP Cần Thơ 1.214.100 1.409,0 ១២
Hậu Giang TP Vị Thanh 769.700 1.602,5 ១៥
១៤ ក្រមួនស Kiên Giang TP Rạch Giá 1.726.200 6.348,5 ៧៤
១៥ ពាម TX Hà Tiên 47.039 98,9
១៦ កំពង់គោ Long An TP Tân An 1.458.200 4.492,4
១៧ ឃ្លាំង Sóc Trăng TP Sóc Trăng 1.301.900 3.311,6 ៩២
១៨ មេស Tiền Giang TP Mỹ Tho 1.692.500 2.508,3
១៩ កោះគង TX Gò Công 97.709 102
២០ ព្រះត្រពាំង Trà Vinh TP Trà Vinh 1.015.300 2.341,2 ១៤២
២១ លង់ហោរ Vĩnh Long TP Vĩnh Long 1.033.600 1.504,9 ១៣
កោះធំៗ មាន ២
២២ កោះត្រល់ Phú Quốc H Phú Quốc ជាស្រុកមួយរបស់ខេត្តក្រមួន ស (Kiên Giang) 103,000 593.05
២៣ កោះត្រឡាច Côn Đảo H Côn Đảo ជាស្រុកមួយរបស់ខេត្តអូរកាប់ និង ខេត្តព្រះសួគ៌ា (Bà Rịa – Vũng Tàu) 6.500 51,52
៤៥៩ វត្ត

កំណត់ចំណាំ ៖

* “វាលប្រើស” ជាពាក្យដែលខ្មែរក្រោមប្រែចេញពីពាក្យយួនថា “ដុងណាយ” (Đồng Nai) ។ ពាក្យដើមរបស់ខ្មែរហៅថា “ដូនណៃ” ហើយយួនបានហៅ តាមខ្មែរភាសាខ្មែរមិនបាន ក៏ហៅផ្ដួលទៅជា ភាសាយួនថា “ដុងណាយ” ដែលមានន័យថា “វាលប្រើស” ទៅវិញ ។ ខេត្តនេះឈ្មោះជាភាសាខ្មែរថា “ដូនណៃ” ឬ តំបន់ “ដូនណៃ” ។

ឈ្មោះ ខេត្តដូនណៃ មានរៀបរាប់នៅក្នុងសៀវភៅ ពង្សាវតារខ្មែរ ក្នុងសម័យ “ផែនដីព្រះស្រីសុរិយោទ័យ” ដូចខាងក្រោមនេះ៖

ព្រះស្រីសុរិយោទ័យ ជាព្រះរាជបុត្រ នៃ ព្រះនរាយណ៍រាជាធិរាជ។ ទ្រង់ឡើងសោយរាជ្យសម្បត្តិក្នុងឆ្នាំរកានពស័ក ព.ស. ២០២១-គ.ស. ១៤៧៧ ក្នុងព្រះជន្មាយុ២៦ ព្រះវស្សា ទ្រង់ព្រះនាមជា ព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យរាជាធិរាជរាមា បរមបពិត្រ ។ លុះបានឡើងសោយរាជ្យស្រេចហើយ ព្រះអង្គក៏ស្ដេចតែងតាំង ចៅហ្វាយស្រុកឲ្យទៅរក្សាខេត្ត តាំងពីខេត្តសៀមបូក សម្បុក សម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង រៀងទៅទល់នឹងនគរចាម នោះបានទៅខាងព្រះបាទស្រីសុរិយោទ័យទាំងអស់ ។

អស់មុខមន្ត្រី ខាងនគរចតុម្មុខ ស្រុកភ្នំពេញនោះ ឃើញព្រះមហាក្សត្រទាំងពីរព្រះអង្គ ពីត្រើយខាងលិច និង ត្រើយខាងជើង សុទ្ធតែទ្រង់រាជ្យទាំងអស់ ព្រះកិត្តិយសក៏ខ្ពង់ខ្ពស់វិសេសជាងម្ចាស់ របស់ខ្លួន ក៏ចូលទៅក្រាបបង្គំទូល អញ្ជើញព្រះធម្មរាជាឲ្យស្ដេចឡើងសោយរាជសម្បត្តិ។ ព្រះធម្មរាជា ព្រះអង្គពុំព្រមទទួល អញ្ជើញតាមសេចក្ដីសុំ របស់មុខមន្ត្រីនោះទេ។ ស្ដេចគ្រាន់តែរក្សា អាណាខេត្ត តាំងពីខេត្ត សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បាវៀ ពាម កោះស្លាកែត (គឺស្រុកលើកដែកសព្វថ្ងៃនេះ) កំពត កំពង់សោម ព្រះត្រពាំង ក្រមួនស ដូនណៃ រៀងទៅទល់ នឹងសមុទ្រនេះត្រូវបានមកព្រះធម្មរាជាទាំងអស់ ។

កសារយោង៖

.