ពាក្យថាមិត្ត….!

ពាក្យថាមិត្តស្នាលស្និទ្ធរាប់អាន

មិត្តនោះកល្យាណសន្តានចិត្តល្អ

ជាមិត្តនាំផ្លូវត្រឹមត្រូវបវរ

បែងចែក ខ្មៅ~ស កំដរគ្រប់គ្រា ។

មិត្តនោះ ខុសថាខុស ត្រូវថាត្រូវ

តែងដឹកនាំផ្លូវតម្រូវរមនា

មិនមើលបំណាំប្រចាំនិន្ទា

ចេះចាំជួយគ្នាក្នុងគ្រាអាសន្ន ។

ជាមិត្តល្អពិតមានប្រយោជន៍ច្រើន

គ្រាន់នៅក្បែរក្រើនធុរះបន្ទាន់

ជាមិតប្រសិទ្ធគិតមិនឲ្យភាន់

ចិត្តល្អបែរបន់ឲ្យយើងបានសុខ ។

នេះហៅថាមិត្តជីវិតគួររាប់

ដំណើប្រសព្វភ័ព្វមានទៅមុខ

ប្រាស្រ័យរួបរួមជំនួនម៉ែពុក

រួមសុខរួមទុក្ខមិនបង់ចោលគ្នា ។

នេះពាក្យថាមិត្តសេពចុះមិត្តអឺយ

មុនសេពកៀកកើយមើលមនុស្សល្អជា

ប្រយ័ត្នសេពចំមិត្តទ្រុស្តវេទនា

ឲ្យយើងគ្រាំគ្រាបកក្រោយលែងបាន ៕

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។