ព្រះញាណធម្មោ យ័ញ ញឿង អនិច្ចធម្មក្នុងព្រះជន្មាយុ ៨៨ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន

ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ ព្រះ​ញាណ​ធ​ម្មោ យ័​ញ ញឿ​ង ជា​ព្រះចៅអធិការ វត្ត​រតនរង្សី​ចំការ​ត្រើយ​ត្បូង និង​ប្រ ធាន​សង្ឃ​ខេត្ត​ក្រមួនស ទើបតែ​បាន​អនិច្ចធម្ម នៅវេលា​ម៉ោង ៣ និង ៤៥ នាទី​រសៀល ថ្ងៃ ៥ កើត ខែភទ្របទ ឆ្នាំរកា ព​. ស​. ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៧ ក្នុង​ព្រះ​ជន្មាយុ ៨៨ ឆ្នាំ និង​បាន​សាង​ផ្នូ​ស​ចំនួន ៦៨ វស្សា ។​

ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ ព្រះញាណធម្មោ យ័ញ ញឿង ។
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ ព្រះញាណធម្មោ យ័ញ ញឿង ។

​យោងតាម​សេចក្ដីជូនដំណឹង​ពិធីបុណ្យ​ឈាបនកិច្ច ចុះ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៧ ដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ដែលជា​ស្ថាប័ន​សាសនា​មួយ​របស់​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​យួន បានបញ្ជាក់​អំពី​តួនាទី របស់ ព្រះតេជព្រះគុណ យ័​ញ ញឿ​ង នៅក្នុង​រដ្ឋាភិបាល​វៀត​ណា​ម មានដូចជា ព្រះអង្គ ជា​សង្ឃ​នាយករង នៃ​សមាគម​ពុទ្ធសាសនា​វៀតណាម​, តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​វៀតណាម អាណត្តិ​កាល ទី ១១ និង ទី ១២, នាយក​សាលា​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ ទីក្រុង​ព្រែក​ឫស្សី​, ប្រធាន​ប្រតិបត្តិ នៃ​សមាគម​ពុទ្ធសាសនា​វៀតណាម ប្រចាំខេត្ត​ក្រមួនស ដែលមាន​ភារកិច្ច​គ្រប់​គ្រង​ទាំង ព្រះសង្ឃ​យួន និង​ខ្មែរ​នៅក្នុង​ខេត្ត​ក្រមួនស​, ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ខេត្ត​ក្រមួនស និង​ជា​ព្រះចៅអធិការ វត្ត​រតនរង្សី ចំការ​ត្រើយ​ត្បូង ខេត្ត​ក្រមួនស ។​

​ពិធីបុណ្យ​ឈប​ន​កិច្ច ព្រះតេជព្រះគុណ យ័​ញ ញឿ​ង នឹង​ប្រារព្ធ​ចាប់ពី​ថ្ងៃទី ២៦ ខែសីហា ដល់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ រួច​តម្កល់ទុក​បូជា​នៅក្នុង​វត្ត រតនរង្សី ចំការ​ត្រើយ​ត្បូង ពី ៥ ទៅ ១០ ឆ្នាំ ទើប​បូជា ព្រះ​សព ។​

​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ ព្រះ​ញាណ​ធ​ម្មោ យ័​ញ ញឿ​ង ប្រសូត​នៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩២៩ នៅ​ស្រុក​ឃ្លាំងមឿង ខេត្ត​ក្រមួនស (Thị trấn Minh Lương, huyện Châu Thành, tỉnh Kiên Giang) ។​

​ព្រះអង្គ​បាន​រដ្ឋាភិបាល​ភូមា​ប្រទាន​ព្រះ​បរម​ងារ​ថា អគ្គ​មហា​សទ្ធម្ម​ជោតិ​កធ​ជៈ (Agga Maha Saddhamma Jotikadhaja) ជា​ព្រះ​បរម​ងារ​ដ៏​ខ្ពង់ខ្ពស់​មួយ​នៅ​ប្រទេស​ភូមា ដើម្បី​លើកតម្កើង​នូវ​គុណសម្បត្តិ​របស់​ព្រះសង្ឃ​ប្រទេស​នានា ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ផ្សាយ​ព្រះធម៌ និង​ផ្ដល់​បញ្ញាញាណ នៅក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ក្នុង​ពិភពលោក ៕​

 

ព្រះសង្ឃនិមន្តមកចូលរួមពិធីបុណ្យឈាបនកិច្ចនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ ។
ព្រះសង្ឃនិមន្តមកចូលរួមពិធីបុណ្យឈាបនកិច្ចនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ ។
ក្លោងទ្វារវត្ត ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ ។
ក្លោងទ្វារវត្ត ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ ។