កុំរស់ឥតខ្លឹម

(កំណាព្យបទពាក្យ ៧ )

Buddha 22

១/រស់តាមសម្មា អាជីវោ
តាមធម៌ពុទ្ធោ ទ្រង់សម្តែង
ត្រូវចេះស្គាល់ពិត ភាពជាក់ស្តែង
កុំកេងកុំក្លែង បន្លំញាតិ។

២/រស់នៅបានសុខ អាស្រ័យធម៌
ទើបបានផលល្អ ចាកគ្រោតគ្រាត
ទោះទ្រព្យតិចច្រើន មិនស៊កសៀត
យសសក្តិឯទៀត បានថ្កើងល្អ។

៣/បើទ្រព្យបានស្ដុក ព្រោះហេតុបាប
គេហៅទ្រព្យឆ្អាប់ រងកករ
បានមកបៀមទុក្ខ ទាំងត្រដរ
ជីវិតត្រឹមល្អ សម្បកក្រៅ ។

៤/ពេលកម្មតាមទាន់ ឲ្យផលបាប
ល្អក្រៅត្រូវក្រាប ផ្ដើមដំបៅ
ស្អុយអស់សព្វសាច់ ធ្លាក់រណ្ដៅ
នេះហើយគេហៅ រស់ឥតខ្លឹម ៕

 

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។