ត្រាប់ល្អក្របាប

(បទកាកគតិ)

ត្រាប់ល្អក្របាប

ចិត្តមារចាញ់ក្រាប់

ព្រោះសាបកុសល

ផលល្អគង់បាន

នាំប្រាណទៅដល់

សុខសួគ៌និមល

ផលគាប់ប្រាថ្នា ។

ជីវិតយើងខ្លី

គួរប្រឹងខំលៃ

យកជ័យជ្រះថ្លា

ឈ្នះចិត្តជាមារ

ពាំពារធម៌អាថ៌

ទាន់នៅសង្ខារ

ធម៌អាថ៌នៅមាន ។

សំណាងកើតទាន់

ធម៌ព្រះអរហន្ត

កុំជាន់បំពាន

បើហ៊ានធ្វើបាប

បើត្រាប់ទន្ទ្រាន

ជីវិតនិងមាន

រុករានទុក្ខប្រាណ ។

ថ្ងៃសីលគួរល្អ

ស្តាប់នូវព្រះធម៌

កំដរសន្តាន

បានខាត់គំនិត

ឲ្យចិត្តថ្កើងថ្កាន

ជីវិតសុខសាន្ត

លំអានរៀងអឺយ ។

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។