សេចក្ដីប្រកាស​ព័ត៌មានអំពីលោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

May 8, 2017 5:34 AMComments Off on សេចក្ដីប្រកាស​ព័ត៌មានអំពីលោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​Views: 165

​លោក ប្រាក់ សេរី​វុ​ធ ជា​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឯកភាគ​សំឡេង ១០០% បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ត្រូវ​ដកតំណែង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែមករា ឆ្នាំ ២០១៧ កន្លងមក ។ ការបោះឆ្នោត​ជ្រើសរើស លោក ប្រាក់ សេរី​វុ​ធ ឲ្យ​ធ្វើជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ នៅក្នុង​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វត្ត​ខ្មែរ សុរិយា​រង្សី នាទី​ក្រុង​ភី​ឡា​ដែល​ផ្សា រដ្ឋ​ផែន​ស៊ី​វេ​ញ៉ា សហរដ្ឋអាមេរិក ។​

លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ខាងក្រោមនេះជាខ្លឹមសារដើមនៃសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម៖

សេចក្ដីប្រកាសព័ត៌មាន
លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានជាប់ឆ្នោតជាប្រធានប្រតិបត្តិថ្មី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា រដ្ឋ​ផែន​ស៊ី​ល​វ៉ា​នីញ៉ា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៧ – សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​សូម​ធ្វើ​សេចក្តីប្រកាស​នៅថ្ងៃនេះ​ថា លោក ប្រាក់ សេរី​វុ​ឌ្ឍ ដែលជា​អនុប្រធាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ទទួលបន្ទុក​កិច្ចការបរទេស តាំងពី​ឆ្នាំ ២០០៤ ត្រូវបាន​គណ​:​កម្ម​ការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​បោះឆ្នោត​យល់ព្រម​ជា​ឯកច្ឆន្ទ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ជា​ប្រធាន​ប្រតិបត្តិ​ថ្មី​ចាប់ពី ពេលនេះ​តទៅ ។ លោក ប្រាក់ សេរី​វុ​ឌ្ឍ ត្រូវបាន​ជំនួស​លោក ថាច់ ង៉ុ​ក ថាច់ ដែលជា​អតីត​ប្រធាន​ប្រតិបត្តិ ដែល​ត្រូវបាន​គណ​:​កម្ម​ការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បោះឆ្នោត​ដកចេញ​កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ដូច​មាន​សេចក្តីប្រកាស​សម្រេច​ទទួល​ស្គាល់​ដោយ​លោក ថាច់ វៀន អធិបតី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម “№ 07/KKF,Ch/17” ចំពោះ​ការដក​លោក ថាច់ ង៉ុ​ក ថាច់ ចេញពី​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បានទទួល​សញ្ញាប័ត្រ​ក​ម្រិ​ត​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​ពីសា​កល វិទ្យាល័យ Fullerton រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៅ​ឆ្នាំ ១៩៨៨ ។ លោក​បានបញ្ចប់​ថ្នាក់​ហ្វឹកហ្វឺន ផ្នែក​ដឹកនាំ​ក្រុង​ឡង​ប៊ី​ច វគ្គ​សិក្សា ២០០១ ។ លោក​ក៏​ធ្លាប់​ធ្វើជា​ជំនួយការ​ឲ លោក Robert K. Dornan ដែលជា​តំណាងរាស្ត្រ​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩៦ ។ ពី​ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៣ លោក​ជា​អនុប្រធាន និង​ជា​ប្រធាន​ប្រតិបត្តិ នៃ​សហគមន៍​ខ្មែរ (​អង្គការ​មិន​យក​កម្រៃ​) នៅ​ទីក្រុង ឡង​ប៊ី​ច ។ ពី​ឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៥ លោក​ជា​អ្នកជំនួយការ ឲ​លោកស្រី Laura Richardson ដែល ជា​ចៅសង្កាត់​មណ្ឌល​ទី ៦ នៃ​ទីក្រុង​ឡង​ប៊ី​ច ។ ចាប់​តាំងតែ​ពី ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៥ ក្នុងអំឡុងពេល ដែល​លោក ប្រាក់ សេរី​វុ​ឌ្ឍ ធ្វើការ​ពេញ​ម៉ោង​សម្រាប់​ជីវភាព​រស់នៅ​ផ្ទាល់ខ្លួន លោក​ក៏បាន​ស្ម័គ្រចិត្ត​ឆ្លៀត​បំរើ​ការងារ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ចាប់តាំងពី​ឆ្នាំ ២០០៥ មក លោក ប្រាក់ សេរី​វុ​ឌ្ឍ ក៏​សម្រេចចិត្ត បោះបង់ចោល​ការងារ​មាន​ប្រាក់ខែ​នៅ​សាលាក្រុង​ឡង​ប៊ី​ច ដើម្បី​បន្ត​សេចក្តី​ស្រមៃ​និង​ក្តី​អាណិតអាសូរ​ចំពោះ ខ្មែរក្រោម ដោយ​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ពេញ​ម៉ោង​ឲ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងឋាន​:​ជា​អនុប្រធាន​ប្រតិបត្តិ ។​

​ដោយយោង​ទៅលើ​បទពិសោធន៍​ផ្នែក​ដឹកនាំ និង​ប្រវត្តិរូប​ដ៏​ទូលំទូលាយ​ផ្នែក​នយោបាយ​ពិភពលោក និង​អំពី​សិទ្ធិមនុស្ស លោក ប្រាក់ សេរី​វុ​ឌ្ឍ នឹង​អាចជួយ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រកបដោយ​ប្រសិទ្ធ ភាព​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព​សម្រាប់​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ដែល​មិនសូវមាន​អ្នក​ដឹងឮ​ច្រើន​លើ ឆាក​អន្តរជាតិ ។​

ទាក់ទងអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក ថាច់ សាមី (២៥៣) ២២៨ ៥៣៧៣ (ភាសាអង់គ្លេស)
ព្រះតេជព្រះគុណ ត្រឹង ថាច់យុង ) ៤០៨) ៣៨៦ ៩៣១៩ (ភាសាខ្មែរ)
លោក ត្រឹង សារុង (+៣៩) ៣៤២ ២២៨៤ (ភាសាខ្មែរ)

………………………………………………………….

សេចក្ដីថ្លែងការណ៍ភាសាខ្មែរ (PDF)

សេចក្ដីថ្លែងការណ៍ភាសាអង់គ្លេស (PDF)

Comments are closed